ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យានអវកាស​អា​មេ​រិ​ក​ពេល​វិល​មក​ដល់​ផែនដី​វិញ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យានអវកាស​អា​មេ​រិ​ក ​CREW DRAGON(ENDEAVOUR)​ដែល​ដឹក​អវកាស​យានិក​២​រូប​របស់​អង្គការ ​NASA បាន​វិល​ត្រឡប់​មក​ដល់​ផែនដី​វិញ​ហើយ​កាលពី​ថ្ងៃ​ទី​២​សីហា ដោយសារ​ជំនួយ​របស់ ឆ័​ត្រ​យោង​របស់​វា នៅ​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក…

សហរដ្ឋអាមេរិក ៖ យានអវកាស​អា​មេ​រិ​ក ​CREW DRAGON(ENDEAVOUR)​ដែល​ដឹក​អវកាស​យានិក​២​រូប​របស់​អង្គការ ​NASA បាន​វិល​ត្រឡប់​មក​ដល់​ផែនដី​វិញ​ហើយ​កាលពី​ថ្ងៃ​ទី​២​សីហា ដោយសារ​ជំនួយ​របស់ ឆ័​ត្រ​យោង​របស់​វា នៅ​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក ក្នុង​ដែនទឹក​នៃ​រដ្ឋ​ផ្ល​រី​ដា ដោយ​បញ្ចប់​បេសកកម្ម​រយៈពេល​២​ខែ​មួយ ក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ​ISS​។

យាន​នោះ​បាន​ចុះ​លើ​ផៃ្ទ​ទឹកសមុទ្រ ក្នុង​ដែនទឹក​តំបន់​PENSACOLA​រដ្ឋ​ផ្ល​រី​ដា កាលពី​ថ្ងៃ​ទី​២​សីហា វេលា​ម៉ោង​១៤​និង​៤៨​នាទី​ម៉ោង​ក្នុងស្រុក​។ នាវា​ស្រង់​SPACEX GO NAVIGATOR​បាន​ទៅ​រង់ចាំ ក្នុង​តំបន់​យាន​ចុះ​។ យាន​បាន​ចុះ​ជាមួយ​ការ​បញ្ចេញ​ឆ័​ត្រ​យោង ហើយ​ធ្លាក់​លើ​ផ្ទៃ​ទឹក​សមុទ្រ​។ ក្រុម​នាវិក​នៃ​នាវា​ស្រង់​ដំបូង​បាន​ប្រមូល​ឆ្រ័​ត​យោង​ទាំងនោះ​នៅ​ក្នុង​ទឹក ហើយ​បន្ទាប់​មក​ទៅ​ស្រង់​អវកាសយានិក​ទាំង​២​រូប លោក​ROBERT BEHNKEN និង​លោក​DOUGLAS HURLEY​យក​ចេញពី​យាន​។

ការ​វិល​ត្រឡប់​នៃ​ការ​ហោះហើរ​សាកល្បង​ជាមួយ​អវកាសយានិក​ទាំង​២​រូប ពី​ស្ថានីយ​ISS កំណត់​​ពី​ជោគជ័យ​ដំបូង នៃ​យាន​CAPSULE អវកាស​អា​មេ​រិ​ក​មាន​មនុស្ស​ជិះ នៅ​ទី​អវកាស ពុំ​ធ្លាប់​មាន​ចាប់តាំងពី​៤៥​ឆ្នាំ​មក​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ