ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​សង្ស័យ​ខុស​…

9 ឆ្នាំ មុន

មិន​និយាយ​ទេ ចំពោះ​មន្ត្រី​នយោបាយ​… ​ព្រោះ​ពួក​គេ​បាន​ឡើង​ផុត​ពី​អំណាច​…​ ឡើង​ផុត​លុយ​ទៅ​ហើយ​… ​អាច​ឡើង​ផុត​រឿង​ពុក​រលួយ​គួរ​ឱ្យ​សង្ស័យ​ទៅ​ហើយ​ដែរ

មិន​និយាយ​ទេ ចំពោះ​មន្ត្រី​នយោបាយ​… ​ព្រោះ​ពួក​គេ​បាន​ឡើង​ផុត​ពី​អំណាច​…​ ឡើង​ផុត​លុយ​ទៅ​ហើយ​… ​អាច​ឡើង​ផុត​រឿង​ពុក​រលួយ​គួរ​ឱ្យ​សង្ស័យ​ទៅ​ហើយ​ដែរ ។

មិន​ពិបាក​ពេក​ទេ​… ​ការ​ស្វែងរក​ជន​មុខ​ពុក​រលួយ​… ​គ្រាន់តែ​ខ្លះ​ពុក​តូច​… ​ខ្លះ​ពុក​ធំ​តែ​ប៉ុណ្ណោះ ។ សម្លឹង​មើល​តែ​ផ្ទះ ឬ​មហា​ភូមិ​គ្រឹះ​មួយ​ៗ…​ ពិតជា​ស្គាល់​… ​ពិតជា​ដឹង​ច្បាស់​ណាស់ ។

ក្រឡេក​មើល​ឱ្យ​ខ្លាំង​ជាងគេ សំដៅ​ផ្ទះ​លោក​ប្រធាន​នេះ​… ​ប្រធាន​នោះ​… ​ប្រធាន​ស្ថាប័ន​… ​ប្រធាន​ចល័ត​… ​ប្រធាន​ក្បែរ​ចល័ត​… ​។​ល​។ និង ។​ល​។
លំនៅ​ឋាន​ធំ​ណាស់​… ​គាត់​មានរ​កស៊ី​អី​ដែរ​ទេ​… ​គាត់​គ្រាន់តែ​ជា​ប្រធាន​មួយ​… ​ឬ​ប្រធាន​ចល័ត​មួយ​… ​គ្រួសារ​មានរ​កស៊ី​អី​ដែរ​ទេ​… ​អី​ក៏​ធំធេង​ម្ល៉េះ​ម្ចាស់​ថ្លៃ ? ហ្នុ​ងហើយ !… ​មិនបាច់​សង្ស័យ !

ខ្លះ​កំ​ប៉ិ​ក​កំប៉ុក​… ​ជា​មន្ត្រី​ខំ​សន្សំ​បាន​ត្រឹម​ផ្ទះ​មួយ​ល្វែង ហើយ​ត្រូវ​ជាប់គុក​… ​អស់បុណ្យ​…​ ។ ឯណា​ទៅ​យុត្តិធម៌​… ​កុំ​យុត្តិធម៌​ដូច​ម្រាមដៃ ។
ឆ្នាំ​២០១៥​មក​ដល់​ហើយ​… ​គួរ​លេង​អាធំ​ៗ…​ មួយ​ពីរ​សិន​… ​សឹម​មើល​ក្រោយ ឬ​មើល​ក្រោម​… ​នោះ​ទើប​សង្គម​មាន​យុត្តិធម៌​… ​។

បើ​ថៅកែ​មាន​មហា​ភូមិ​គ្រឹះ អត់​មាន​អ្នក​ណា​ថា​អី​ទេ​… ​ប៉ុន្តែ​បើ​មន្ត្រី​កាន់​អំណាច​ត្រឹម​ប្រធាន​… ​ប្រធាន​ចល័ត​… ​ប្រធាន​ប្រមូល​… ​គឺ​ហ្នុ​ង​ហើយ កុំ​សង្ស័យ​ខុស​…   ( អា​ឡេវ )