ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណែនាំ​មិន​ស្តាប់​! អាជ្ញាធរ​ចុះ​បិទ​អាជីវ​កម្ម​​ភោជនីយដ្ឋាន​​៣​កន្លែង​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្លឹ​ប​កម្សាន្ត ខារ៉ាអូខេ​ចំនួន​៣​កន្លែង ដែល​បាន​សុំ​ច្បាប់​ប្រែ​ក្លាយទៅជា​ភោជនីយ​ដ្ឋាន​ហើយ​នោះ ប៉ុន្តែ​នៅ​តែ​បន្ត​លួចលាក់​បើក​ខារ៉ាអូខេ​ផ្ទុយ​ពី​ការ​ណែនាំ ក៏​ត្រូវ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ចុះ​បិទ​អា​ជី​កម្ម​ជា​បន្តបន្ទាប់​កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២០​នេះ…

រាជធានី​ភ្នំពេញ ៖ ក្លឹ​ប​កម្សាន្ត ខារ៉ាអូខេ​ចំនួន​៣​កន្លែង ដែល​បាន​សុំ​ច្បាប់​ប្រែ​ក្លាយទៅជា​ភោជនីយ​ដ្ឋាន​ហើយ​នោះ ប៉ុន្តែ​នៅ​តែ​បន្ត​លួចលាក់​បើក​ខារ៉ាអូខេ​ផ្ទុយ​ពី​ការ​ណែនាំ ក៏​ត្រូវ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ចុះ​បិទ​អា​ជី​កម្ម​ជា​បន្តបន្ទាប់​កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២០​នេះ ។

ទីតាំង​ខារ៉ាអូខេ​ដែល​អាជ្ញាធរ​ចុះ​បិទ​ខាងលើ​នោះ ១- គី​ក្លឹ​ប កម្សាន្ត​ខារ៉ាអូខេ ដា​ប់បែល​យូ (W U) ដែល​មាន​ទីតាំង​ផ្ទះ​លេខ​៥០៤ ផ្លូវ​លេខ​២៣០ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ដែល​មាន​ម្ចាស់​ឈ្មោះ​ប៊​ន មិ​ស​ក្កិ ភេទ​ប្រុស​។ ២- ក្លឹ​ប​កម្សាន្ត ខារ៉ាអូខេ​យីហោ X (​ឌឹ​ក​ព្រី​វេ​)​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២០៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ និង​ទី​៣- ក្លឹ​ប​កម្សាន្ត ខារ៉ាអូខេ សំ​រិ​ទ្ធ​ពេជ្រ ដែល​បាន​ប្រែ​ក្លាយជា​ភោជនីយដ្ឋាន​ម៉ា​ទី​ន ស្ថិត​នៅផ្ទះ​លេខ​៧២-៧៤ ផ្លូវ​លេខ ៥៩៨ ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ។

បើ​តាម​អាជ្ញាធរ​បានឱ្យ​ដឹង​ថា ការ​ចុះ​បិទ​អាជីវកម្ម ក្លឹ​ប​កម្សាន្ត ខារ៉ាអូខេ​នេះ បាន​ធ្វើ​ឡើង​តាម​ការ​ដឹកនាំ​ពី​លោក ឯក​ឃុន ដឿ​ន អភិបាល​នៃ​អភិបាល​ខណ្ឌ បន្ទាប់​ពី​អាជ្ញាធរ​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា ទីតាំង​ក្លឹ​ប​កម្សាន្ត​ទាំងនោះ​បាន​ប្រែ​ក្លាយជា​ភោជនីយដ្ឋាន​ហើយ​នៅ​តែ​បន្ត​លួចលាក់​បើក​ខារ៉ាអូខេ ផ្ទុយ​ពី​ច្បាប់​អនុញ្ញាត​ទៀត ។

តាម​កំណត់ហេតុ​ការ​ចុះ​បិទ​អាជីវកម្ម​ខាងលើ បានអោយ​ដឹង​ថា ទីតាំង​អាជីវកម្ម​ខាងលើ បាន​ប្រែក្លាយ​ពី​ខារ៉ាអូខេ មក​ជា​ភោជនីយដ្ឋាន​ដា​ប់បែល​យូ (W U), ហើយ​ទីតាំង​នោះ មានច្បាប់​អនុញ្ញាត​ប្រកប​មុខរបរ​អាជីវកម្ម​ភោជនីយដ្ឋាន ពីសា​លា​រាជធានី​ភ្នំពេញ​ហើយ ។ ដោយឡែក​នៅ​ក្នុង​ការ​ប្រកប​អាជីវកម្ម ម្ចាស់​មិន​បាន​អនុវត្ត​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ខ្លួន​នោះ​ទេ ដោយ​មាន​លួចលាក់​បើក​អាជីវកម្ម ខារ៉ាអូខេ ទៅ​វិញ​។

ផ្អែក​តាម​មូលហេតុ​ខាងលើ ក្រុមការងារ​សម្រេច​បិទ​អាជីវកម្ម​ទាំងស្រុង​ចាប់ពី​ពេល​នេះ​តទៅ​។ ក្នុង​ករណី​ម្ចាស់​នៅ​មិន​គោរព​តាម​ការ​ណែនាំ​ខាងលើ អាជ្ញាធរ​ខណ្ឌ នឹង​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់​ជា​ធរមាន​។

ដោយឡែក ក្លឹ​ម​ខារ៉ាអូខេ​ចំនួន​២​ទៀត​ក៏​ដូច​គ្នា​ដែរ គឺ​សុទ្ធតែ​បាន​សុំ​ច្បាប់​ប្រែ​ក្លាយជា​ភោជនីយ​ដ្ឋាន តែ​បន្ត​បើក​ខារ៉ាអូខេ​លួចលាក់​ផ្ទុយ​ពី​ការ​ណែនាំ​របស់​ថ្នាក់ដឹកនាំ និង​ក្រសួងសុខាភិបាល ជា​ការ​ចូលរួម​ទប់ស្កាត់​ការី​ករាល​ដាល់​នូវ​ជំងឺ​កូ​វី​ដ​១៩​។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​រាជធានី​ភ្នំពេញ គ្រប់​ក្លឹ​ប​កម្សាន្ត ខារ៉ាអូខេ​ទាំងអស់ ត្រូវ​បាន​រដ្ឋាភិបាល​រាជ​ធានី​ភ្នំពេញ​ចេញ​សេច​ក្កី​ជួន​ដំណឹង​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ ដោយ​ប្តូរ​ពី​ខារ៉ាអូខេ​មក​ជា​ភោជនីយ​ដ្ឋាន​វិញ ហើយ​ម្ចាស់​ក៏​បាន​សុំ​ច្បាប់​តាម​ការ​ណែនាំ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នៅ​តែ​បន្ត​លួច​លាក់​បើក​ខារ៉ាអូខេ ផ្ទុយ​ពី​ច្បាប់​អនុញ្ញាត ទើបត្រូវ​បាន​អាជ្ញាធរ​ចុះ​បិទ​អា​ជី​កម្មជាប​ន្ត​បន្តបន្ទាប់​តែ​ម្តង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ