ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាស់​ៗ​ពេក​ខ្លាច​វង្វេង

9 ឆ្នាំ មុន

ឧបមា​ទៅ​ចុះ​…​ទោះ​ខុស​តិចតួច​ក្តី មេត្តា​កុំ​ប្រកាន់​… ​បើ​មិន​ប្រកាន់​ទេ ខ្មោច​ក៏​ធើ្វ​មិន​ត្រូវ​ដែរ ។ អាណត្តិ​ទី​៥​នេះ មេ​បក្ស​ធំ​ៗ​ទាំងឡាយ​នៅ​មាន​កម្លាំង​

ឧបមា​ទៅ​ចុះ​…​ទោះ​ខុស​តិចតួច​ក្តី មេត្តា​កុំ​ប្រកាន់​… ​បើ​មិន​ប្រកាន់​ទេ ខ្មោច​ក៏​ធើ្វ​មិន​ត្រូវ​ដែរ ។ អាណត្តិ​ទី​៥​នេះ មេ​បក្ស​ធំ​ៗ​ទាំងឡាយ​នៅ​មាន​កម្លាំង​ពលំ​អួត​ដាក់​គ្នា​នៅឡើយ​ទេ​… ​ខ្លះ​នៅ​មាន​ថាមពល​ខ្លាំងក្លា​ទប់ទល់​ជាមួយ​នាង​ក្មេង​ៗ​បាន​យ៉ាង​រំភើយ​… ​បើ​អត់​ថាមពល ស្មានថា​ទប់​បាន ?

មេ​បក្ស​ធំ​មួយ​មាន​អាយុ​ថា​៦២​ទៅ​ចុះ​… ​មេ​បក្ស​ធំ​មួយទៀត ថា​មាន​អាយុ​៦៥​ទៅ​ចុះ​… ​កុំ​ថា​លើស ។ ឯ​មេ​បក្ស​ធំ​មួយទៀត​គិត​ថា ​មាន​អាយុ​ជាង​៧០ ​ទៅ​ហើយ​ដែរ​…​ មិន​ហ៊ាន​ថាឱ្យ​លើស​ទេ ព្រោះ​ឆ្នាំ​ថ្មី​ទើប​ឈាន​ផុត​…​ ឯ​ឆ្នាំ​ថ្មី​មួយទៀត​កំពុង​បោះ​ជំហាន​មក​ដល់​ឆាប់​ៗ​នេះ ។

អា​ឡេវ​សាកល្បង​ពិចារណា​លេង​ៗ…​ ទម្រាំ​ដល់​បោះ​ឆ្នោត​អាណត្តិ​ទី​៦… ​នៅ​សល់​៤​ឆ្នាំ​ទៀត​ទើប​ដល់​… ​។ ដូច្នេះ​មេ​បក្ស​ឡើង​សង្វៀន​ទាំងឡាយ​សម្រាប់​ឆ្នាំ​២០១៨… ​អាយុ​កីឡាករ​ដែល​គេ​ស្គាល់​នេះ​ឡើង​ក្បែរ​ចិត​… ​និង​លើស​ពី​ចិត​… ​ខ្លះ​ចង់​ចូល​ពាក់កណ្តាល​ប៉ែ​ត​ក៏​មាន​ដែរ ទាំងអស់​អាត្មា​នេះ ។
នៅ​លើ​សាកលលោក​យើង​នេះ បេក្ខជន​ប្រធានាធិបតី ទោះបី​នៅ​អា​មេ​រិ​ក​ឪ​ប្រជាធិបតេយ្យ​យ៉ាងណា​ក៏​ដោយ គេ​អត់​បោះ​ឱ្យ​មនុស្ស​ក្បាល​កញ្ចាស់​ឡើយ ។

នៅ​ស្រុក​យើង​ដែល​ជា​បុត្រ​ប្រជាធិបតេយ្យ​ឆ្នើម​…​ ក៏​ពិតជា​ត្រូវ​បាន​គិត​ដែរ​… ចាស់​ៗ​ពេក​ទៅ​ប្រកួតប្រជែង​… ​ពិបាក​បោះ​ឆ្នោត​ឱ្យ​… ​ពិបាក​ទុកចិត្ត​ណាស់​… ​ព្រោះ​ខ្លាច​វង្វេង​ចូល​… ​។​ល​។
អា​ឡេវ