ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​សារភាព​ថា ខឹង​លួចលាក់​ជា​មួយ​​ប្រពន្ធ ទើប​ហ៊ាន​លើកដៃ​ផ្តាច់ជីវិត

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បើ​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២០ បាន​ចុះ​សហការ​ជាមួយ​ស្នង​ការដ្ឋាន​គ​របាល​ខេត្តរតនគិរី ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ…

ខេត្តរតនគិរី ៖ បើ​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២០ បាន​ចុះ​សហការ​ជាមួយ​ស្នង​ការដ្ឋាន​គ​របាល​ខេត្តរតនគិរី ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជន​សង្ស័យ​ម្នាក់​ជា​ឃាតករ​ក្នុង​ករណី​ចាក់​ជន​រង​គ្រោះ​២​នាក់​ផ្តាច់​យក​ជីវិត ពាក់ព័ន្ធ​រឿង​ប្រចណ្ឌ ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ សេត លី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ។

សេចក្តីរាយការណ៍​បន្ត​ថា កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ មាន​ករណី​ឃាត​កម្ម​មួយ​កើតឡើង បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើ​សកម្មភាព​វាយ និង​ចាក់ ព្រមទាំង​អារ​.​ក​ជន​រង​គ្រោះ​ផ្តាច់​យក​ជីវិត​ចំនួន​២​នាក់ ដោយ​មាន​ម្នាក់​ឈ្មោះ គឹ​ម សា​រឿ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជា​កម្មករ និង​ម្នាក់​ទៀត​ឈ្មោះ បាក់ ណា​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​ដូច​គ្នា ។

ក្រោយ​ពី​មាន​ហេតុការណ៍​នេះ​កើត​ទ្បើ​ង កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត បាន​សហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ទៅ​ដល់កំណត់​មុខសញ្ញា​ជនសង្ស័យ រួច​ក៏​ស្នើ​សុំ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី ដើម្បី​បន្ត​នីតិវិធី ។

កិច្ច​សហ​ប្រ​តិ​បត្ត​ការ​របស់​សមត្ថកិច្ច​បាន​ប្រើ​អស់​រយៈពេល​១០​ថ្ងៃ ទើប​រហូត​ឈាន​ដល់​ម៉ោង​៥​រសៀល ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២០ ឃាតករ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ចំណុច​ជាំ​ភីង ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ។

បន្ទាប់​ពី​ចាប់ខ្លួន​ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាក់ និង​អារ​.​ក​ផ្តាច់​យក​ជីវិត​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នៅ​ចំណុច​ចំការ​ចេក ការដ្ឋាន​ទី​២ ក្នុង​ក្រុមហ៊ុន​ហ័​ង​អា​ញ់​យាំ​ទ្បា​យ ស្ថិត​ក្នុងភូមិ​ស្រែ​ពក​ធំ ឃុំ​សេរី​មង្គល ស្រុក​កូន​មុំ ខេត្តរតនគិរី ពិតប្រាកដ​មែន ។ ហើយ​មូលហេតុ​ដែល​ខ្លួន​ធ្វើ​បែប​នេះ គឺ​ដោយសារ​តែ​ឈ្មោះ បាក់ ណា​ន បាន​លួច​សហាយស្មន់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ។

ក្រោយ​ពី​មាន​ចម្លើយ​សារភាព​គ្រប់គ្រាន់ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រគល់​ឲ្យ​ជន​សង្ស័យ​ខាងលើ ឱ្យទៅ​ខាង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ដើម្បី​បន្ត​នីតិវិធី កសាង​សំណុំរឿង​បញ្ជូន​ជន​ជា​ឃាតករ​ទៅ​កាន់​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ