ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រឿងញៀ.ន​ជាង​36​គីឡូក្រាម ត្រៀម​ដុតបំផ្លាញចោល​​​(វីដេអូ)

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ លោក ប៉ុក ម៉ា​ន់​នី អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​បាន​មាន​ប្រសាសន៍​ថា មូលហេតុ​នៃ​ការ​ដុត​បំផ្លាញ​គ្រឿងញៀន​ចោល គឺ​រាជរដ្ឋាភិបាល​មានការ​ព្រួយបារម្ភ​ខ្លាច​គ្រឿង​ញៀន​ឆ្លង​ចូល​ក្នុង​សហគមន៍ ជា​ពិសេស​កុមារ ។ បើ​គ្រឿងញៀន​ធ្លាក់​ទៅ​ដល់​ដៃ​ក្រុម​ឧក្រិដ្ឋជន…

ខេត្តស្វាយរៀង​៖ លោក ប៉ុក ម៉ា​ន់​នី អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​បាន​មាន​ប្រសាសន៍​ថា មូលហេតុ​នៃ​ការ​ដុត​បំផ្លាញ​គ្រឿងញៀន​ចោល គឺ​រាជរដ្ឋាភិបាល​មានការ​ព្រួយបារម្ភ​ខ្លាច​គ្រឿង​ញៀន​ឆ្លង​ចូល​ក្នុង​សហគមន៍ ជា​ពិសេស​កុមារ ។ បើ​គ្រឿងញៀន​ធ្លាក់​ទៅ​ដល់​ដៃ​ក្រុម​ឧក្រិដ្ឋជន គឺ​ពួក​វា​និង​ចែកចាយ​ឲ្យ​យុវជន ជា​ពិសេស​កុមារ ពីព្រោះ​គ្រឿងញៀន បើ​ជន​ណា​សេព​វា​ហើយនឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​និង​សង្គម​យ៉ាងធ្ងន់ធ្ងរ ។ ដូច្នេះ​ត្រូវ​តែ​ដុត​បំផ្លាញ​ចោល​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​យក​ទៅ​ចែកចាយ ។

លោក ប៉ក់ ម៉ា​ន់​នី បញ្ជាក់​ថា អ្នក​សេព​គ្រឿងញៀន​គឺជា​ជន​រង​គ្រោះ ការ​អនុវត្ត​ច្បាប់​ទៅ​លើ​ជន​ណា​ដែល​ចែកចាយ ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​គឺ​សមត្ថកិច្ច​ត្រូវ​តែ​បង្ក្រាប​និង​ចាប់​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

លោក​បន្ត​ទៀត​ថា កន្លង​មក​មាន​ប្រជាពលរដ្ឋ​និង​មហាជន​មួយ​ចំនួន​បាន​វាយតម្លៃ​ថា ឃើញ​តែ​សមត្ថកិច្ច​ចាប់ មិន​ដែល​ឃើញ​ដុត​បំផ្លាញ​ចោល ចាប់​ហើយ​លែង​ៗ និង​ចោទ ក្រសួងយុត្តិធម៌​ថា បណ្តោយ​ឲ្យ​តុលាការ​ដោះ​លែង​ជនសង្ស័យ ជួញដូរ​គ្រឿងញៀន ។ ការ​រិះគន់​បែប​នេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​បង្កើត​ឲ្យ​មាន​ទិវា​ដុត​បំផ្លាញ​គ្រឿងញៀន ហើយ​លោក​បាន​បញ្ជាក់​ទៀត​ថា ហេតុ​អី​បានជា​នៅ​ខេត្តស្វាយរៀង​ដុត​គ្រឿងញៀន​២​ដង ដោយ​អាជ្ញាធរ​ជាតិ​បាន​ពិភាក្សា​ជាមួយ​ក្រសួងយុត្តិធម៌​គឺ​យក​ទីតាំង​ខេត្ត​ណា​ដែល​ចាប់​បាន​គ្រឿងញៀន​ច្រើន​ជាងគេ​ទើប​សម្រេច​យក​ខេត្តស្វាយរៀង​ជាទី​តាំង​ដុត​បំផ្លាញ​គ្រឿងញៀន​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​៤ សីហា ២០២០​នេះ ។

លោក ប៉ក់ ម៉ា​ន់​នី មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ពិធី​ពិនិត្យ​វត្ថុ​តាង​គ្រឿងញៀន​ដែល​យក​មក​តាម​បណ្តា​ខេត្ត​ទាំង​បួន រួម​មាន​ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​ទី​៣​សីហា​២០២០ នៅ​សាល​សវនាការ​សាលាដំបូង​ខេត្តស្វាយរៀង​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង​ទទួល​បន្ទុក​គ្រប់គ្រង​គ្រឿងញៀន​ខេត្ត លោក​អភិបាលរង​ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្តព្រៃវែង លោក​ព្រះរាជអាជ្ញា​ទាំង​បួន​ខេត្ត តំណាង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លោកស្នងការ​រង លោក​មេ​បញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ទាំង​បួន​មន្ត្រី​ជំនាញ​ជា​ច្រើន​កុះករ ។

ការ​ពិនិត្យ​នេះ​ដែរ​ដើម្បី​ឲ្យ​គណៈកម្មការ​បាន​ជឿជាក់​ថា​ពិតជា​គ្រឿងញៀន ត្រៀម​យក​ទៅ​ដុត​បំផ្លាញ​ចោល ។ ខេត្តកំពង់ចាម មាន​៥៣​រឿង ចាប់​បាន​គ្រឿងញៀន ៧២៨,១៩​ក្រាម ខេត្ត​ត្បូងឃ្មុំ ២០០​សំណុំរឿង គ្រឿងញៀន​៩៧៥,៧០​ក្រាម ។ ខេត្តព្រៃវែង ២០៥​សំណុំរឿង គ្រឿងញៀន​១៩១១,២៥​ក្រាម ។ ខេត្តស្វាយរៀង មាន​៦៤​សំណុំរឿង ចាប់​គ្រឿងញៀន​បាន​៣៥​គីឡូក្រាម​៤៩៧​ក្រាម ។

សរុប​ទាំង​៤​ខេត្ត​មាន​៥២២​សំណុំរឿង គ្រឿងញៀន​សរុប​៣៦​គីឡូក្រាម​៨៣៤,២៩​ក្រាម ។ សារធាតុ​គីមី​២២៦៨,៨៩​ក្រាម​និង​កញ្ឆា ចំនួន​៨,៩៦​ក្រាម ។ ត្រូវ​បាន​គណៈកម្មការ​ពិនិត្យ​និង​វេច​ខ្ចប់​គ្រឿងញៀន​យក​ទៅ​រក្សា​ទុក​កន្លែង​មាន​សុវត្ថិភាព​ត្រៀម​ដុត​បំផ្លាញ​ចោល​នៅ​ថ្ងៃនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ