ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ទាហាន​កា​ណា​ដា​ប្រយុទ្ធ​ប្រឆាំង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​លើ​ដែនដី​អីុរ៉ា​ក់

9 ឆ្នាំ មុន

សេនាធិការដ្ឋាន​កងទ័ព​កា​ណា​ដា រាយការណ៍​កាលពី​ថ្ងៃ​ទី​១៩ មក​រា ថា កង​ទាហាន​កា​ណា​ដា បាន​ចូលរួម​វាយប្រហារ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​លើ​ដែនដី​អីុរ៉ា​ក់ ។

សេនាធិការដ្ឋាន​កងទ័ព​កា​ណា​ដា រាយការណ៍​កាលពី​ថ្ងៃ​ទី​១៩ មក​រា ថា កង​ទាហាន​កា​ណា​ដា បាន​ចូលរួម​វាយប្រហារ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​លើ​ដែនដី​អីុរ៉ា​ក់ ។

កងកម្លាំង​ពិសេស កា​ណា​ដា នោះ បាន​ចូលរួម​ប្រយុទ្ធ​ជាមួយ​បណ្តា​សមាជិក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ពេល​ចុះ​ធ្វើ​ប្រតិបត្តិការ​នៅ​លើ​រណសិរ្ស​រួម​ជាមួយ​កងទ័ព​អីុរ៉ា​ក់ ។ ការ​ចូលរួម​វាយប្រហារ​តាម​ជើង​គោក​នោះ ដែល​ធ្វើ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គឺជា​ការ​ចូលរួម​ប្រយុទ្ធ​លើ​ដី​លើក​ដំបូង​របស់​ប្រទេស​មួយ ស្ថិត​ក្នុង​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋអាមេរិក​ប្រឆាំង​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម ។

ដូច​ប្រទេស​បារាំង​ដែរ កា​ណា​ដា​បាន​ដាក់​ពង្រាយ​កង​យន្តហោះ​ប្រដេញ និង​កងកម្លាំង​ពិសេស​នៅអីុរ៉ា​ក់ ដោយ​បញ្ជាក់​ថា កង​ទាហាន​ទាំងនោះ​ជួយ​ដល់​ការ​បណ្តុះបណ្តាល​កងទ័ព​អីុរ៉ា​ក់ និង​បណ្តា​កងជីវពល​ឃើ​ត ។

រដ្ឋាភិបាល​កា​ណា​ដា លើក​ឡើង​ពី​សិទ្ធិ​ការពារ​ខ្លួន ដើម្បី​ពន្យល់​ពី​ការ​ប៉ះទង្គិច​គ្នា​នោះ ។ ឧត្តមសេនីយ៍ MICHAEL ROULEAU មេបញ្ជាការ​កងកម្លាំង​ប្រតិបត្តិការ​ពិសេស​កា​ណា​ដា ថ្លែង​ថា ប្រការ​ដែល​យើង​បាញ់​តតាំង​គ្នា​ជាមួយ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ពុំ​មាន​ន័យ​ថា នោះ​ជា​បេសកកម្ម​ប្រយុទ្ធ​មួយ​ឡើយ ។

ឧត្តមសេនីយ៍ ROULEAU ពន្យល់​ថា ឧប្បត្តិហេតុ​នោះ​ជា​លើក​ដំបូង កើត​មាន​រយៈពេល​៧​ថ្ងៃ​ចុង​ក្រោយ​នេះ ខណៈ​កងកម្លាំង​ពិសេស​កា​ណា​ដា បង្ហើយ​ផែនការ​ទម្លាក់​គ្រាប់បែក​របស់​ក្រុមចម្រុះ​រួម​ជាមួយ បណ្តា​នាយទាហានជាន់ខ្ពស់អីុរ៉ា​ក់ នៅ​ភាគ​ខាងកើត​ប្រទេស​នោះ ។ ពេល​ចុះ​រៀបចំ​ផែនការ​នៅ​លើ​ទីលាន​ផ្ទាល់ កងកម្លាំង​ពិសេស​កា​ណា​ដា រង​ការ​បាញ់​ផ្លោង​ដោយ​កាំភ្លើងត្បាល់ និង​កាំភ្លើងយន្ត ។ ខ្មាន់កាំភ្លើង​ដៃត្រង់​កា​ណា​ដា ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បាញ់​តបត​វិញ ៕