ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ឈើ​លើថ្ម​ក្រោម​ ត្រូវ​អគ្គិភ័យ​លេបត្របាក់​អស់ផ្នែក​ខាងលើ​​ទាំង​ស្រុង​

9 ឆ្នាំ មុន

ខេត្តបន្ទាយ​មានជ័យ ៖ ​ផ្ទះ​មួយ​​ខ្នង​ធ្វើអំពី​​ឈើ​លើថ្ម​ក្រោម ​ត្រូវ​​អគ្គិ​ភ័យ​ឆាបឆេះ​​អស់​ផ្នែក​ខាងលើ​​ទាំងស្រុង ​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាលពី​​

ខេត្តបន្ទាយ​មានជ័យ ៖ ​ផ្ទះ​មួយ​​ខ្នង​ធ្វើអំពី​​ឈើ​លើថ្ម​ក្រោម ​ត្រូវ​​អគ្គិ​ភ័យ​ឆាបឆេះ​​អស់​ផ្នែក​ខាងលើ​​ទាំងស្រុង ​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាលពី​​វេលា​ម៉ោង​០២​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ ​មករា ២០១៥ ស្ថិត​នៅ​ភូមិ​តា​វ៉ឹ​ក ឃុំ​ទ្រាស ស្រុក​​ស្វាយចេក ខេត្តបន្ទាយ​មាន​ជ័យ ។

​លោក​​វរសេនីយ៍ត្រី​ ជា ស្លូញ អធិការ​នគរបាល​​ស្រុក​ស្វាយចេកបានឱ្យ​ដឹង​ថា​ ​ផ្ទះ​ដែល​ត្រូវ​​អគ្គិ​ភ័យ​ឆាបឆេះនោះ ​​ម្ចាស់ផ្ទះ​​ឈ្មោះ​​ញ៉ូ​ង  យី ​ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ (ជា​ប្តី) ​និង​ប្រពន្ធ​ឈ្មោះពឿ​ង មាលា អាយុ​៣៣​ឆ្នាំ ទាំង២នាក់ប្តី​ប្រពន្ធ​ជា​ទិញ​-លក់អង្ករ ​​មាន​ទីលំនៅ​ភូមិក្នុងភូមិកើតហេតុខាងលើ ​។​​

​ចំពោះ​ការឆាបឆេះ​នេះ ​បើ​តាម​ការ​សន្និដ្ឋាន ​គឺ​មិនមែន​​ឆេះ​ដោយសារ​ភ្លើង​​ធូប​ទេ គឺ​ឆេះ​ដោយសារ​​ទុ​ស្សេ​ខ្សែភ្លើង ។​ ​ចំណែក​ទ្រព្យ​​សម្បត្តិ​ដែលត្រូវ​ខូចខាត​មាន ប្រាក់​ថៃ​ចំនួន​៥០​ម៉ឺន​បាត​,​ មាស​២០​តំឡឹង​ និង​សម្ភារ​ប្រើប្រាស់​ខោអាវ​ផង​ដែរ ​។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព