ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចូល​ទីតាំង​ព្រ​លាន​យន្តហោះ​ថ្មី​​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅទី​បំផុត​ គម្រោង​ដំបូង​ត្រូវ​បាន​អាជ្ញាធរ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចូល​ទីតាំង​ព្រ​លាន​យន្តហោះ​ថ្មី​នៅ​ខេត្តមណ្ឌលគិរី ដែល​ស្ថិត​ក្នុង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃ ទី ៣១…

ខេត្តមណ្ឌលគិរី ៖ នៅទី​បំផុត​ គម្រោង​ដំបូង​ត្រូវ​បាន​អាជ្ញាធរ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចូល​ទីតាំង​ព្រ​លាន​យន្តហោះ​ថ្មី​នៅ​ខេត្តមណ្ឌលគិរី ដែល​ស្ថិត​ក្នុង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃ ទី ៣១ ខែកក្កដា ឆ្នាំ ២០២០​។

ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​ថា ការ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ គឺជា​ជំហាន​ដំបូង​ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​ធំ និង​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​អ្នកជំនាញ​បច្ចេកទេស ដើម្បី​ចូល​ទៅ​សិក្សា​លម្អិត ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ពេល​ខាង​មុខ​នេះ​។

​រហូត​មក​ដល់​ពេល​នេះ គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ក្នុង​ខេត្ត​មណ្ឌល​គី​រី គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សិក្សា​នៅឡើយ ដោយនៅ​មិន​ទាន់​អាច​កំណត់​ពី​ពេលវេលា​ចាប់​ផ្តើម​អនុវត្ត​ជាក់លាក់​នៅឡើយ​នោះ​ទេ ខណៈ​ដែល​ទំហំ​នៃ​ថវិការ​វិនិយោគ​ត្រូវ​បាន​អ្នក​ជំនាញ​ធ្វើការ​ប៉ាន់ស្មាន​ស្ថិត​នៅ​ក្នុង​រង្វង់​៦០​លាន​ដុល្លារ​។​ អាជ្ញាធរ​ថ្នាក់​ខេត្ត​បាន​ធ្វើការ​កំណត់​ព្រំ​ដី​ព្រ​លាន​យន្តហោះ​ថ្មី ដែល​មាន​ផ្ទៃក្រឡា​ប្រមាណ ៦០០ ហិ​កតា​ស្ថិត​នៅ​ឆ្ងាយ​ពី​ក្រុង​សែន​មនោ​រម្យ​ជាង ២០​គីឡូម៉ែត្រ ខណៈ​ព្រ​លាន​យន្តហោះ​ចាស់​នឹង​អភិវឌ្ឍ​ធ្វើ​ជា​សួន​សាធារណៈ ។

អភិបាលខេត្ត​បាន​លើក​ឡើង​ទៀត​ថា កន្លង​ទៅ​ខេត្ត​ធ្លាប់​មាន​ព្រ​លាន​យន្តហោះ ចាស់​រួច​មក​ហើយ តាំងពី​សម័យ​រំដោះ ឆ្នាំ​១៩៧៩ ។ ប៉ុន្តែ​ដោយសារ​តែ​ប្រភេទ ព្រ​លាន​យន្តហោះ​នៅ​ក្នុង​ដំណាក់​កាលនោះ​វា​លែង​ស័ក្តិសម នឹង ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​ព្រោះ តែ​មាន​ប្រជាពលរដ្ឋ រស់នៅ​ជុំវិញ​ច្រើន​ហើយ ផ្ទៃដី​ក៏​តូច ។ ព្រ​លាន​យន្តហោះ​ចាស់ គឺ​នៅ​សល់​ដី​ប្រមាណ​១៩ ហិ​កតា ប៉ុណ្ណោះ​។

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល លោក​ស៊ិ​ន ចាន់​សេរី​វុ​ត្ថា ធ្លាប់​បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា រហូត​មក​ដល់​ពេល​នេះ​គម្រោង​នៃ​ការ​សាងសង់​ព្រ​លាន​យន្តហោះ ស្ថិត​នៅ​ខេត្ត​មណ្ឌល​គី​រី នៅ​មិន​ទាន់​កំណត់​ថា​អាច​ចាប់ផ្តើម​ដំនើរការ​នៅ​ពេល​ណា​ឱ្យ​ប្រាកដ​នោះ​ទេ ដោយពេល​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សិក្សា​នៅឡើយ​។

លោក​បាន​បញ្ជាក់​ថា ការ​សិក្សា​ពី​គម្រោង​សាងសង់ អាច​ចំណាយពេល​ប្រហែល​១​ឆ្នាំ ហើយ​បន្ទាប់​មក​យើង​Submit ឱ្យ​រដ្ឋាភិបាល ដើម្បី​ពិនិត្យ​និង​សម្រេច​ថា តើ​ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន ព្រ​លាន​យន្តហោះ​ខេត្ត​មណ្ឌល​គី​រី​នេះ គួរ​ធ្វើ​រដ្ឋ​ឬ​គួ​ធ្វើ​ដោយ​រដ្ឋ​ជា​មួយ​ឯកជន ឬ​ធ្វើ​ដោយ​ឯកជន​ផ្ទាល់ ដែល​ជា​ជម្រើស​ផ្សេង​ទៀត​បន្ទាប់​ពី​ការ​សិក្សា​។

លោក​បាន​បន្ត​ទៀត​ថា ការ​សិក្សា​របស់​យើង​នេះ ក៏​ផ្តោត​ទៅ​លើ​ផល​ប៉ះពាល់ និង​វិភាគ​ពី​កត្តាសេដ្ឋកិច្ច​ផង​ដែរ ថា​តើ​ការ​សាងសង់​អាកាសយានដ្ឋាន​នេះ មាន​ផល​ជា​វិជ្ជមាន​ផ្នែក​សេដ្ឋកិច្ច​យ៉ាងម៉េច និង​អវិជ្ជមាន​យ៉ាងម៉េច ចឹ​ង​ទាល់តែ​ការ​សិក្សា​ទៅ​លើ​ចំណុច​ទាំង​៣​នេះ​ចប់ បាន​គេ​សម្រេច​ចិត្តបាន​៕

អត្ថបទសរសេរ ដោយ