ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា​ចុះថ្លៃ​តែ​ប្រេង​…

9 ឆ្នាំ មុន

ពេល​ប្រេងសាំង​ឡើងថ្លៃ ទំនិញ​សព្វសារពើ​ឡើងថ្លៃ​តាម​ដែរ ជា​ពិសេស​រថយន្តឈ្នួល ។ សូ​ម្បី​តែ​សេវា​កោស​ជប់​ក៏​ឡើងថ្លៃ​ដែរ ព្រោះ​គេ​ថា​ចំណាយ​លើ​សោ​ហ៊ុយ​ធ្វើ​ដំណើរ​ថ្លៃ

ពេល​ប្រេងសាំង​ឡើងថ្លៃ ទំនិញ​សព្វសារពើ​ឡើងថ្លៃ​តាម​ដែរ ជា​ពិសេស​រថយន្តឈ្នួល ។ សូ​ម្បី​តែ​សេវា​កោស​ជប់​ក៏​ឡើងថ្លៃ​ដែរ ព្រោះ​គេ​ថា​ចំណាយ​លើ​សោ​ហ៊ុយ​ធ្វើ​ដំណើរ​ថ្លៃ ។ ឥឡូវនេះ​ប្រេងឥន្ធនៈ​ចុះថ្លៃ​ហើយ និង​ចុះ​តាំងពី​ចុងឆ្នាំ​២០១៤​មក​ម្ល៉េះ តែ​មិនឃើញ​ទំនិញ ឬ​សេវា​ផ្សេង​ៗ​ចុះ​តាម​សោះ ។

ក្រុម​អាជីវករ ពាណិជ្ជករ អ្នក​រត់​តាក់​ស៊ី កាលពី​ប្រេងសាំង​ឡើងថ្លៃ គេ​ចាប់ផ្តើម​ដំឡើង​ថ្លៃ​ទំនិញ និង​សេវា​របស់​គេ​ភ្លាម ដោយ​យក​លេស​ថា មក​ពី​ប្រេងសាំង​ឡើងថ្លៃ​ទើប​គេ​ឡើងថ្លៃ​ដែរ ។

និយាយ​ថា មិន​ទាន់​អាច​បញ្ចុះតម្លៃ​បាន​ទេ​… ​មើលចុះ​…​ ស្ទះចរាចរណ៍​នៅ​ភ្នំពេញ​ស្ទើរ​គ្រប់​ទីកន្លែង និង​គ្រប់​ម៉ោង វា​មិន​ងាយស្រួល​ទេ ត្រូវ​ចំណាយ​ប្រេង​ច្រើន​ណាស់ ។ ម្យ៉ាងទៀត​ផ្លូវ​នានា​កណ្តាល​ក្រុងភ្នំពេញ​សព្វថ្ងៃ​កំពុង​ជួសជុល និង​ស្ថាបនា​ច្រើន​កន្លែង ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ ឬ​ដឹក​ជញ្ជូន​យឺតយ៉ាវ​…​ អ៊ីចឹ​ង​ហើយ​ត្រូវ​ចំណាយពេល​ច្រើន អស់​សាំង​ក៏​ច្រើន​ដែរ ។

រីឯ​អាជ្ញាធរ​វិញ​និយាយ​ថា មិន​មាន​សិទ្ធិ​លូកដៃ​ក្នុង​វិស័យ​ឯកជន​ទេ ព្រោះ​នេះ​ជា​ទីផ្សារសេរី ចង់​ដាក់​តម្លៃ​ប៉ុន្មាន​ក៏​ដាក់​ទៅ​ឱ្យ​តែ​មាន​គេ​ទិញ ។ ថ្វី​ដ្បិតតែ​ជា ទីផ្សារសេរី​មែន​…​តែ​ក៏​មិន​ត្រូវ​ឱ្យ​ឈ្នួ​ញដាក់​តម្លៃ​នៅ​លើ​តែ​បបូរមាត់​នោះ ក៏​មិនល្អ​ដែរ​…​ដល់​ពេល​ដែល​ត្រូវ​រៀបចំ​ហើយ​… ៕
                      អា​ឡេវ