ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​គ្រប់​គ្នា ក្រោយ​ប៉ូលិស​ស្រុក​អង្គរ​បូ​រី​ស្រាយ​បាវ​មួយ​គេ​ចោល​នៅ​តំបន់​រមណីយដ្ឋាន​មួយ

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សមត្ថកិច្ច និង​អ្នក​ថែរក្សា​ស្ថាន​នៅ​ក្នុងស្រុក​អង្គរ​បូ​រី ខេត្តតាកែវ បាន​សម្តែង​ការ​ហួស​ចិត្តជា​ខ្លាំង នៅ​ពេល​មាន​មនុស្ស​បាន​យក​សម្លៀក​បំពាក់​ក្នុង​ស្ត្រី​មួយ​បាវ​ទម្ងន់​ប្រមាណ​៣០​គីឡូក្រាម​ទៅ​បោះចោល ត្រង់​ចំនុច​ផ្លូវ​ចូល​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​ដា​។ សម្លៀក​បំពាក់​ក្នុង​ស្ត្រី​ក្នុង​បាវ​នោះ​ជា​របស់​ដែល​បាន​ប្រើប្រាស់​ហើយ មាន​ម៉ូត​ខុស​ៗ​គ្នា…

ខេត្តតាកែវ ៖ សមត្ថកិច្ច និង​អ្នក​ថែរក្សា​ស្ថាន​នៅ​ក្នុងស្រុក​អង្គរ​បូ​រី ខេត្តតាកែវ បាន​សម្តែង​ការ​ហួស​ចិត្តជា​ខ្លាំង នៅ​ពេល​មាន​មនុស្ស​បាន​យក​សម្លៀក​បំពាក់​ក្នុង​ស្ត្រី​មួយ​បាវ​ទម្ងន់​ប្រមាណ​៣០​គីឡូក្រាម​ទៅ​បោះចោល ត្រង់​ចំនុច​ផ្លូវ​ចូល​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​ដា​។

សម្លៀក​បំពាក់​ក្នុង​ស្ត្រី​ក្នុង​បាវ​នោះ​ជា​របស់​ដែល​បាន​ប្រើប្រាស់​ហើយ មាន​ម៉ូត​ខុស​ៗ​គ្នា និង​មាន​ពណ៌​ចម្រុះ​គ្នា ។

លោក ព្រហ្ម សុ​ផៃ ដែល​អ្នក​សារព័ត៌មាន​ម្នាក់​មាន​លំនៅ​ដ្ឋា​ន​នៅ​ក្នុង​តំបន់​នោះ​ឲ្យ​បានដឹង​ថា តំបន់​ដែល​សមត្ថកិច្ច​ប្រទះ​ឃើញ​បាវ​ច្រក​សម្លៀក​បំពាក់​ក្នុង​ស្ត្រី​នោះ​ជា​កន្លែង​ដែល​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​នោះ​តែងតែ​យក​សំរាម និង​កាក​សំណល់​នានា​ទៅ​បោះចោល ។ ប៉ុន្តែ​ដោយសារ​ជា​តំបន់​នោះ​ជា​កន្លែង​ប្រវត្តិសាស្ត្រ​មាន​ភ្ញៀវ​ទេចរ​ចូល​-​ចេញ​រាល់ថ្ងៃ ទើប​ប៉ុន្មាន​ថ្ងៃមុន​នេះ អាជ្ញាធរ​ចម្រុះ មាន​ទាំង​យុវជន​ផង បាន​នាំ​គ្នា​ទៅ​សម្អាត​ទៅ​នោះ ប៉ុន្តែ​ក្រោយ​ពី​សម្អាត​បាន​ប៉ុន្មាន​ថ្ងៃ ក៏​ស្រាប់តែ​មាន​គេ​យក​បាវ ចង់​មាត់ជិត​ទៅ​បោះចោល​ជា​ថ្មី ។

លោក សុ​ផៃ បាន​បញ្ជាក់​ថា ក្រោយ​ពី​ប្រទះ​ឃើញ​មាន​យក​កាក​សំណល់​ថ្មី​បែប​នេះ សមត្ថកិច្ច​បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ថា​«​មាន​ទំនិញ​ថ្មី​មក​ទៀត​ហើយ​» ហើយ​កាលពី​ថ្ងៃ​ទី​២ សីហា​នេះ បាន​នាំ​គ្នា​ទៅ​ដុះ​កម្ទេច​ចោល ប៉ុន្តែ​គ្រាន់តែ​បើក​មាត់​បាវ​ឡើង​ភ្លាម ម្នាក់​ៗ​នាំ​គ្នា​អស់សំណើច ហួស​ចិត្ត​ដោយសារ​តែ​មួយ​បាវ​ពេញ​នោះ​មាន​សុទ្ធតែ​សម្លៀក​បំពាក់​ក្នុង​ស្ត្រី គ្មាន​អ្វី​ផ្សេង​ទៀត​ឡើយ ។ «​សមត្ថកិច្ច​ហួសចិត្ត​គ្រប់​គ្នា​។ ពួក​គាត់​រវល់​ពេញ​មួយ​ព្រឹក ដើម្បី​ដុត​កម្ទេច​សម្លៀក​បំពាក់​ទាំងនោះ​ចោល ។ ពួក​គាត់​ហួសចិត្ត ហើយ​ពលរដ្ឋ​ដែល​ចូលរួម​ក្នុង​ហេតុការណ៍​នោះ​ក៏​ហួសចិត្ត​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ព្រហ្ម សុ​ផៃ ។

ជា​អ្នកកាសែត​ផង លោក សុ​ផៃ បាន​រាយការណ៍​គួរ​ឲ្យ​ចាប់អារម្មណ៍ លើ​បណ្តាញ​សង្គម​របស់​គាត់​ថា «​គ្រឿងក្នុង​របស់​ស្រី​ៗ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រាសាទបុរាណ​ភ្នំ​ដា ធ្វើ​អោយ​ក្រុម​មន្ត្រី​ប្រុស​ៗ​នៅ​សាលាស្រុក​អង្គរបុរី​រវល់​គ្មាន​ពេលទំនេរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ