ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ថា​ល្ងង់​…!!

9 ឆ្នាំ មុន

ជាមួយ​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន វា​ជា​រឿង​ធម្មតា​ទេ សម្រាប់​អ្នកកាសែត​ដែល​ទំនាក់ទំនង​… ​ជួនកាល​គេ​និយាយ​ជាមួយ​… ​ជួនកាល​គេ​ហៅ​ទៅ​ប្រាប់​…​ ជួនកាល​ទៀត​គេ​អត់​និយាយ​ជាមួយ​តែ​ម្តង​…

ជាមួយ​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន វា​ជា​រឿង​ធម្មតា​ទេ សម្រាប់​អ្នកកាសែត​ដែល​ទំនាក់ទំនង​… ​ជួនកាល​គេ​និយាយ​ជាមួយ​… ​ជួនកាល​គេ​ហៅ​ទៅ​ប្រាប់​…​ ជួនកាល​ទៀត​គេ​អត់​និយាយ​ជាមួយ​តែ​ម្តង​… ​។

ទូរស័ព្ទ​ចូល ពេល​ខ្លះ​គេ​លើក ហើយ​គេ​រៀបរាប់​ប្រាប់​…​ ។ ពេល​ខ្លះ​ទូរស័ព្ទ​ចូល​៣-៤​ដង គេ​អត់​លើក​ក៏​មាន​ច្រើន​រាប់​មិន​អស់​ដែរ​… ​។
អ្នកកាសែត​ចំណាំបាន​ច្បាស់​ណាស់​…​ រឿង​ណា​ដែល​គេ​ប្រាប់​នោះ គឺ​គេ​ចង់បាន​ស្នាដៃ​… ​ទុក​ឱ្យ​ពួក​ឆ្លុះ​កង្កែប ឆ្លុះ​កណ្តុរ​ជួយ​ផ្សព្វផ្សាយ​… ​។ រឿង​ណា​
កើត​មាន​ហើយ តែ​គេ​មិន​ប្រាប់ បញ្ជាក់​ន័យ​ច្បាស់​ថា អា​រឿង​ហ្នឹង​គេ​ទុក​ស៊ី…​ហេ ! ហេ !

មិន​អី​ទេ​… ​ចង់បាន​ស្នាដៃ​…​ ជួយ​ប្រាប់​ផង យើង​ចុះ​ផ្សាយ​ជូន​… ​។ ប្រសិនបើ​ចង់​ទុក​ស៊ី…​ក៏​ស៊ី​ទៅ​… ​តែ​ស៊ីល្មម​ៗ​បាន​ហើយ ប្រយ័ត្ន​ធ្លាយ​ពោះ កុំ​ថា​អ្នក​ឆ្លុះ​កណ្តុរ​ល្ងង់​… ​គ្រាន់តែ​មិន​ចង់​សំអុយ​ស្នាដៃ​តែ​ប៉ុណ្ណោះ ។
ម្សិលមិញ​រៀបរាប់​ពី​ស្នាដៃ​…​ ថ្ងៃនេះ​ «​ដក​យក​ស្នាដៃ​»​ វិញ​…​ កុំឱ្យ​ធ្លាប់​…​ ហេ ! ហេ !      អា​ឡេវ