ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេព បុបា្ផ បដិសេធ​ព័​ត៌​មាន​ចោទ​ថា​នាង​មាន​ស្នេហា​លួចលាក់​និង​មានកូន

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា ទេព បុប្ពា ក្នុងវ័យ​២៩​ឆ្នាំ ដែល​គេ​ស្គាល់​ថា​ជា​តារាចំរៀងចូល​ចិត្ដ​ច្រៀង​ទាំង​បទ​មនោសញ្ចេតនា និង​បទ​ឌី​ស្កូ​ញ័រញាក់​កន្ដ្រាក់​អារម្មណ៍​ផងនោះ​បាន​ចូល​ប្រឡូក​ក្នុង​វិ​ ថី​សិល្បៈ​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ​។
ទោះជា​យ៉ាងណា​កេរ្ដិ៍ឈ្មោះ​របស់​នាងហាក់​ពុំ​សូវ​លេចធ្លោ​ខ្លាំងក្លា​ ប៉ុន្មាន​ទេ ហើយ​ក្រៅពី​ច្រៀង​ជា​ប្រចាំ​នៅ​ភោជនីយដ្ឋា​ន​នានា​ក្នុង​រាជធានី នាង​ក៏​បាន​ច្រៀង​ឱ្យផលិតកម្ម​ក្នុង​និង​ក្រៅប្រទេស​ជា​ច្រើន​ដូច​ជា ផលិតកម្ម​ម៉ៃ​សា ម៉េ​ត​ជាដើម ហើយ​កាលពីពាក់ កណ្ដាលខែ​មិថុនា​នេះ​នាង​បាន​ច្រៀងថត​ជា​ស៊ី​ឌី​និង​សំដែង​កាយវិការ​តាម​ បទចំរៀង​របស់​ខ្លួន​ឱ្យ​ផលិតកម្ម​ថ្មី​ចំនួន​៨​បទជា​បទ​សំរាប់​បុណ្យ​ ភ្ជុំបិណ្ឌនា​ពេល​ខាង​មុខ ។

រាជធានី​ភ្នំពេញ ៖ កញ្ញា ទេព បុប្ពា ក្នុងវ័យ​២៩​ឆ្នាំ ដែល​គេ​ស្គាល់​ថា​ជា​តារាចំរៀងចូល​ចិត្ដ​ច្រៀង​ទាំង​បទ​មនោសញ្ចេតនា និង​បទ​ឌី​ស្កូ​ញ័រញាក់​កន្ដ្រាក់​អារម្មណ៍​ផងនោះ​បាន​ចូល​ប្រឡូក​ក្នុង​វិ​ថី​សិល្បៈ​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ​។
ទោះជា​យ៉ាងណា​កេរ្ដិ៍ឈ្មោះ​របស់​នាងហាក់​ពុំ​សូវ​លេចធ្លោ​ខ្លាំងក្លា​ប៉ុន្មាន​ទេ ហើយ​ក្រៅពី​ច្រៀង​ជា​ប្រចាំ​នៅ​ភោជនីយដ្ឋា​ន​នានា​ក្នុង​រាជធានី នាង​ក៏​បាន​ច្រៀង​ឱ្យផលិតកម្ម​ក្នុង​និង​ក្រៅប្រទេស​ជា​ច្រើន​ដូច​ជា ផលិតកម្ម​ម៉ៃ​សា ម៉េ​ត​ជាដើម ហើយ​កាលពីពាក់ កណ្ដាលខែ​មិថុនា​នេះ​នាង​បាន​ច្រៀងថត​ជា​ស៊ី​ឌី​និង​សំដែង​កាយវិការ​តាម​បទចំរៀង​របស់​ខ្លួន​ឱ្យ​ផលិតកម្ម​ថ្មី​ចំនួន​៨​បទជា​បទ​សំរាប់​បុណ្យ​ភ្ជុំបិណ្ឌនា​ពេល​ខាង​មុខ ។ ក្រៅពី​នេះកញ្ញា​បុប្ពា ជា​ញឹកញាប់​តែងតែ​មាន​កិត្ដិយស​បាន​ឡើង​ច្រៀង​នៅ​លើ​ឆាកប្រគំ​តន្ដ្រី​ចុង​ស​ប្ដា​ហ៍​តាម​ស្ថានីយទូរទស្សន៍ ​CTN ក្នុង​កម្មវិធី​មន្ដ​ស្នេហ៍​សំនៀង ។ នេះជា​លើក​ដំបូង​ហើយ​ដែល​នាង​បង្ហាញខ្លួន​តាមកញ្ចក់​ទូរទស្សន៍​នៅ​ក្នុង​ឆ្នាំ​២០១០​នេះ ក្រោយ​ពេល​បាត់​ខ្លួន​៧​ខែ​ដោយ​ជាប់រវល់ទៅ​សំដែង​នៅ​ប្រទេស​បារាំង​។

បន្ទាប់​ពី​ការ​បាត់​មុខ​មួយ​រយៈ​នេះ​មក ក៏លេចឮ​ពាក្យ​ចចាមអារ៉ាម​មិនល្អ​ចំពោះ​នាងថា មាន​ស្នេហា​លួចលាក់​ជាមួយ​បុរស​វ័យ ចំណាស់ រហូត​មានកូន​ស្រី​អាយុ​ជាង​១​ខួបឈ្មោះ​ទេព រចនា ដែល​ព័ត៌មាន​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​តាម​ទស្សនាវដ្ដី​ក្នុងស្រុក​តែត្រូវ​នាង​បដិសេធ​ថា ជា​រឿង​មិន​ពិត​ទេ ក្មេងនោះ​គឺជា​កូន​បងស្រី​របស់​នាង​មិនមែន កូន​នាង​ឡើយ ហើយ​នាង​សុំ​ច្រានចោល​នូវពាក្យ​ចចាមអារ៉ាម​រឿងអាស្រូវ​នោះ ។

កញ្ញា ​ទេព បុប្ពា និយាយ​ថា នាង​ខ្ញុំ​សំណូមពរ​ដល់​អ្នក​យក​ព័ត៌មាន​ទស្សនាវដ្ដី​មួយ​ចំនួនមុន​នឹង​សរសេរ​គួរតែ​ពិនិត្យ​ឱ្យ​បាន​ច្បាស់​”​។ ជា​ចុង​ក្រោយ​កញ្ញា​ទេព បុប្ពា អះអាង​ថា នាង​ពិតជា​មិន​ទាន់​ជាប់​ពាក់ព័ន្ធ​ស្នេហាជាមួយ​បុរស​ណា​ម្នាក់​នោះ​ទេ ៕