ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ក្លិប Barca ថា​ស្ថានភាព​បច្ចុប្បន្ន​ មិន​អាច​ចាយ​ធំ​លើ​ការ​ដោះដូរកីឡាករឡើយ

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ ប្រធាន​ក្លិប Barcelona លោក Josep Maria Bartomeu បាន​និយាយ​ថា វា​មិន​អាច​ទៅ​រួច​ទេ​សម្រាប់​ក្លិប​លោក…

ប្រទេស​អេ​ស្ប៉ា​ញ ៖ ប្រធាន​ក្លិប Barcelona លោក Josep Maria Bartomeu បាន​និយាយ​ថា វា​មិន​អាច​ទៅ​រួច​ទេ​សម្រាប់​ក្លិប​លោក ក្នុង​ការ​ចុះហត្ថលេខា​យក Neymar មក​វិញ​ពី​ក្លិប PSG ក្នុង​បរិយាកាស​សេដ្ឋកិច្ច​បច្ចុប្បន្ន​នេះ​។

លោក Bartomeu បាន​ថ្លែងប្រាប់​កាសែត​ក្នុងស្រុក​ថា «Barca បាន​ខាតបង់​ប្រមាណ ២០០​លាន​អឺ​រ៉ូ​នៅ​ចន្លោះ​ខែមីនា ដល់​ខែមិថុនា ដោយសារ​តែ​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​១៩​។ ហើយ​ក្លិប​ធំ​ៗ​នៅ​អឺរ៉ុប​ទាំងអស់ ​សុទ្ធតែ​រង​ផល​ប៉ះពាល់​ដូច​គ្នា​។ ហើយ​វា​មិន​មែន​រយៈពេល​មួយ​ឆ្នាំ​ទេ ប៉ុន្តែ​អាចបី​ឬ​បួន​ឆ្នាំ​»​។

ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល Neymar បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ PSG ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​ពិភពលោក ២២២​លាន​អឺ​រ៉ូ កាលពី​ខែសីហា ឆ្នាំ​២០១៧។ ប៉ុន្តែ Barca បាន​ព្យាយាម​ចុះហត្ថលេខា​យក​រូបគេ​ត្រឡប់​មក​កាន់​ទឹកដី Camp Nou វិញ​កាលពី​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​មុន រហូត​មក​ទល់​ពេល​នេះ​។

បុរស​ជនជាតិ​អេ​ស្ប៉ា​ញ​វ័យ ៥៧​ឆ្នាំ​ដដែល​បាន​បន្ត​ទៀត​ថា «Neymar​? នៅ​ក្នុង​ស្ថានភាព​នេះ វា​មិន​អាច​ធ្វើ​ទៅ​រួច​ឡើយ​។ PSG ក៏​មិន​ចង់​លក់​គេ​ដែរ​។ ហើយ​ក្លិប​ក៏​បាន​ចរចា​ជាមួយ Inter Milan អំពី Lautaro ផង​ដែរ។ ប៉ុន្តែ​កិច្ច​ពិភាក្សា​បាន​បញ្ឈប់ ដោយសារ​តែ​ស្ថានភាព​បច្ចុប្បន្ន មិន​អំណោយផល ​សម្រាប់​ការ​ដោះ​ដូរដែល​មាន​ទំហំ​ទឹកប្រាក់​ធំ​»៕ (​ប្រភព​ពី Barcelona)