ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២នាក់ ​រត់​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក ​នាំ​អោយ​ភ្ញាក់​ផ្អើល

3 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ បុរស​ពីរ​នាក់​ទៀត​ នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២០​នេះ បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​ក្នុង​ខេត្ត​ព្រែ​វែង ​ហើយ​បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​តាម​ស្វែងរក​ពួក​គេ​ត្រឡប់​មក​វិញ…

ខេត្តព្រៃវែង ៖ បុរស​ពីរ​នាក់​ទៀត​ នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២០​នេះ បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​ក្នុង​ខេត្ត​ព្រែ​វែង ​ហើយ​បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​តាម​ស្វែងរក​ពួក​គេ​ត្រឡប់​មក​វិញ ​។

កា​រត់​ចេញ​បែប​នេះ​ បង្ក​ហានិភ័យ​អាច​នឹង​ចម្លង​មេរោគ​កូ​វី​ដ​-១៩ ​ដល់​អ្នក​ដទៃ បើសិនជា​ក្នុង​ករណី​ដ៏​អាក្រក់ បុរស​នោះ ​អាច​ត្រូវ​រក​ឃើញ​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ​។

នេះ​ជា​ឧទាហរណ៍​ដ៏​អាក្រក់ ​និង​ប្រកបដោយ​គ្រោះថ្នាក់​ ដែល​មិន​ត្រូវ​កើត​មាន ដើ​ម្បី​ចៀសវាង ការ​រាលដាល​មេរោគ​កូ​វី​ដ-​១៩​ដល់​សហគមន៍​ ។

បើ​តាម​ប្រភព​ពី​ខេត្តព្រៃវែង​បានអោយ​ដឹង​ថា ​បុរស​ទាំង​ពីរ​នាក់​នោះ​មាន​ទី​១ ឈ្មោះ កំសត់ វិស័យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ទី​២ ឈ្មោះ ច​ន កំ​សាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្ដា​ឡី​ស័ក ក្នុង​វិទ្យាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន កំពង់លាវ ស្ថិត​ក្នុង​ព្រៃវែង ។ បុរសទាំង២ ដែល​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ បាន​ត្រឡប់​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ។

រហូត​មក​ដល់​ពេល​នេះ គេ​មិនដឹង​ពី​មូលហេតុ ​នៃ​ការ​រត់​ចេញ​នោះ​នៅឡើយ​ទេ​។ ប៉ុន្តែ​វា​មាន​ភាព​ចាំបាច់​ថា​ ត្រូវ​តែ​មាន​វិធានការ​ទប់ស្កាត់​ កុំអោយ​មាន​មនុស្ស​រត់​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក​តទៅ​ទៀត​ ហើយ​គេ​ក៏​ត្រូវ​រក​អោយ​ឃើញ​មូលហេតុ​ នៃ​ការ​រត់​ចេញ​នោះ​ និង​ដោះស្រាយ​បញ្ហា​នោះ​ ដើម្បី​កុំអោយ​មានកា​រត់​ចេញ​បន្ត​ទៀត ​។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ ដែល​មានការ​រត់​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក ​។ ករណី​ទី​មួយ​កើត មាន​ទាក់ទង​នឹង​ស្ត្រី​ខ្មែរ​-​អា​មេ​រិ​ក ​។

ការ​រត់​ចេញ​បែប​នេះ​គ្រោះថ្នាក់​ខ្លាំង​នឹង​នាំ​អោយ​មានការ​រាតត្បាត​ជា​សហគមន៍​។ ដូច្នេះ​គេ ត្រូវ​តែ ប្រយ័ត្ន​បំផុត​ហើយ​មិន​ត្រូវ​អោយ​មាន​កើត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ