ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​14​នាក់​របួស​ជាង​100​នាក់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន

9 ឆ្នាំ មុន

សារព័ត៌មាន​នានា​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៩ មក​រា ថា មនុ​ស្សយ៉ា​ង​តិច​១៤​នាក់ បាន​ត្រូវ​ស្លា.ប់ ហើយ​ជាង​១០០​នាក់​របួស​នៅ​ភាគ​ខាងកើត​អ៊ុ​យ​ក្រែ​ន រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ

សារព័ត៌មាន​នានា​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៩ មក​រា ថា មនុ​ស្សយ៉ា​ង​តិច​១៤​នាក់ បាន​ត្រូវ​ស្លាប់ ហើយ​ជាង​១០០​នាក់​របួស​នៅ​ភាគ​ខាងកើត​អ៊ុ​យ​ក្រែ​ន រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ខណៈ​ការ​ប្រទូស្ត​រ៉ាយ​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល និង​ពួក​បះបោរ​នៅ​បន្ត ។

អ្នកនាំពាក្យ​យោធា​អ៊ុយ​ក្រែ​ន លោក អាន​ឌ្រី អីុ​លី​សេន​កូ គូសបញ្ជាក់​ថា ការ​ប៉ះទង្គិច​គ្នា​ថ្មី​ៗ​ជាមួយ​ពួក​ឧទ្ទាម​បណ្តាល​ឱ្យ​ទាហាន​អ៊ុយ​ក្រែ​ន​ស្លាប់​យ៉ា​ង​តិច​៣​នាក់ និង​របួស​៦៦​នាក់​។ អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា ចំនួន​និង​ទំហំ​នៃ​ការ​វាយប្រហារ​ប្រឆាំង​ទីតាំង​អ៊ុ​យ​ក្រែ​ន មានការ​កើនឡើង​ដោយ​ពួក​ឧទ្ទាម​បាញ់​ផ្លោង​៩៩​លើក​លើ​កង​ទាហាន​រដ្ឋាភិបាល​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ។

ចំណែក​លោក អេ​ឌូ​អា​ដ បា​ស៊ូ​រី​ន មេបញ្ជាការ​របស់​ពួក​បះបោរ​គូសបញ្ជាក់​ថា យុទ្ធ​ជន​ឧទ្ទាម​៨​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​៣៣​នាក់​ទៀត ត្រូវ​របួស​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៨ មក​រា មក ក្នុង​ការ​ប៉ះទង្គិច​គ្នា​នានា​ជាមួយ​កង​ទាហាន​អ៊ុ​យ​ក្រែ​ន ។ ម្យ៉ា​ង​ទៀត ជន​ស៊ី​វិល​យ៉ា​ង​តិច​៣​នាក់​ក្នុង​នោះ​មាន​កុមារ​អាយុ​១២​ឆ្នាំ​ម្នាក់​ផង បាន​ត្រូវ​ស្លាប់​ហើយ ១២​នាក់​ទៀត​ត្រូវ​របួស ដោយសារ​ការ​បាញ់កាំភ្លើង​ធំ​នា​ពេល​យប់​ដាក់​ទីក្រុង DEBALTSEVO ។

ខណៈ​ដែល​ចំនួន​ជន​រង​គ្រោះ​មានការ​កើនឡើង​ភាគី​ទាំង​២​បាន​ចោទ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ថា​មិន​គោរព​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា ដែល​ចុះហត្ថលេខា​នៅ​ទីក្រុង​មីន​ស្ក៍ ដែល​មាន​ទិស​ដៅ​បញ្ចប់​ជម្លោះ​ដែល​ផ្ទុះ​ឡើង​ចាប់តាំងពី​៩​ខែ​មក​ហើយ ដោយ​មនុស្ស​៤.៨០០​នាក់​ស្លាប់​រួច​ហើយ ៕