ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ភ្លោះ​បី​អាយុ៤ឆ្នាំ​ថ្លែង​អំណរគុណ​ដល់​សម្តេច​​តេជោ​ជាទីគោរព

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កូនភ្លោះ​បី​ដែល​ប្រសូត​​កាលពីដើមឆ្នាំ​២០០៦ នៅ​មន្ទីរ​ពេទ្យ​គាំពារ​មាតា​ និងទារកហៅពេទ្យ​ជប៉ុន និង​បាន​ទទួល​​ការ​ឧបត្ថម្ភ​ពីសម្តេច​តេជោ បច្ចុប្បន្នពួកគេមាន​សុខ ភាព​ល្អ ហើយ​ត្រូ​វម្តាយ​ធំបង្កើត​នាំ​មកមន្ទីរពេទ្យ​គន្ធ​បុបា្ផ​ទី៤ កាលពីព្រឹកថ្ងៃទី៥ វិច្ឆិកា ២០១០ ដើម្បី​ពិនិត្យ​សុខ​ភាព។ លោកស្រី​អ៊ួន​ យ៉េង អាយុ​៦២ឆ្នាំ ត្រូវ​ជា​​ម្តាយ​ធំបង្កើត​កូនភ្លោះ​ទាំង៣​នាក់នោះ​បានរៀប​រាប់ឱ្យ​ដឹង​ថា ​កូនភ្លោះ​ដែលកើត​នៅ​ក្នុង​​មន្ទីរ​ពេទ្យ

រាជ​ធានី​ភ្នំពេញ ៖ កូនភ្លោះ​បី​ដែល​ប្រសូត​​កាលពីដើមឆ្នាំ​២០០៦ នៅ​មន្ទីរ​ពេទ្យ​គាំពារ​មាតា​ និងទារកហៅពេទ្យ​ជប៉ុន និង​បាន​ទទួល​​ការ​ឧបត្ថម្ភ​ពីសម្តេច​តេជោ បច្ចុប្បន្នពួកគេមាន​សុខ ភាព​ល្អ ហើយ​ត្រូ​វម្តាយ​ធំបង្កើត​នាំ​មកមន្ទីរពេទ្យ​គន្ធ​បុបា្ផ​ទី៤ កាលពីព្រឹកថ្ងៃទី៥ វិច្ឆិកា ២០១០ ដើម្បី​ពិនិត្យ​សុខ​ភាព។ លោកស្រី​អ៊ួន​ យ៉េង អាយុ​៦២ឆ្នាំ ត្រូវ​ជា​​ម្តាយ​ធំបង្កើត​កូនភ្លោះ​ទាំង៣​នាក់នោះ​បានរៀប​រាប់ឱ្យ​ដឹង​ថា ​កូនភ្លោះ​ដែលកើត​នៅ​ក្នុង​​មន្ទីរ​ពេទ្យ​គាំពារ​មា​តា​ និ​ង​ទារក​ហៅ​ពេទ្យ​ជប៉ុន​ម្តាយ​ឈ្មោះអ៊ួន យ៉េក​ហ៊ាង អាយុ​៤២ឆ្នាំ ឪពុកឈ្មោះ​មាឃ ចំរើន អាយុ​៤៥ឆ្នាំ មុខរបរ​ធ្វើស្រែ​​រស់នៅ​ភូមិ​ត្នោត​ ឃុំត្នោត ស្រុក​កញ្ជៀច ខេត្ត​ព្រៃ​វែង។ គាត់​និយាយ​ថា កាលពីថ្ងៃទី៣ មីនា ឆ្នាំ​២០០៦ ប្អូនស្រី​របស់​គាត់​​បានប្រសូតកូនភ្លោះ​៣​នាក់​ក្នុង​នោះ​មាន​ម្នាក់​ជា​កូនស្រីច្បង។

កូន​ភ្លោះ ទាំង៣​នាក់នោះ គឺកូន​ទី១-ឈ្មោះ​កែវ ស្រី​ល័ក្ខ ភេទស្រី កូន ទី២-ឈ្មោះកែវ ​សំបូរ ភេទ​ប្រុស និង​​កូន​ទី៣- ឈ្មោះកែវ សម្បត្តិ ភេទប្រុស ដែល​មក​ដល់​ពេលនេះ​ពួកគេ​មានអាយុ​៤ឆ្នាំហើយ។ ក្រោយពី​ប្រសូត​បានកូនភ្លោះ​បី ហើយ​ត្រូវ​បានសារព័ត៌​មាន​​កោះ​សន្តិ​ភាពចុះផ្សាយ និង​​ត្រូវ​បានសម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ​តាម​រយៈ​លោក​សេង ទៀង ដែល​ជា​ជំនួយ​ការ​ផ្ទាល់​របស់​សម្តេច​​បាន​ជួយ​ឧបត្ថម្ភ​​ដល់​ឪពុក​ម្តាយកូន​ភ្លោះ​ទាំង៣​​ឱ្យមានលទ្ធភាព​ចិញ្ចឹម​ពួក​គេ​មានសុខ​ភាព​ល្អជា​រៀង​រហូត​មក។

អ្នក​ស្រី​អ៊ួន យ៉េង បាន​បន្តថា ក្រោយពី​សំរាកព្យាបាល​ក្នុង​មន្ទីរពេទ្យ​គាំពារ​មាតា និង ទារក​ហៅ​ពេទ្យ​ជប៉ុន​បាន​រយៈ​ពេល​មួយ សបា្តហ៍​ ប្អូនស្រី​របស់គាត់​ដែលត្រូវ​ជា​ម្តាយរ​បស់​កូនភ្លោះ​៣​នាក់នោះ​បានវិល​ត្រឡប់​ទៅផ្ទះ​វិញ​ ហើយ​ខិត​ខំ​ថែរក្សាបីបាច់​ចិញ្ចឹម​កូនភ្លោះ​​ទាំង​៣យ៉ាងយកចិត្ត​ទុកដាក់​បំផុត ពីព្រោះ​ពួក​គេ​ត្រូវ​​បានសម្តេច​តេជោចាត់​ទុក​ជា​កូន​របស់​សម្តេច ទោះបីជា​មាន​ជីវភា​ពមិនធូរធា​​ក៏​ដោយ និង​យោង​តាម​ប្រសាសន៍​ផ្តាំផ្ញើ​ពីលោក​សេង ទៀង​ផង​ដែរ។ ប្រហែលជាមួយឆ្នាំក្រោយ ដោយ​មើល​ឃើញការ​លំបាករបស់ប្អូន ទើប​រូបគាត់​ និងប្អូនស្រីម្នាក់ទៀតបាន​យកកូនភ្លោះ៣​នោះ​​មក​ជួយបី​បាច់​ថែរក្សានៅឯភូមិម្រាម​ទៀក ឃុំ​ជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្ត​កំពង់ចាម។

បច្ចុប្បន្ន​​កូនភ្លោះ​ទាំង៣​នាក់នោះ​មាន​អាយុ​៤ឆ្នាំហើយ ហើយ​សុខ​ភាព​ពួកគេក៏​ល្អប្រសើរ និងត្រូវ​បាន​យក​មក​ឱ្យ​គ្រូ​ពេទ្យ​ពិនិត្យ​សុខភាព​នៅមន្ទីរពេទ្យ​គន្ធ​បុបា្ផ​ទី៤ នៅ​រាជធានីភ្នំពេញ កាលពី​ព្រឹកថ្ងៃទី៥ វិច្ឆិកា ឆ្នាំ​២០១០។
តាម​រយៈ​សារព័ត៌មាន​កោះ​សន្តិភាព ម្តាយ​ធំ​បង្កើត​របស់កូនភ្លោះ​ទាំង​៣​នាក់​ខាងលើ​បាន​លើក​ម្រាម​ដៃ​ដប់សំពះថ្លែង​អំណរគុណ​​ដល់​សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន និងលោក​ជំទាវ​ ​ដែលបាន​ជួយឧបត្ថម្ក​​ដល់កូន ភ្លោះ​៣​ដែល​ត្រូវ​ជាក្មួយ​របស់គាត់​ ទើបបច្ចុប្បន្ន​កូនភ្លោះ​ទាំង​នោះ​មាន ជីវិត​រស់នៅ​មើលឃើញ​ព្រះ​អាទិត្យ​រហូត​ដល់​សព្វ​ថ្ងៃ​។

ជាមួយគ្នា​នេះ​ដែរ ក្រុមគ្រួសារ​សាច់ញាតិ​ ក៏មិនភ្លេច​គុណ បំណាច់​របស់អាជ្ញា​ធរ​​ភូមិ-ឃុំ-ស្រុក​ដែល​បាន យក​ចិត្ត​ទុកដាក់​ជួយឧបត្ថម្ភ​​ដល់កូនភ្លោះ​ទាំង៣​នោះ​ឡើយ ហើយ​ជា​ពិសេស​ទៅទៀតនោះ​ ក៏សូមថ្លែង​អំណរគុណ​ដល់គ្រូពេទ្យ​ទាំង​អស់​នៅ​មន្ទីរពេទ្យ​គាំពារមាតា​ និងទារកផង​ដែរ។ ពួក​គេ​និយាយ​ថា មិន​ភ្លេច​គុណ​សម្តេច​តេជោ និង​លោក​ជំទាវ​អស់​មួយជីវិត​ ព្រោះ​ពួកគេ​ក្រ​ណាស់ បានរស់​ដោយសារ​ជំនួប​ពី​សម្តេចតេជោពីជំហាន​ដំបូងប៉ុណ្ណោះ៕