ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ក្រុង​ពាលី​ជួសជុល​អាគារ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​កំពង់​ឆ្នាំង

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក​ជំទាវ ជូ ប៊ុ​ន​អេ​ង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​ក្រុមការ​ងារ​ចុះ​ជួយ​ក្រុង​កំពង់ឆ្នាំង បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​លំដាប់ថ្នាក់​ត្រូវ​បំរើសេវា និង​តម្រូវការ​ដ៏​ចាំបាច់​ចាំបាច់​ជូន​ប្រជាពលរដ្ឋ​អោយ​បាន​ទាន់​ពេលវេលា និង​ត្រូវ​គិតគូរ​ពី​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុសត្រូវ​របស់​ខ្លួន​អោយ​បាន​ល្អ​។…

ខេត្តកំពង់ឆ្នាំង ៖ លោក​ជំទាវ ជូ ប៊ុ​ន​អេ​ង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​ក្រុមការ​ងារ​ចុះ​ជួយ​ក្រុង​កំពង់ឆ្នាំង បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​លំដាប់ថ្នាក់​ត្រូវ​បំរើសេវា និង​តម្រូវការ​ដ៏​ចាំបាច់​ចាំបាច់​ជូន​ប្រជាពលរដ្ឋ​អោយ​បាន​ទាន់​ពេលវេលា និង​ត្រូវ​គិតគូរ​ពី​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុសត្រូវ​របស់​ខ្លួន​អោយ​បាន​ល្អ​។ មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​ឱកាស​ធ្វើ​ពិធី​ក្រុង​ពាលី​ជួសជុល​អគារ​ទីស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​កំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ 2020 ។

លោក​ជំទាវ ជូ ប៊ុ​ន​អេ​ង បាន​បន្ត​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ទទួល​បាន​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​គាំទ្រ​យ៉ាងច្រើន​លើសលប់ រហូត​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ជោគជ័យ​គ្រប់ការ​បោះ​ឆ្នោត​ទាំងអស់​នៅ​ក្នុង​ប្រទេស​របស់​យើង​។

សូម​បន្ត​ផ្សព្វផ្សាយ​ពី​ច្បាប់​ផ្សេង​ៗ​អោយ​ប្រជាពលរដ្ឋ​បាន​យល់​ចូលរួម​គោរព និង​បន្ត​ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ​យល់​ចូលរួម​ធ្វើ​អនាម័យ​ជាប់​ជា​ប្រចាំ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​អោយ​បាន​ត្រឹមត្រូវ និង​ត្រូវ​អនុវត្ត​អោយ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ​បង្ការ ការ​ការពារ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ កុំអោយ​កើត​នៅ​ក្នុង​គ្រួសារ និង ក្នុង​សហគមន៍​របស់​យើង ។

តាម​របាយការណ៍​របស់​មន្ត្រី​គណបក្ស​ប្រជាជន​ក្រុង​កំពង់ឆ្នាំង​បានអោយ​ដឹង អគារ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​កំពង់ឆ្នាំង មាន​បណ្តោយ​១៣​ម៉ែត្រ និង​ទទឹង​១១​ម៉ែត្រ ស្មើនឹង​១២៨​ម៉ែត្រការ៉េ បាន​សម្ភោ​ធ​ដាក់​អោយ​ប្រើប្រាស់​តាំងពី​ឆ្នាំ​២០១១​មក ដែល​ជា​អំណោយ​របស់​លោក ជុំ ងឿ​ន អតីត​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ក្រុង​កំពង់ឆ្នាំង​។

ដោយ​ពិនិត្យ​ឃើញ​អគារ​មាន​លក្ខណៈ​តូច​ចង្អៀត​ក្រោម​គំនិត​ផ្តួច ផ្តើម​របស់​លោក​ជំទាវ ជូ ប៊ុ​ន​អេ​ង បាន​សម្រេច​ធ្វើការ​ជួសជុល និង​ពង្រីក​បន្ថែម​ជាន់​ក្រោម​សម្រាប់​ធ្វើ​សាល​ប្រជុំ​មាន​ទំហំ​១៤៣​ម៉ែត្រការ៉េ ថវិកា​ចំណាយ​បាន​មក​ពី​លោក​ជំទាវ ជូ ប៊ុ​ន​អេ​ង ព្រមទាំង​មានការ​ចូលរួម​ពី​ក្រុមការងារ ហើយ​អាច​ដាក់​មនុស្ស​បាន​ពី​១៥០​ទៅ​១៦០​នាក់​ដែល​ពី​មុន​ដាក់​បាន​តែ ៨០​នាក់​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ