ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សសរ​ដ៏​អាថ៌​កំបាំង​នៅ​សហរដ្ឋអាមេរិក

3 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​កំណត់​ថា សរសរ​នៅ​តាម​បណ្តោយ​បឹង ក្រូ​ឡី​រដ្ឋ​កាលី​ហ្វ័​៊​រ​នី​ញ៉ា សហ​រដ្ឋអាមេរិក បាន​បង្កើត​ឡើង​ដោយសារ​ធាតុទឹក​ត្រជាក់ និង​ការ​ព្រួស​ចេញ​នូវ​កំ​អែ​ភ្នំភ្លើង​ដ៏​សែន​ក្តៅ​កាលពី​ប្រមាណ​ជា​៧៦០.០០០​ឆ្នាំ​មុន​។ សរសរ​ចម្លែក​នោះ​លេច​រូបរាង​ក្រោយ​ពេល​អាង​ស្តុក​ទឹក​បឹង​ក្រូ​ឡី​បាន​សាងសង់​បញ្ចប់​នៅ​ឆ្នាំ​១៩៤១ ។ សរសរ​ថ្ម​នោះ​មាន​កម្ពស់​ដល់​ទៅ​៦​ម៉ែត្រ​ឯណោះ ព្រមទាំង​ភ្ជាប់​ដោយ​ដំបូល​ថ្ម​ដូច​ជា​ប្រាសាទ​បុរាណ​ម៉ូ​រី​ស​ដែរ…

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​កំណត់​ថា សរសរ​នៅ​តាម​បណ្តោយ​បឹង ក្រូ​ឡី​រដ្ឋ​កាលី​ហ្វ័​៊​រ​នី​ញ៉ា សហ​រដ្ឋអាមេរិក បាន​បង្កើត​ឡើង​ដោយសារ​ធាតុទឹក​ត្រជាក់ និង​ការ​ព្រួស​ចេញ​នូវ​កំ​អែ​ភ្នំភ្លើង​ដ៏​សែន​ក្តៅ​កាលពី​ប្រមាណ​ជា​៧៦០.០០០​ឆ្នាំ​មុន​។ សរសរ​ចម្លែក​នោះ​លេច​រូបរាង​ក្រោយ​ពេល​អាង​ស្តុក​ទឹក​បឹង​ក្រូ​ឡី​បាន​សាងសង់​បញ្ចប់​នៅ​ឆ្នាំ​១៩៤១ ។

សរសរ​ថ្ម​នោះ​មាន​កម្ពស់​ដល់​ទៅ​៦​ម៉ែត្រ​ឯណោះ ព្រមទាំង​ភ្ជាប់​ដោយ​ដំបូល​ថ្ម​ដូច​ជា​ប្រាសាទ​បុរាណ​ម៉ូ​រី​ស​ដែរ ។ ពួក​វា​បាន​កប់ និង​លាក់​ពួន​អស់​រយៈពេល​រាប់​លាន​ឆ្នាំ​មក​ហើយ រហូត​ទាល់តែ​រលក​អាង​ស្តុក​ទឹក​ចាប់ផ្តើម​កសាង រលក ធំ​ៗ​បាន​បោកបក់​ច្រាំង​ថ្ម ទន់​ៗ​បង្កើត​បានជា​សសរថ្ម ។ ទោះជា​យ៉ាងណា​ក៏​ដោយ សរសរ​ថ្ម​នេះ​នៅ​មិន​ទាន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៅឡើយ​ទេ ខណៈ​ក្រុម​អ្នក​ស្រាវជ្រាវ​សាកលវិទ្យាល័យ Berkeley សិក្សា​ពី​បាតុភូត​នៃ​ការ​កកើត និង​លក្ខណៈ​ស៊ីជម្រៅ​របស់​វា ។

លោក​ណូ​អា រ៉េ​ន​ដូ​ហ្វ ហ្ល័​រ​ហ្គេ វ័យ​២៥ ដែល​ជា​បេក្ខជន​ភាព​បណ្ឌិត និង​ជា​សាស្ត្រាចារ្យ​ដឹកនាំ​ការ​សិក្សា​ស្រាវជ្រាវ​និយាយ​ថា សសរថ្ម​ទាំងនោះ​គឺជា​ផលិតផល​ដ៏​អស្ចារ្យ​នៃ​ការ​ពិសោធ​របស់​ធម្មជាតិ​ក្នុង​រូបវិទ្យា​នៃ​កម្តៅ​ទឹក ។ ការ​ប្រើប្រាស់​កែវពង្រីក​ម៉ៃ​ក្រូ​ស្កុប​អេ​ឡិច​ត្រូ​និក និង​ការ​វិភាគ​X-ray ក្រុម​អ្នក​ស្រាវជ្រាវ​សន្និដ្ឋាន​ថា សសរថ្ម​ទាំងនោះ​កើត​ចេញពី​ទឹក​ត្រជាក់​ដែល​រលាយ​ពី​ភ្នំ​ទឹកកក​ហូរ​ចូល​ភ្នំភ្លើង​កាលពី ៧៦០.០០០​ឆ្នាំ​មុន ។

លោក​សាស្ត្រាចារ្យ​ហ្ល័​រ​ហ្គេ ប៉ាន់​ប្រមាណ​ថា សសរ​ដែល​មាន​ចំនួន​៥​ពាន់​ដើម​នេះ​បាន​ប្រមូលផ្តុំ​គ្នា ជា​ជួរ​ៗ ត្រង់​ឡើង​ទៅ​លើ​ព្រមទាំង​មាន​ពណ៌​ផ្សេង​ៗ​គ្នា​យ៉ាង​ស្រ​ស្អាត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ