ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​លាក់​ទុក​​ក្នុង​កែបម៉ូតូ​ហើយ នៅ​តែ​គេច​មិនផុត​​ពី​អន្ទាក់​សមត្ថកិច្ច

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ នឹង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​លើ​ដងផ្លូវ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​មាន​ថ្នាំ​ញៀន​នៅ​ក្នុង​កែបម៉ូតូ រួច​បាន​ប្រគល់​ឱ្យទៅ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​យក​ទៅ​សួរនាំ​បន្ត​។ ហេតុការណ៍​នៃ​ការ​ឃាត់ខ្លួន​បុរស​ជួញដូរ​គ្រឿងញៀន​រូប​នោះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២០…

ខេត្ត​សៀម​រា ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ នឹង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​លើ​ដងផ្លូវ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​មាន​ថ្នាំ​ញៀន​នៅ​ក្នុង​កែបម៉ូតូ រួច​បាន​ប្រគល់​ឱ្យទៅ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​យក​ទៅ​សួរនាំ​បន្ត​។

ហេតុការណ៍​នៃ​ការ​ឃាត់ខ្លួន​បុរស​ជួញដូរ​គ្រឿងញៀន​រូប​នោះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២០ កាលពី​ម៉ោង​៨​យប់ ស្ថិត​នៅ​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប​។

បើ​តាម​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ជំនាញ​ខេត្ត បាន​ប្រាប់​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ញូ​ង សីលា ហៅ​តឿ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​គោក​ដូង សង្កាត់​ក្របី​រៀល ក្រុង​-​ខេត្តសៀមរាប (​រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់ និង​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​)​។

ក្រោយ​ពេល​កម្លាំង​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​នោះ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ៖ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ០១​កញ្ចប់ ស្មើនឹង​ទំងន់​១,២​ក្រាម​ទាំង​សំបក និង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​ទៀត​ផង​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ