ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុ​កម្ម​ដ៏​ធំ​របស់​ពួក​ប្រឆាំង​នៅ​អាមេនី

15 ឆ្នាំ មុន

ក្នុង​ឱកាស​ខួប​លើក​ទី​៣​នៃ​អំពើ​ហិង្សា​បង្ហូរ​ឈាម​ក្នុង​ប្រទេស​អាមេនី​ មនុស្ស​ជាង​១០.០០០​នាក់​ដែល​គាំ​ទ្រ​ពួក​ប្រឆាំង​បានប្រមូល​ផ្តុំ​គ្នា​កាល​ពី​ថ្ងៃ​ទី​១ មីនា នៅ​ទី​ក្រុង​យ៉េ​រ៉េ​វ៉ាន​ រដ្ឋ​ធានី​អាមេ​នី​។
មេ​ដឹក​នាំ​ប្រឆាំង​ម្នាក់​ជា​អតីត​ប្រធានា​ធិបតី​ លោក​ LEVON TER-PETROSSIAN ថ្លែង​ថា យើង​ត្រៀម​ធ្វើ​ការ​ចរ​ចា​ជាមួយ​អាជ្ញា​ធរ​ ក៏​ប៉ុន្តែ​ទាល់​តែ​មាន​ការ​រៀប​ចំ​ឱ្យ​បាន​ឆាប់​រហ័ស​នូវ​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​ និង​សភា​។
មនុស្ស​១០​នាក់​ក្នុង​នោះ​មាន​ប៉ូលិស​២​នាក់​ស្លាប់​ក្នុង​អំពើ​ហិង្សា​ថ្ងៃ​ទី​១ មីនា​ ឆ្នាំ​២០០៨ ក្នុង​ប្រទេស​អាមេនី​ បន្ទាប់​ពី​ការ​តវ៉ា​​រយៈ​ពេល​១១​ថ្ងៃ​ប្រឆាំង​នឹង​ជ័យ​ជំនះ​នៃ​ការ​បោះ​ឆ្នោត​ប្រធា​នា​ធិបតី​​របស់​លោក SERGE SARKISSIAW ជា​គូ​ប្រជែង​របស់​លោក​ LEVON TER-PETROSSIAN ។ អាជ្ញា​ធរ​​​នា​ពេល​នោះ​បាន​ប្រកាស​អាសន្ន​ ហើយ​អំពាវ​នាវ​​ដល់​កង​ទ័ព​ឱ្យ​ធ្វើ​អន្តរា​គមន៍​ស្តារ​របៀប​រៀប​រយ​ឡើង​វិញ​ ដោយ​ចោទ​ប្រកាន់​ពួក​ប្រឆាំង​ថា ប៉ុន​ប៉ង​ដណ្តើម​អំណាច​។ ពួក​អ្នក​ចូល​រួម​ក្នុង​បាតុ​កម្ម​ថ្ងៃ​ទី​១ មីនា ទាម​ទារ​ឱ្យ​កាត់​ទោស​ពួក​អ្នក​ទទួល​ខុស​ត្រូវ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​នា​ថ្ងៃ​ទី​១ មីនា ២០០៨​នោះ ៕