ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម​ក្រីក្រ​70​គ្រួ​សារ​ទទួល​អំណោយ​ជា​សាច់​គោ​ក្នុង​ពិធី​ស្រាយ​​បួស

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ខ្មែរ​-​អ៊ិ​ស្លា​ម ជួប​ការ​ខ្វះខាត​ចំនួន​70​គ្រួសារ រស់នៅ​ភូមិ​ខ្នាយ កកោះ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច បាន​ទទួល​អំណោយ​ជា​សាច់​គោ​ក្នុង​ពិធី​ស្រាយ​បួស​ដែល​រៀបចំ​ឡើង​ដោយ​សមាគម អា​ម៉ា​ឌី​យ៉ាក​ម្ពុ​ជា…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ខ្មែរ​-​អ៊ិ​ស្លា​ម ជួប​ការ​ខ្វះខាត​ចំនួន​70​គ្រួសារ រស់នៅ​ភូមិ​ខ្នាយ កកោះ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច បាន​ទទួល​អំណោយ​ជា​សាច់​គោ​ក្នុង​ពិធី​ស្រាយ​បួស​ដែល​រៀបចំ​ឡើង​ដោយ​សមាគម អា​ម៉ា​ឌី​យ៉ាក​ម្ពុ​ជា កាលពី​រសៀល​ថ្ងៃ​ទី 31 ខែកក្កដា​ឆ្នាំ 2020 ស្ថិត​នៅ​ព្រះ​វិហារ​ខ្មែរ​-​អ៊ិ​ស្លា​ម​មួយ​កន្លែង​ក្នុងភូមិ​-​ឃុំ​ខាងលើ ។

លោក​ម៉ា​ន ម៉ាត់ ប្រធាន​សមាគម អា​ម៉ា​ឌី​យ៉ា កម្ពុជា បាន​បញ្ជាក់​ដែរ​ថា ក្រោយ​ពី​កាន់​បួស តាម​ប្រពៃណី និង​សាសនា​ខ្មែរ​-​អ៊ិ​ស្លា​ម អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ កន្លង​ទៅ​នេះ ថ្ងៃនេះ​គឺជា​ថ្ងៃ​ស្រាយ​បួស របស់​ប្រជាពលរដ្ឋ​ខ្មែរ​-​អ៊ិ​ស្លា​ម នៅ​ក្នុង​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ។

ហេតុនេះ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​ខ្វះខាត សមាគម អា​ម៉ា​ឌី​យ៉ា បាន​ទិញ​សត្វ​គោ​ចំនួន​6​ក្បាល ដោយ​ក្នុង​មួយ​ក្បាល​តម្លៃ 850 ដុល្លារ យក​មក​កាប់​យក​សាច់​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​70​គ្រួសារ ដែល​កំពុង​តែ​ជួប​ការ​លំបាក និង​ខ្វះខាត​ជីវភាព​។

លោក ម៉ា​ន ម៉ាត់ បាន​បញ្ជាក់​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​1 ទេ ឲ្យ​តែ​ដល់​រដូវ​ស្រាយ​បួស សមាគម អា​ម៉ា​ឌី​យ៉ា តែង​ទិញ​គោ​យក​មក​កាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ជា​រៀង​រាល់​ឆ្នាំ​។

ប្រជាពលរដ្ឋ​ខ្មែរ​-​អ៊ិ​ស្លា​ម​ដែល​បាន​មក​ទទួល​នូវ​សាច់​គោ​នៅ​រសៀល​នោះ​បាន​សម្ដែង​ទឹកចិត្ត​រីករាយ​ត្រេកអរ​ជា​ខ្លាំង ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់​សមាគម​ម៉ា​ឌី​យ៉ាក​ម្ពុ​ជា ក៏​ដូច​ជា​អាជ្ញាធរ​ភូមិ​-​ឃុំ​ដែល​បាន​រៀបចំ​ក្នុង​កម្មវិធី​នេះ​សម្រាប់​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​កំពុង​ជួប​ការ​ខ្វះខាត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ