ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថ្ងៃនេះ​​ព្យាបាល​ជាសះស្បើយ​​៣២​នាក់ និង​រក​ឃើញ​ឆ្លង​ថ្មី​ម្នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​អះអាងឱ្យ​ដឹង​​នា​​ព្រឹក​ថ្ងៃ​ទី​២​ សីហា​ នេះ​​ថា​ បាន​ព្យាបាល​ជា​សះស្បើយ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​19 ចំនួន៣២នាក់​ និង​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​នេះ​ចំនួន១នាក់​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ បុរស​ជនជាតិ​ខ្មែរ​ចំនួន២៩នាក់​និង​បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ចំនួន៣នាក់​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​។…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​អះអាងឱ្យ​ដឹង​​នា​​ព្រឹក​ថ្ងៃ​ទី​២​ សីហា​ នេះ​​ថា​ បាន​ព្យាបាល​ជា​សះស្បើយ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​19 ចំនួន៣២នាក់​ និង​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​នេះ​ចំនួន១នាក់​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ បុរស​ជនជាតិ​ខ្មែរ​ចំនួន២៩នាក់​និង​បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ចំនួន៣នាក់​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​។ ​ក្នុង​ចំណោម​នោះ​ពួក​គេ​ចំនួន១៥នាក់​ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​រុ​ស្ស៊ី​និង​ប្រទេស​អេ​ស៊ី​ប ២​នាក់​ទៀត​ជា​ក្រុម​ទាហាន​មួក​ខៀវ​អង្គការសហប្រជាជាតិ និង​៨​នាក​ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​៧​នាក់​ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

ចំណែក​មួយ​អ្នក​ដែល​បាន​រក​ឃើញ​ឆ្លង​ជំងឺ covid-19 ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​សហរដ្ឋ​អាមេរិក​បាន​បន្ត​ការ​ហោះហើរ​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ដោយ​មាន​អ្នក​ធ្វើ​ដំណើរ​នៅ​ក្នុង​យន្តហោះ​នោះ​មាន​ចំនួន១១២នាក់​ ។ ​អ្នក​ឆ្លង​ថ្មី​ម្នាក់​នេះ​ត្រូវ​បាន​ដាក់​សម្រាប់​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​រាជធានី​ភ្នំពេញ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ