ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ផលិត​ចំណី​សត្វ​នឹង​បង្កើត​ក្នុង​ពេល​ឆាប់​ៗ ខណៈ​បញ្ហា​តម្លៃ​អគ្គិសនី​នៅ​ជា​ឧបសគ្គ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ជំរុញ​ឲ្យ​មាន​រោងចក្រ​ផលិត​ចំណី​សត្វ​ក្នុងស្រុក ដើម្បី​ផ្គត់ផ្គង់​ការ​ចិញ្ចឹម​ត្រី ជ្រូក មាន់ កង្កែប របស់​ប្រជា​កសិករ បាន​កំពុង​ដំណើរការ​ទៅ​មុខ ។…

រាជធានី​ភ្នំពេញ ៖ ការ​ជំរុញ​ឲ្យ​មាន​រោងចក្រ​ផលិត​ចំណី​សត្វ​ក្នុងស្រុក ដើម្បី​ផ្គត់ផ្គង់​ការ​ចិញ្ចឹម​ត្រី ជ្រូក មាន់ កង្កែប របស់​ប្រជា​កសិករ បាន​កំពុង​ដំណើរការ​ទៅ​មុខ ។

នៅ​ថ្ងៃ​ទី​៣ ខែសីហា​នេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ជួប​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដើម្បី​រក​មធ្យោបាយ​ដោះស្រាយ​ពី​បញ្ហា​តម្លៃ​អគ្គិសនី និង​ដើមទុន ដែល​ជា​ឧបសគ្គ​ដល់ ការ​បង្កើត​រោងចក្រ​ចំណី​សត្វ នោះ ។

កម្ពុជា​កំពុង​យកចិត្តទុកដាក់​ដល់​ការងារ​ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​ឈាន​ដល់​ការ​នាំ​ចេញ ។ ការ​ចិញ្ចឹមសត្វ​ជា​ផ្នែក​សំខាន់​ដើម្បី​លើកកម្ពស់​ជីវភាព សេដ្ឋកិច្ច​ប្រជា​កសិករ នៅ​ក្នុង​សម័យ​កូ​វី​ដ​១៩​នេះ​ផង ។ កាលពី​ពាក់កណ្តាល ខែកក្កដា កន្លង​ទៅ​នេះ ក្នុង​ឱកាស​ចុះ​ពិនិត្យ​ការ​ចិញ្ចឹម​ត្រី នៅ​ខេត្តព្រៃវែង សម្តេច​នាយក​រដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​និង​រដ្ឋមន្ត្រី​ក្រ​ពាក់ព័ន្ធ​នានា រួម​គ្នា​ជំរុញ​បង្កើត​រោងចក្រ​ផលិត​ចំណី​សត្វ​នៅ​ក្នុងស្រុក​ដើម្បី​លើកកម្ពស់​ការ​ចិញ្ចឹមសត្វ​នៅ​កម្ពុជា ពី​ចំនួន​៤១​ពាន់​គ្រួសារ​នា​ពេល​បច្ចុប្បន្ន ឲ្យ​កើន​ដល់​១០​ម៉ឺន​គ្រួសារ​ក្នុង​ពេល​អនាគត​។ ឧបសគ្គ​មួយ​ក្នុង​ចំណោម​បញ្ហា​ជាមួយ​ចំនួន ដែល​រាំងស្ទះ​ដល់​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក​ចំណី​សត្វ​នេះ ។

កសិករ​ចិញ្ចឹមសត្វ​នា​ពេល​បច្ចុប្បន្ន​នេះ ទិញ​ចំណី​សត្វ​ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដែល​ធ្វើ​ឲ្យ​ថ្លៃដើម​នៃ​ការ​ចិញ្ចឹមសត្វ​ក្នុង​ប្រទេស​មាន​តម្លៃ​ខ្ពស់​លក់​មិន​ចំណេញ មិន​អាច​ប្រកួតប្រជែង​ជាមួយ​សាច់សត្វ​នាំ​ចូល ។ ក្នុង​ការ​លើកកម្ពស់​ដល់​ការ​ចិញ្ចឹមសត្វ​នៅ​ក្នុងស្រុក រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បាន​ធ្វើការ​ពិភាក្សា​លើ​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​កសិករ ដូច​ជា ការ​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​ចំណី​សត្វ​ក្នុងស្រុក​ប្រកបដោយ​គុណភាព​ឲ្យ​បាន​គ្រប់គ្រាន់ និង​មាន​ភាព​ប្រកួតប្រជែង ។

ធានា​បរិមាណ​ផ្គត់ផ្គង់​សាច់សត្វ និង​ត្រី​ឱ្យ​ដល់ទី​ផ្សារ​ក្នុងស្រុក​គ្រប់គ្រាន់​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព ។ ពង្រីក​សក្តានុពល​វិនិយោគ​លើ​ការ​បង្កើត​កសិដ្ឋាន​ចិញ្ចឹមសត្វ រោងចក្រ​ផលិត​ចំណី​សត្វ ការ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក និង​បង្កើត​ការងារ​នៅ​មូលដ្ឋាន​ផ្ទាល់ ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ