ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​សង្វៀន​បញ្ជល់មាន់ នៅ​ភ្នំពេញ​ថ្មី ឃាត់ខ្លួន​មនុស្ស​១៣​នាក់ មាន់​ជល់​០១​ក្បាល

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​សែន​សុខ បានឱ្យ​ដឹង​ថា មនុស្ស​ចំនួន ១៣​នាក់ ត្រូវ​បាន​ឃាត់ខ្លួន នៅ​ក្នុង​រង្វង់​ប្រតិបត្តិការ​របស់​សមត្ថកិច្ច អំឡុង​ពេល​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង ជល់​មាន់​មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​សែន​សុខ បានឱ្យ​ដឹង​ថា មនុស្ស​ចំនួន ១៣​នាក់ ត្រូវ​បាន​ឃាត់ខ្លួន នៅ​ក្នុង​រង្វង់​ប្រតិបត្តិការ​របស់​សមត្ថកិច្ច អំឡុង​ពេល​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង ជល់​មាន់​មួយ​កន្លែង កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ។

ការ​ចុះ​បង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់​(​បញ្ជល់មាន់​) ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​សៀ​ល ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុង​ដី​វាល​ទុក​ចោល ផ្លូវ​បេតុង ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ភ្នំពេញ​ថ្មី បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៣​នាក់ រួម​មាន ៖
១-​ឈ្មោះ អ៊ួ​ន ចាន់​កូ​ឡា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ (​គ្មាន​សារធាតុ​ញៀន​)

២-​ឈ្មោះ ហៀ​ង សុ​ផា ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​)

៣-​ឈ្មោះ កាត ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​បាយ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​)

៤-​ឈ្មោះ ចាត កឹ​ម​លី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ឡាន ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​)

៥-​ឈ្មោះ ស៊ា​ង ហ័​រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ឡាន ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​)

៦-​ឈ្មោះ ញឹ​ម ម៉េ​ង​ហៀ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​ស្បែក​គោ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​)

៧-​ឈ្មោះ កាត ចាន់​ណា​រ៉​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​បាយ ស្នាក់​នៅផ្ទះ​លេខ​៣៨ ផ្លូវ​៩៣ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ (​គ្មាន​សារធាតុ​ញៀន​)

៨-​ឈ្មោះ ឃុន វិជ្ជា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​)

៩-​ឈ្មោះ ហេង ហន់ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សំលាងកាំបិត ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​គ្មាន​សារធាតុ​ញៀន​)

១០-​ឈ្មោះ សុខ ហៀ​ង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​គោ​ព្រិច សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ (​គ្មាន​សារធាតុ​ញៀន​)

១១-​ឈ្មោះ លុយ ស្រោ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជាងសំណង់ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​)

១២-​ឈ្មោះ​សាក់ សុ​វារៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​)

១៣-​ឈ្មោះ ហេង ថៃ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​) ។

ប្រតិបត្តិការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ដកហូត មាន់​ជល់​០១​ក្បាល ជា​វត្ថុ​តាង ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ