ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនួញ​មួយ​រូប​លើក​ឡើង​ថា ចង់​មាន​តោង​ត្រូវ​មានគំនិត​ថា​យក​លុយ​នឹង​ទៅ​បង្កើត​លុយ​មក​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពាក្យ​ដែល​សឹងតែ​គ្រប់​គ្នា​ធ្លាប់​បានលឺ ហើយ​អ្នកខ្លះ​តែងតែបាន​ចង​ចាំ​ពាក្យ​នេះ​ទុក​ទៀត​ផង ។ នៅ​ពេល​នេះ​យើង​បាន​លើកយក​ពាក្យ​នេះ​មក​បកស្រាយ «​ចេះ​ពី​រៀន មាន​មក​ពី​រក​» ។ ចេះ​ពី​រៀន​អ្នកខ្លះ​ប្រាកដជា​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ពាក្យ​ដែល​សឹងតែ​គ្រប់​គ្នា​ធ្លាប់​បានលឺ ហើយ​អ្នកខ្លះ​តែងតែបាន​ចង​ចាំ​ពាក្យ​នេះ​ទុក​ទៀត​ផង ។ នៅ​ពេល​នេះ​យើង​បាន​លើកយក​ពាក្យ​នេះ​មក​បកស្រាយ «​ចេះ​ពី​រៀន មាន​មក​ពី​រក​» ។

ចេះ​ពី​រៀន​អ្នកខ្លះ​ប្រាកដជា​ដឹង​ថា វា​មាន​ន័យ​ថា យ៉ាងដូចម្តេច វា​ជា​ការ​ខិតខំ​ប្រឹងប្រែង ធ្វើ​អ្វីមួយ​ដោយ​យកចិត្តទុកដាក់​បំផុត និង​ព្យាយាម​ក្នុង​ការ​ចង​ចាំ​វា​ទៀត​ផង ។

អ្នក​ស្ថាបនិក​ម្នាក់​បាន​លើក​ឡើង​ថា កាល​គាត់​នៅ​ក្មេង​គាត់​បាន​គិត​ថា បើ​គាត់​ចង់​រៀន​ឱ្យ​ចេះ​ពិតជា​មិន​មាន​អ្វី​លំបាក​ទេ តែ​លំបាក​នោះ​ទេ ប៉ុន្តែ​បើ​ចិត្ត​គិត​ថា​មិន​ចង់​រៀន​ហើយ ទោះបីជា​ក្នុង​តម្លៃ ឬ​ល្អ​ប៉ុណ្ណា​ក៏​រៀន​មិន​ចេះ​ដែរ ។ ហើយ​បើ​មិន​ចង់​គិត​ថា អាច​ធ្វើ​បាន​ប្រាកដ​ណាស់​ពិតជា​មិន​អាច​ធ្វើ​បាន ។

ដូចនេះ​ការ​គិត​របស់​យើង​ម្នាក់​ៗ​ពិតជា​ខ្លាំង អាច​នាំ​យើង​ទៅ​ដល់​គោលដៅ​ឬ​អត់ គឺ​អាស្រ័យ​លើ​ការ​តាំងចិត្ត​នេះឯង ។ ដូចនេះ​គាត់​តែងតែ​គិត​ថា គេ​រៀន​បាន​ពូកែ ហេតុ​អ្វី​គាត់​មិន​ពូកែ​ដូច​គេ ចឹ​ង​ហើយ​គាត់​តែងតែ​គិត​ថា អាច​ធ្វើ​បាន នឹង​អាច​រៀន​បាន​ដូច​គេ ។

លោក ឌិន សុមេធា​រិ​ទ្ធ ស្ថាបនិក ភូមិ​ផ្កាត្រកួន «​ខ្ញុំ​ជឿ​ថា បើ​ខ្ញុំ​ចង់បាន​លេខ​១ ក្នុង​ថ្នាក់​ខ្ញុំ​នឹង​បាន ព្រោះ​ខ្ញុំ​ជឿ​លើ​ភាព​ប្រា​ដក និង​ជឿជាក់ នៅ​ពេល​ដែល​មនុស្ស​ម្នាក់​ៗ​មាន​វា​ហើយ ខ្ញុំ​ជឿជាក់​អ្នក​ណា​ក៏​អាច​រៀន​ចេះ និង​ពូកែ​ដូច​តែ​គ្នា​នឹង​។ អ្វី​ដែល​ខ្លាច​នោះ គឺ​ការ​មិន​ចង់​ចេះ និង​ដឹង​តើ​ដែល​ធ្វើ​ឱ្យ​មនុស្ស​រៀន​មិន​ចេះ​នឹង​»​។

លោក ឌិន សុមេធា​រិ​ទ្ធ បាន​បន្ត​ថា «​ចំពោះ​ពាក្យ​ថា មាន​មក​ពី​រក ចំពោះ​ខ្ញុំ​កើតមក​មិន​បាន​នៅ​ក្នុង​គំនរ​មាសប្រាក់​ទេ ហើយ​ការ​ដែល​បាន​រៀនសូត្រ និង​បើក​អាជីវកម្ម​នេះ កើត​ចេញពី​ការ​សន្សំ​សំចៃ ការ​ចាយវាយ​តិច​ៗ មិន​ខ្ចះ​ខ្ចាយ​។ នេះ​គឺ​មាន​ន័យ​ថា​អ្វី​ៗ គ្រប់យ៉ាង​គឺ​ចេញ​មក​ពី​ខ្លួន​យើង​ម្នាក់​ៗ ថា​យើង​ចង់​មាន​ប៉ុណ្ណា ហើយ​តស៊ូ​រក​ប៉ុណ្ណា​។ ហើយ​ត្រូវ​មានគំនិត​ថា មាន​លុយ​ហើយ​ត្រូវ​យក​លុយ​នឹង​ទៅ​បង្កើត​លុយ​មក​វិញ​។

ប្រសិនជា​យើង​មិន​ចេះ​ហើយ ទោះ​មាន​លុយ​ប៉ុណ្ណា ក៏​មិន​អាច​ទុក​លុយ​នោះ​បាន​យូរ​ដែរ ធ្វើ​ខុស​គោលដៅ​ដូច​យក​លុយ​ទៅ​បោះចោល​ទទេ​ៗ​ចឹ​ង​។ លោក​បន្ត​ថា អ្នកមាន​ខ្លះ បើ​ទោះបីជា​កើតមក​ក្នុង​ត្រកូល​អ្នកមាន តែ​ពួក​គាត់​មិន​បាន​យក​លុយ​ឱ្យ​ពុក​ម្តាយ​យក​មក​រកស៊ី​ដែរ គាត់​ខំប្រឹង​រក​ខ្លួនឯង​ដើម្បី​មាន​ប្រាក់​ជាដើម​ទុន​រកស៊ី​។

អ្នក​គ្រប់​គ្នា​ដែល​ចង់​មានបាន គួ​សួរ​ខ្លួនឯង​ថា ទី​១ មុន​ស្លាប់​យើង​ចង់បាន​អ្វី?និង​ទី ២ ត្រូវ​ខំរៀន​ឱ្យ​បាន​ច្រើន​ដើម្បី​អ្វី? លោក​បាន​បន្ថែម​ថា រៀន​ឱ្យ​បាន​ច្រើន​ដើម្បី​អ្វី គឺ​ដើម្បី​រក​លុយ ធ្វើការ​ក៏​ប្រាក់ខែ​ច្រើន​ដែរ ហើយ​រៀន​មិន​បាន​ច្រើន ទៅ​ធ្វើ​អ្វីមួយ​ក៏​បាន​ប្រាក់ខែ​តិច ហើយ​វា​នឹង​ពិបាក​ក្នុង​ការ​សន្សំ​ដើម្បី​ចង់​ចាប់ផ្តើម​អ្វីមួយ​។ ធ្វើការ​បាន​ប្រាក់ខែ​ច្រើន​ហើយ ត្រូវ​ពូកែ​ការពារ​លុយ​ផង ក្រោយ​ពី​ការពារ​ហើយ​ត្រូវ​ចេះ​សន្សំ​លុយ នៅ​ពេល​យើង​ចេះ​សន្សំ​លុយ​ហើយ យើង​មាន​សង្ឃឹមថានឹង​អាច​ធ្វើ​អ្វីមួយ​បាន​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ