ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​ចូល​វាយ​ដល់​ក្នុងផ្ទះ​ហើយ ចុង​ក្រោយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទៀត

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​មាន​ទំនាស់​ជាមួយ​មិត្ត​ភ​ក្កិ លោក​អធិការរង ស្រុក​សំរោង​ទង​មួយ​រូប ដែល​បុរស​ទាំង​ពីរ​ត្រូវ​បាន​មិត្តភក្តិ​របស់​លោក​អធិការរង​ចូល​ទៅ​វាយ​ដល់​ក្នុងផ្ទះ តែ​ម្ដង​សាច់ញាតិ​បុរស​ទាំង​ពីរ​អះអាង​ថា វា​ជា​រឿង​អយុត្តិធម៌​បំផុត​ព្រោះ​បុរស​ទាំង​ពីរ​ត្រូវ​ខ្សែ និង​បក្ខពួក​របស់​លោក អធិការរង​ចូល​មក​គេ​ដល់​ក្នុងផ្ទះ​ហេតុ​អី​ក៏​ចាប់​តែ​បុរស​ទាំង​ពីរ​នាក់​នេះ…

ខេត្តកំពង់ស្ពឺ ៖ បុរស​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​មាន​ទំនាស់​ជាមួយ​មិត្ត​ភ​ក្កិ លោក​អធិការរង ស្រុក​សំរោង​ទង​មួយ​រូប ដែល​បុរស​ទាំង​ពីរ​ត្រូវ​បាន​មិត្តភក្តិ​របស់​លោក​អធិការរង​ចូល​ទៅ​វាយ​ដល់​ក្នុងផ្ទះ តែ​ម្ដង​សាច់ញាតិ​បុរស​ទាំង​ពីរ​អះអាង​ថា វា​ជា​រឿង​អយុត្តិធម៌​បំផុត​ព្រោះ​បុរស​ទាំង​ពីរ​ត្រូវ​ខ្សែ និង​បក្ខពួក​របស់​លោក អធិការរង​ចូល​មក​គេ​ដល់​ក្នុងផ្ទះ​ហេតុ​អី​ក៏​ចាប់​តែ​បុរស​ទាំង​ពីរ​នាក់​នេះ ឯ​បក្ខពួក​របស់​លោក​អធិការរង​បែរជា មិន​ចាប់ខ្លួន​ទៅ​វិញ​។

សកម្មភាព​របស់​សមត្ថកិច្ច​ដែល​អះអាង​ថា សុទ្ធតែ​ជា​បញ្ជា​របស់​ថ្នាក់លើ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​មានការ​ថ្នាំងថ្នាក់ និង​បាន​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ធ្វើការ​លម្អៀង​ទៅ​រក​បក្ខពួក​របស់​ខ្លួន ដែល​មាន​ខ្សែ​អាង​ជា​សមត្ថកិច្ច​នគរបាល​ស្រុក ជា​ពិសេស​គឺ​លោក​អធិការរង​ស្រុក​សំរោង​ទង គោរព​តែ​ម្ដង ដែល​ជា​មិត្ត​ភ​ក្កិ​ជិត​ស្និទ្ធ​ជាមួយនឹង​ក្រុម​ជន​បង្ក​។

ការ​ឃាត់ខ្លួន​បុរស​ទាំង​ពីរ​នាក់​នេះ​ធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ត្រពាំង​ខ្យង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បុរស​ទាំង​ពីរ ត្រូវ​បាន​ស្គាល់​ទី​១ ឈ្មោះ ហ៊​ល​រុំ អាយុ​៣៥​ឆ្នាំ និង​ឈ្មោះ ហ៊​ល រ៉ូ អាយុ​៣១​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​កន្លែង​ឃាត់ខ្លួន ខាងលើ​។ យោង​តាម​ប្រភព​ពី​សាច់ញាតិ​បុរស​ទាំង​ពីរ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​០១ សីហា ២០២០ កាលពី​វេលា​ម៉ោង​១០​យប់ ឈ្មោះ ហ៊​ល រ៉ូ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ទាស់សម្ដី ជាមួយ​ឪពុក​ខ្លួន​ឈ្មោះ សួង ឆែម ប្រុស​អាយុ ៦២​ឆ្នាំ ដែល​ស្នាក់​នៅផ្ទះ​ជាមួយ​គ្នា ពេល​នោះ​ឈ្មោះ សួង ឆែម ជា​ឪពុក​បាន​លើកដៃ រក​វា​ឈ្មោះ ហ៊​ល រ៉ូ (​កូន​) ស្រាប់តែ​ឈ្មោះ ហ៊​ល រ៉ូ លើកដៃ​គ្រវាស​ត្រូវ​ឪពុក​របស់​ខ្លួន​រក​ដួល តែ​ត្រូវ​បានកូន​កូនចាប់​ជាប់​ហើយ​ក៏​ស្ងប់ស្ងាត់​ទៅ​។

មួយសន្ទុះ​ក្រោយមក ស្រាប់តែ​គេ​ឃើញ​ឈ្មោះ យ័ន្ត ភ័​ក្រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​នៅផ្ទះ​ក្បែរ​គ្នា​(​ភាគី​បង្ក​) ជាមួយ​បក្ខពួក​២​នាក់​ទៀត ក៏​បាន​ចូល​មក​វាយ​ឈ្មោះ ហ៊​ល រ៉ូ និង​ឈ្មោះ​រិ​ន ជា​ប្អូន​ដល់​ក្នុងផ្ទះ​តែ​ម្ដង បណ្ដាល​ឲ្យ​មាន​របួស​ជា​ទម្ងន់​។ បក្ខពួក​របស់ យ័ន្ត ភក្ត្រ ដែល​ព្រួត​គ្នា​ចូល​មក​វាយ​ភាគី ហ៊​ល រ៉ូ និង ហ៊​ល រិ​ន រហូត​ដល់​ក្នុងផ្ទះ​នោះ​ត្រូវ​បាន​ស្គាល់ ទី​១-​មានឈ្មោះ សេត រុំ អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ចំការ​បុស្ស ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ និង​ម្នាក់​ទៀត​មានឈ្មោះ តាត់ គឹ​ម​ឈិ​ន ប្រុស​អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្រូល ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ប្រភព​បន្ត​ថា ក្រោយ​ពី​ចូល​មក​វាយ​គេ​ដល់​ក្នុងផ្ទះ​ហើយ​នោះ​ទាំង​សងខាង​មាន​របួស​ដូច​គ្នា​ពេល​នោះ​ស្រាប់តែ​ភាគី​របស់ យ័ន្ត ភ័ក្ត្រ និង សេត រុំ ព្រមទាំង តាត់ គឹ​ម​ឈិ​ន ដែល​គេ​ដឹង​ថា​គឺជា​មិត្ត​ភ​ក្កិ​ក្លើម្រាក់​ជិត​ស្និទ្ធ​ជាមួយ​អធិការរង នគរបាល​ស្រុក​សំរោង​ទង​មួយ​រូប​បាន​ខ​ល​ទូរ​សព្ទ​ហៅ​លោក​អធិការរង​រូប​នោះ​ឲ្យ​មក​ជួយ​អន្តរាគមន៍​។ ដូច​អ្វី​ដែល​មើលឃើញ​មែន គឺ​ប្រជាពលរដ្ឋ​នៅ​ភូមិ​កើតហេតុ​ដែល​ដឹង​រឿង នឹង​បានឃើញ​ហេតុការណ៍​នោះ បាន​និយាយ​ប្រាប់​ថា ពេល​ដែល​លោក​អធិការរង​រូប​នោះ​មក​ដល់​បាន​ដោះ​អាវ​ហើយ​ស្រែក​ឡូឡា​ហៅ​ឈ្មោះ ហ៊​ល រ៉ូ និង ហ៊​ល រិ​ន ឲ្យ​ចេញ​មក​ក្រៅ​ផ្ទះ​វាយ​ជាមួយ​ខ្លួន​ទៀត​ផង អធិការរង​នគរបាល​ស្រុក​សំរោង​ទង​រូប​នោះ ត្រូវ​បាន​ស្គាល់​ថា​មានឈ្មោះ ប៉ែន ចំរើន ជា​អធិការរង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ទៀត​ផង​។

អ្នក​ដែល​ឃើញ​ហេតុការណ៍​នោះ បាន​និយាយ​លាន់មាត់​ថា ខ្លួន​គឺជា​សមត្ថកិច្ច​ដែល​មាន​តួនាទី​បុណ្យ​ស័ក្ក និង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​មិន​គួរ​ណា​បញ្ចេញ​ចរិត​កាន់ជើង​មិត្ត​ភ​ក្កិ​ខ្លួន​ដែល​ចូល​ទៅ​វាយ​គេ​ដល់​ក្នុងផ្ទះ​បែប​នេះនោះ​ទេ​។ បើ​ទោះជា​មានការ​អន្ទង​មក​វាយ​គ្នា​ពី​សំណាក់​លោក​អធិការរង​ទទួល បន្ទុក​ព្រហ្មទណ្ឌ ប៉ែន ចំរើន រូប​នេះ​ក្តី​ក៏​ភាគី​រង​គ្រោះ (​ហ៊​ល រ៉ូ និង ហ៊​ល រិ​ន​) មិន​បាន​ចេញ​មក​តាម​ការ​អន្ទង​របស់​លោក​អធិការ​រ ង​ដ៏​មហិមា​រូប​នេះ​ដែរ​។ តាម​ប្រភព​បាន​បន្ត​ទៀត​ថា​លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២ សីហា ភាគី​រង​គ្រោះ​រវល់​តែ​ទៅ​ពេទ្យ មិន​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នោះ​ទេ ស្រាប់តែ​ភាគី យ័ន្ត ភ័ក្ត្រ​, សេត រុំ និង តាត់ គឹ​ម​ឈិ​ន ដែល​ជា​ភាគី​បង្ក ចូល​មក​វាយ​គេ​ដល់​ក្នុងផ្ទះ​បែរជា​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ដោយ​អាង​អំណាច​មិត្តភក្តិ​ខ្លួន​ជា​អធិការរង​នគរបាល​ស្រុក​សំរោង​ទង​តែ​ម្ដង​ទើប​គេ​ហ៊ាន​ប្ដឹង​បែប​នេះ​។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​បើ​ទោះជា យ័ន្ត ភ័ក្ត្រ​, សេត រុំ និង តាត់ គឹ​ម​ឈិ​ន ចូល​ទៅ​វាយ​គេ​ដល់​ក្នុងផ្ទះ​បែប​នេះ​ក្តី សមត្ថកិច្ច​បាន​ត្រឹម​ធ្វើ​របាយការណ៍ និង​រាយការណ៍​ទៅ​ថ្នាក់លើ​ថា ជា​រឿង​វាយ​គ្នា​ទៅ​វិញ​ទៅ​មក តែ​នេះ​ដោយ​សម្អាង​ថា ភាគី​បង្ក​គឺជា​មិត្ត​ភ​ក្កិ​ជិត​ស្និទ្ធ​ជាមួយ​លោក​អធិការរង នគរបាល​ស្រុក​ព្រហ្មទណ្ឌ បែប​នេះ​គេ​ក៏​ចេះ​តែ​រុញ​បន្ដឹង​ទៅ​លើ​រហូត​ដល់​មាន​ស្នងការ​រង​មួយ​រូប​ក៏​ចេញ​មុខ​ជួយ​អន្តរាគមន៍​ភាគី​បង្ក​ទៀត​ផង​។​នៅ​ពេល​ដែល​ភាគី​បង្ក​មាន​ខ្នងបង្អែក​ជា​អធិការរង និង​ស្នងការ​រង​បែប​នេះ​ហើយ​ទើប​ភាគី​រង​គ្រោះ​ត្រូវ​បាន​ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូន​ទៅ​ថ្នាក់លើ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ដោយ​ថ្នាក់​ក្រោម​មិន​ហ៊ាន​ប្រកែក​តវ៉ា​ជាមួយនឹង​បញ្ជា​បស់​ថ្នាក់លើ​បាន​ឡើយ​។

ករណី​នេះ​សាច់ញាតិ​ក៏​ដូច​ជា​ឪពុក​ម្ដាយ​បងប្អូន​ភាគី​រង​គ្រោះ​បាន​ស្រែក​រក​យុត្តិធម៌​ថា កូន​ខ្លួន​ពិតជា​រង​នូវ​ការ​វាយ​ពី​សំណាក់​ក្រុម​ជន​បង្ក​ដែល​គេ​ដឹង​ថា​សុទ្ធតែ​ជា​មិត្ត​ភ​ក្កិ​របស់​លោក ប៉ែន ចំរើន អធិការ​ង​នគរបាល​ស្រុក​សំរោង​ទង បើ​ឃាត់ខ្លួន​ចាត់ការ​តាម​នីតិវិធី​ច្បាប់​គួរ​ណាស់​តែ​ឃាត់​ភាគី​ទាំង​សងខាង មិនមែន​ឃាត់​តែ​ម្ខាង​រង​គ្រោះ​ទុក​ម្ខាង​ដែល​ជា​អ្នក​បង្ក​ឲ្យ​នៅ​មាន​សេរីភាព​នោះ​ទេ​។ បើ​ទោះជា​មានការ​អះអាង និង​បញ្ជាក់​ប្រាប់​បែប​នេះ​ក្តី​អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ប៉ែន ចំរើន អធិការរង​នគរបាល​ស្រុក​សំរោង​ទង​បាន​ទេ​។ ហេតុការណ៍​ដែល​កើតឡើង​នេះ​គឺជា​រឿង​មួយ ដែល​មិន​នឹក​ស្មានថា ភាគី​រង​គ្រោះ​បែរជា​ត្រូវ​សមត្ថកិច្ច​ហៅ​យក​ទៅ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ទៅ​វិញ ចំណែក​ភាគី​បង្ក​ដែល​មាន​ខ្នងបង្អែក​បែរជា​មានសំណាង​រស់នៅ​ក្រៅ​ឃុំ​យ៉ាង​រំភើយ​។

សូម​បញ្ជាក់​ថា អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង មាន​អធិការ​ង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ដល់​ទៅ​៣​នាក់​ឯណោះ ក្នុង​នោះ​មាន​លោក ប៉ែន ចំរើន ម្នាក់​ផង​ដែរ ចំណែក ២​នាក់​ទៀត​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​មិន​ឱ្យ ថ្លោះធ្លោយ​ឡើយ​។ ដោយឡែក​បើ​តាម​ប្រភព​បាន​បង្ហើប​ថា​លោក ប៉ែន ចំរើន គឺជា​មនុស្ស​ដែល​និយាយ អួត​ក្អេងក្អាង​តែ​មិន​បាន​សាច់​ការ​នោះ​ឡើយ​ព្រោះតែ​ហេតុ​ដូច្នេះ​ហើយ​ទើប​លោក ប៉ែន ចំរើន មិនសូវ​ជាទី​ពេញចិត្ត​របស់​មន្ត្រី​ជា​ពិសេស​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​តែ​ម្ដង​៕ ដោយ ៖ វង្ស សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ