ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿង​សៅហ្មង​ទាំង​៩​ជាស​ត្រូវ​នៃ​អ្នកបួស

3 ឆ្នាំ មុន

អ្នកបួស​ទាំងឡាយ​ណា​កម្ចាត់​បង់​នូវ​គ្រឿង​សៅហ្មង​របស់​ខ្លួន​ឲ្យ​ឃ្លាត​ចេញ​ចាក​ខន្ធ​សន្តាន​បាន ទើប​តថាគត​ហៅ​ថា អ្នកបួស​ទាំងឡាយ​នោះ​ថា​ជា​បព្វជិត ដោយ​ហេតុតែ​គេ​បណ្ដេញ​នូវ​គ្រឿង​សៅហ្មង​នោះ​ឯង ។ អ្វី​ទៅ​ដែល​ហៅ​ថា​គ្រឿង​សៅហ្មង ? គ្រឿង​សៅហ្មង​គឺជា​កិលេស​ដែល​ធ្វើ​ចិត្ត​ឲ្យ​មាន​មន្ទិល​សៅហ្មង​ដិត​ជាប់​ជា​និច្ច ដូច​វត្ថុ​ពណ៌​ខ្មៅ​មាន​ធ្យូង​ជាដើម ដែល​ធ្វើ​របស់​ស​ស្អាត​ឲ្យ​ប្រឡាក់​ខូច…

អ្នកបួស​ទាំងឡាយ​ណា​កម្ចាត់​បង់​នូវ​គ្រឿង​សៅហ្មង​របស់​ខ្លួន​ឲ្យ​ឃ្លាត​ចេញ​ចាក​ខន្ធ​សន្តាន​បាន ទើប​តថាគត​ហៅ​ថា អ្នកបួស​ទាំងឡាយ​នោះ​ថា​ជា​បព្វជិត ដោយ​ហេតុតែ​គេ​បណ្ដេញ​នូវ​គ្រឿង​សៅហ្មង​នោះ​ឯង ។

អ្វី​ទៅ​ដែល​ហៅ​ថា​គ្រឿង​សៅហ្មង ? គ្រឿង​សៅហ្មង​គឺជា​កិលេស​ដែល​ធ្វើ​ចិត្ត​ឲ្យ​មាន​មន្ទិល​សៅហ្មង​ដិត​ជាប់​ជា​និច្ច ដូច​វត្ថុ​ពណ៌​ខ្មៅ​មាន​ធ្យូង​ជាដើម ដែល​ធ្វើ​របស់​ស​ស្អាត​ឲ្យ​ប្រឡាក់​ខូច លោក​ហៅ​ថា គ្រឿង​សៅហ្មង ឬ​ហៅ​ថា​មន្ទិល​ក៏​បាន ។

គ្រឿង​សៅហ្មង​ចិត្ត​នេះ​មាន​៩​ប្រការ​គឺៈ ១- ក្រោធ​ខឹង​ច្រើន ២- លុបគុណ​គេ ៣- សេចក្ដី​ច្រណែន ៤- សេចក្ដី​កំណាញ់ ៥- លាក់ពុត​កំហូច ៦- សេចក្ដី​អួតអាង ៧- ភូត​កុហក ឬ​ពោល​ពាក្យ​មិន​ពិត ៨- សេចក្ដី​ប្រាថ្នា​លាមក និង​៩- យល់​ខុស​អំពី​ការ​ពិត ។

អកុសលធម៌​ទាំង​៩​នេះ កាលបើ​អកុសល​ណាមួយ​កើតឡើង​ហើយ ក៏​ធ្វើ​ចិត្ត​ឲ្យ​កករ​ល្អក់​មិន​​ជ្រះថ្លា​; នេះ​ហើយ​ជា​គ្រឿង​សៅហ្មង ។ អ្នក​ដែល​កម្ចាត់​បង់​នូវ​គ្រឿងក្នុង​ខ្លួន​ឲ្យ​អស់​ទៅ​បាន ទើប​គួរ​ហៅ​ថា​ជា​បព្វជិត បើ​ទោះបី​កម្ចាត់​បង់​មិន​ទាន់​បាន​ទាំងអស់​ក៏​ដោយ តែ​តាំងចិត្ត​ថា​នឹង​កម្ចាត់​បង់​ឲ្យ​អស់​តទៅ ក៏​គួរ​ហៅ​ថា​បព្វជិត​បាន​ដែរ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ