ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសអ៊ិស្លាម​ម្នាក់​ជិះម៉ូតូ​បុកគោយន្ត​ដឹកគ្រែ​ផុង​លលាដ៍ស្លា.ប់​

9 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ បុរស​​​ជនជាតិ​អ៊ិ​ស្លា​​ម​ម្នាក់​​​ស្លា.ប់​ភ្លាមៗ​ ​ខណៈ​​​ជិះ​​ម៉ូតូ​​លឿន​​​​ទៅ​បុកនឹង​​គោ​យន្ត​ដឹក​​គ្រែ​លក់ដាក់​លៀន​ចេញ​​ក្រៅ

ខេត្ត​កំពង់​ឆ្នាំង ៖ បុរស​​​ជនជាតិ​អ៊ិ​ស្លា​​ម​ម្នាក់​​​ស្លាប់​ភ្លាមៗ​ ​ខណៈ​​​ជិះ​​ម៉ូតូ​​លឿន​​​​ទៅ​បុកនឹង​​គោ​យន្ត​ដឹក​​គ្រែ​លក់ដាក់​លៀន​ចេញ​​ក្រៅ កាល​​​ពី​​វេលា​ម៉ោង​០៦ ​និង​៤០​នាទី​ល្ងាចថ្ងៃ​ទី​១៥ ​មករា ២០១៥ ស្ថិត​នៅ​ចំណុច​​ភូមិ​ឈូក​​ក្រ​ញ៉ាស់ ឃុំ​​ឈូក​ស ស្រុក​​កំពង់​
ត្រឡាច ។ ​

​ប្រភព​បាន​ឱ្យដឹង​​​ថា ជន​រងគ្រោះ​​ឈ្មោះ​ជុះ​ ទាំ អាយុ​​៣៤​ឆ្នាំ មាន​ទីលំនៅក្នុងភូមិ​អណ្តូង​​តា​មូង ឃុំ​ឈូកស ​ស្រុក​​កំពង់​ត្រឡាច ។ ចំណែក​ម្ចាស់គោយន្ត​បានរត់គេចខ្លួនបាត់ ។

ប្រភពបន្តថា មុន​ពេល​​កើតហេ​តុ ជន​រង​គ្រោះ​បានជិះម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ ហា​ស៊ី​​រូស គ្មាន​ស្លាក​លេខ​តែ​ម្នាក់ឯង តាម​ផ្លូវលំ​ក្នុង​ដំណើរ​​ពី​ជើង​ទៅ​​ត្បូង លុះ​​មក​ដល់​​ចំណុច​កើត​ហេតុ ស្រាប់តែ​​ទៅ​បុក​​នឹង​គ្រែ​ដាក់​​លៀន​​ចេញ​ក្រៅ លើ​គោ​​យន្ត​មួយ​​គ្រឿង​ដែល​គេ​ដឹក​លក់ តាម​​ភូមិ ក្នុង​ទិស​ដៅបញ្ច្រាសគ្នា បណ្តាល​ឱ្យ​ជន​រង​គ្រោះ​បោក​ក្បាល​ផ្ទប់​​នឹង​គ្រែ​លើ​​គោ​យន្តផុង​លលា​ដ៍​ស្លាប់​​នៅនិង​កន្លែង​កើត​ហេតុ​តែ​ម្តង ។​ រីឯ​ម៉ូតូបាន​ខ្ទេចមួយ​កំណាត់​មុខ​ទាំងស្រុង ។

​​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព