ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​កូ​ឡុំ​ប៊ី​គ្រង​មកុដ​បវរកញ្ញា​ចក្កវាឡ​ឆ្នាំ 2014

9 ឆ្នាំ មុន

និស្សិត​រដ្ឋបាល​អាជីវកម្ម​នៃ​សាកលវិទ្យាល័យ Xavierian University ក្នុង​ទីក្រុង​ប៉ូ​ហ្គូ​តា ប្រទេស​កូ​ឡុំ​ប៊ី វ័យ​២២​ឆ្នាំ នាង​ផ​ល្លី​ណា វេ​ហ្គា បាន​គ្រង​មកុដ​បវរកញ្ញា​ចក្កវាឡ​ឆ្នាំ​២០១៤

និស្សិត​រដ្ឋបាល​អាជីវកម្ម​នៃ​សាកលវិទ្យាល័យ Xavierian University ក្នុង​ទីក្រុង​ប៉ូ​ហ្គូ​តា ប្រទេស​កូ​ឡុំ​ប៊ី វ័យ​២២​ឆ្នាំ នាង​ផ​ល្លី​ណា វេ​ហ្គា បាន​គ្រង​មកុដ​បវរកញ្ញា​ចក្កវាឡ​ឆ្នាំ​២០១៤ ក្នុងវគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​ទី​២៥ មក​រា ឆ្នាំ​២០១៥ នៅ​ពហុ​កីឡដ្ឋាន FIU ស្ថិត​ក្នុង​សាកលវិទ្យាល័យ​អន្តរជាតិ​ផ្ល​រី​ដា រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក ។ ពិធី​ប្រកួត​នោះ​មាន​បេ​ក្ខ​នារី​៨៩​នាក់ មក​ពី​ប្រទេស​នានា​លើ​ពិភពលោក​ចូលរួម ។

នាង​នៀ សាន់​ឆេស បេ​ក្ខ​នារី​តំណាង​សហរដ្ឋអាមេរិក ជាប់​ចំណាត់ថ្នាក់​លេខ​២ និង​ចំណាត់ថ្នាក់​ទី​៣ គឺ​នាង​ដា​យ៉ា​ណា ហា​គូ​ហ្សា បេ​ក្ខ​នារី​តំណាង​ប្រទេស​អ៊ុយ​ក្រែ​ន ។ ក្រៅពី​មកុដ​បវរកញ្ញា​ចក្កវាឡ​ឆ្នាំ​២០១៤ ក៏​មានការ​ប្រគល់​ពានរង្វាន់ «​បវរកញ្ញា​ស្លៀក​ឈុត​ប្រពៃណី​ស្រស់​ស្អាត​ជាងគេ​» បាន​ទៅ​នាង  អ៊ែ​ល​វី​រ៉ា ឌី​វី​ណា​មី​រ៉ា បេ​ក្ខ​នារី​តំណាង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។

នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​នោះ រាជិនី​សម្រស់​លំដាប់ថ្នាក់​ពិភពលោក​នាង​ហ្គា​ប្រ៊ី​ឡា អីុ​ស្លើ បវរកញ្ញា​ចក្កវាឡ​ឆ្នាំ​២០១៣ តំណាង​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា បាន​ឡើង​បំពាក់​មកុដ​ដល់​បវរកញ្ញា​ចក្កវាឡ​ឆ្នាំ​២០១៤ នាង​ផ​ល្លី​ណា វេ​ហ្គា ។ មកុដ​រាជិនី​សម្រស់​នេះ​រចនា​ពី​ត្បូង​ពេជ្រ​មាន​តម្លៃ​ដោយ​ក្រុមហ៊ុន Diamonds International Corporation ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងអលង្ការ​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ឆែក និង​ជា​ក្រុមហ៊ុន​ថ្មី​ដំបូង​គេ​បង្អស់​ដែល​ទទួល​រចនា​មកុដ​ត្បូង​ពេជ្រ​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​សម្រស់​លំដាប់​ថា្ន​ក់​ពិភពលោក​នេះ ៕