ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​គួរ​អនុវត្ត​ដើម្បី​កាត់​បន្ថយ​ស្ត្រេ​ស​ពេល​ប្រើប្រាស់​អីុ​ន​ធើ​រ​ណេ​ត

9 ឆ្នាំ មុន

ចំពោះ​មតិ​ដែល​លើក​ទ្បើ​ង​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​​អីុ​ន​ធើ​រ​ណេ​ត​ជា​ប្រចាំ​ស្ទើរ​ដកឃ្លា​មិន​បានជា​ប្រភព​ដ៏​ធំ​មួយ ដែល​នាំ​មក​នូវ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​កើត​ស្ត្រេ​ស តើ​លោក​អ្នក​យល់​យ៉ាងណា ?

ចំពោះ​មតិ​ដែល​លើក​ទ្បើ​ង​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​​អីុ​ន​ធើ​រ​ណេ​ត​ជា​ប្រចាំ​ស្ទើរ​ដកឃ្លា​មិន​បានជា​ប្រភព​ដ៏​ធំ​មួយ ដែល​នាំ​មក​នូវ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​កើត​ស្ត្រេ​ស តើ​លោក​អ្នក​យល់​យ៉ាងណា ? ខាងក្រោម​នេះ គឺជា​របៀប​គួរ​អនុវត្ត​ដើម្បី​កាត់​បន្ថយ​ស្ត្រេ​ស ខណៈ​ពេល​ប្រើ​អី​ុ​ន​ធើ​រ​ណេ​ត​៖

១-​កុំ​ព្យាយាម Post រាល់​ការ​អត្ថាធិប្បាយ​ណាមួយ (Comments) ដែល​មាន​ចារិក​អុចអាល​នៅ​ក្នុង​រឿង​មួយ​ចំនួន ប្រសិនជា​មាន​អ្នក​ឯទៀត​ណា​ម្នាក់​ធ្វើ​វា ។ ភ្លាម​នោះ អ្វី​ដែល​គួរ​ប្រតិបត្តិ គឺ​ធ្វើខ្លួន​ជា​អ្នក​ឈរ​នៅ​កណ្តាល ព្រោះ​ពួក​គេ​ជា​អ្នក​ធ្វើ​ខុស គឺ​មិនមែន​រូប​អ្នក​ទ្បើ​យ ។

២-​កុំ​ព្យាយាម​បើក​គណនី ឬ Log in ចូល​ទៅ​គណនី​សាលា ឬ​កន្លែង​ការងារ​ឱ្យ​សោះ ។ អ្នក​អាច​ឬ​ប្រហែលជា​អាច​រក​ឃើញ​វា​តាមដាន ឬ​សំណល់​នៃ​ការ​ប្រើប្រាស់​កន្លង​មក បាន​យ៉ាង​ងាយ ។

៣-​កុំ​ព្យាយាម​កើត​មាន​អារម្មណ៍​ស្មុគស្មាញ​ឬ​ជំពាក់​វាក់​វិ​ន​ទៅ​នឹង​ការ​ជជែក​នានា នៅ​លើ​បណ្តាញ​អីុ​ន​ធើ​រ​ណេ​ត​ឱ្យ​សោះ ។

៤-​កុំ​ទម្លាប់​ប្រើប្រាស់​នៅ​ព័ត៌មាន​ផ្ទាល់ខ្លួន​ពិតប្រាកដ​ផង​ដែរ ។ ករណី​លើកលែងតែ​មួយ​គត់ គឺ​នៅ​ពេល​អ្នកទិញ ឬ​បញ្ជា​ទិញ​វត្ថុ​ផ្សេង ដែល​ប្រើ​ជាមួយនឹង​កាត ឬ​ប័ណ្ណឥណទាន ។ ចំណែក​អ្វី​ដែល​គួរ​ប្រើ​ជា​រឿយ​ៗ​នេះ គឺ​រហ័ស​នាម ។

៥-​ត្រូវ​យល់​ថា កិច្ចការ​មួយ​គឺជា​រឿង​សាមញ្ញ ឬ​ធម្មតា ចៀសវាង​កើតក្តី​ខ្វល់ខ្វាយ​ជ្រុល​ហួសហេតុ ។

៦-​កុំ​ប្រើ Mail ឬ​សេវាកម្ម​ផ្សេង​ៗ​ក្លែងក្លាយ ពីព្រោះ​ក្រៅពី​បណ្តាល​ឱ្យ​មាន​មេរោគ​ផ្សេង​ៗ​លេច​ចេញ​នូវ Software ដែល​នឹង​ទៅ​បំផ្លាញ​ប្រព័ន្ធ​កុំព្យូទ័រ វា​ក៏​អាច​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​អារម្មណ៍ និង​អន្តរាយ​ក៏​ថា​បាន ហើយ​វា​ក៏​ជា​ចេតនា​មួយ​ក្នុង​ការ​បង្កើត​ទ្បើ​ង សម្រាប់​រករឿង ឬ​គំរាមកំហែង​នរណា​ម្នាក់​ផង​ដែរ ។

៧-​កុំ​ព្យាយាម Save ទុក​នូវ​រូបភាព​អាសអាភាស​ទៅ​លើ​កុំព្យូទ័រ​យួរដៃ​ផ្ទាល់ខ្លួន​សម្រាប់​ប្រើប្រាស់​ទាំង​កិច្ចការ​សាលា និង​ការងារ​របស់​អ្នក ៕