ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​តារា​សម្តែង​បូ​លី​វូ​ដ ចេញពី​មន្ទីរ​ពេទ្យ​ហើយ ក្រោយ​ពី​ជា​ពី​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ឥណ្ឌា ៖ កំពូល​តារា​បូ​លី​វូ​ដ លោក Amitabh Bachchan បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា គាត់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ ក្រោយ​ពី​សម្រាក​ព្យាបាល​បាន​៣​ស​ប្តា​ហ៍ ក្រោយ​ពី​ជា​ពី​ជំងឺ​កូ​វី​ដ​១៩…

ឥណ្ឌា ៖ កំពូល​តារា​បូ​លី​វូ​ដ លោក Amitabh Bachchan បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា គាត់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ ក្រោយ​ពី​សម្រាក​ព្យាបាល​បាន​៣​ស​ប្តា​ហ៍ ក្រោយ​ពី​ជា​ពី​ជំងឺ​កូ​វី​ដ​១៩ ដែល​កាលពី​៣​ស​ប្តា​ហ៍​មុន លោក​ត្រូវ​បាន​រក​ឃើញ​ថា មាន​ជំងឺ​នេះ​តាម​រយៈ​ការ​ធ្វើតេស្ត​។

ព័ត៌មាន​នេះ​បាន​កើតឡើង​នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឥណ្ឌា​ដ៏​មាន​ឥទ្ធិពល​លោក Amit Shah បាន​បង្ហាញ​ថា លោក​ពេល​នេះ​មាន​ជំងឺ​កូ​វី​ដ​១៩​ហើយ ដែល​ជា​ជំងឺ​បាន​ឆ្លង​ទៅ​មនុស្ស​រាប់​ម៉ឺន​នាក់ និង​សម្លាប់​ជីវិត​មនុស្ស​អស់​រាប់រយ​នាក់ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។

បច្ចុប្បន្ន​មនុស្ស​ជាង ១,៧​លាន​នាក់​បាន​ឆ្លង​ជំងឺ​នេះ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដែល ធ្វើ​ឲ្យ​ប្រទេស​នេះ ក្លាយទៅជា​ប្រទេស​មាន​អ្នក​ឆ្លង​ខ្ពស់​ជាងគេ​នៅ​លើ​លោក បន្ទាប់​ពី​អា​មេ​រិ​ក និង​ប្រេ​ស៊ី​ល ចំនួន​អ្នក​បាត់បង់​ជីវិត​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក បន្ទាប់​ពី​សហរដ្ឋអាមេរិក​និង​ប្រេ​ស៊ី​ល​។

កូនប្រុស​របស់​តារា​សម្តែង Bachchan គឺ Abishek ក៏​ត្រូវ​បាន​ចូល​ពេទ្យ​ដោយសារ​ជំងឺ​នេះ​ដែរ ខណៈ​ដែល​កូនប្រសារ​តារា​សម្តែង និង​ជា​អតីត​បវរកញ្ញា​ពិភពលោក Aishwarya Rai និង​ចៅស្រី Aaradhya ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ កាលពី​ស​ប្តា​ហ៍​មុន​។

ពួក​គេ​ជា​គ្រួសារ​ដែល​មានកេរ្តិ៍ឈ្មោះ​ខ្ពស់​ជាងគេ នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​ឆ្លង​វីរុស​នេះ​នៅ​ក្នុង​ប្រទេស​ដែល​មានការ​គោរព​ខ្ពស់​ទៅ​លើ​តារាភាពយន្ត​។

លោក Bachchan បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Instagram ថា​៖ «​ខ្ញុំ​បាន​ត្រលប់​មក​ផ្ទះ​វិញ ហើយ​ខ្ញុំ​នឹង​ត្រូវ​នៅ​ដាច់​ដោយឡែក​នៅ​ក្នុង​បន្ទប់​ខ្ញុំ​មួយ​រយៈ​»​។

គាត់​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រួសារ អ្នកគាំទ្រ និង​ការ​យកចិត្តទុកដាក់​ថែទាំ​ដ៏​ល្អ​បំផុត​នៅ​មន្ទីរពេទ្យ ដោយ​និយាយ​ថា ពួក​គេ​អាច​ធ្វើ​ឱ្យ​គាត់​អាច​មើលឃើញ​ថ្ងៃនេះ​បាន​៕ ដកស្រង់​ចេញ​ពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ