ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ថែទាំ​ផលិតផល​ស្បែក​ដែល​តុបតែង​លម្អ​ក្នុង​រថយន្ត​ឱ្យ​មាន​សោភ័ណ​ភាព​យូរអង្វែង

9 ឆ្នាំ មុន

ការ​តែង​លម្អ​បន្ថែម​ជាមួយនឹង​ផលិតផល​ស្បែក​សុទ្ធ​នៅ​ផ្ទៃ​ខាងក្នុង​រថយន្ត ដើម្បី​បង្កើន​សោភ័ណ​ភាព គឺជា​រឿង​គួរ​ឱ្យ​រីករាយ ប្រសិនជា​លោក​អ្នក​ឆ្លៀត​លៃលក​រកបាន​នោះ

ការ​តែង​លម្អ​បន្ថែម​ជាមួយនឹង​ផលិតផល​ស្បែក​សុទ្ធ​នៅ​ផ្ទៃ​ខាងក្នុង​រថយន្ត ដើម្បី​បង្កើន​សោភ័ណ​ភាព គឺជា​រឿង​គួរ​ឱ្យ​រីករាយ ប្រសិនជា​លោក​អ្នក​ឆ្លៀត​លៃលក​រកបាន​នោះ ក៏​កុំ​ភ្លេច​ត្រូវ​ថែទាំ​វា​ឱ្យ​បាន​ទៀងទាត់​បន្តិច ទើប​កាន់តែ​ប្រសើរ​និង​លើក​សម្រស់​រថយន្ត​បាន​យូរអង្វែង ។

ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ថែទាំ​ផលិតផល​ស្បែក​ក្នុង​រថយន្ត​ឱ្យ​មាន​សោភ័ណ​ភាព​យូរអង្វែង​៖

១-​បោសសម្អាត​ឬ​បឺត​ធូលី​ឱ្យ​បាន​ញឹកញាប់​បន្តិច ។ ការ​សម្អាត​បាន​ទៀងទាត់​ពេលវេលា គឺជា​មធ្យោបាយ​ប្រសើរ​បំផុត​មួយ​ក្នុង​ការ​បង្កើន​អាយុកាល​បរិក្ខារ​ផ្សេង​ៗ ដែល​រចនា​ទ្បើ​ង​ពី​ស្បែក​សុទ្ធ​នៅ​ផ្ទៃ​ខាងក្នុង​រថយន្ត ។ ប្រសិនបើ​ឧបករណ៍​បឺត​ធូលី​នោះ មិន​អាច​កម្ចាត់​នូវ​កាក​សំណល់​ដែល​ជា​បញ្ហា​បាន ចូរ​ប្រើ​ក្រណាត់​សើម ដើម្បី​ដោះស្រាយ​កិច្ចការ​នេះ ។ ត្រូវ​ច្បាស់​ថា អ្នក​បាន​ជូត​ជម្រះ​តំណក់ទឹក​ទាំង​ទ្បា​យ​ចេញពី​តំបន់ ដែល​លម្អ​ដោយ​ស្បែក​ឱ្យ​អស់ ទើប​ប្រើប្រាស់​ក្រណាត់​ស្ងួត​ជូត​សម្អាត​បន្ត ។

២-​ប្រសិនជា​អ្នកទិញ​ឧបករណ៍​សម្រាប់​សម្អាត​ស្បែក​មក​ប្រើ​ចូរ​ប្រាកដ​ថា អ្នក​នឹង​ពិគ្រោះ​យោបល់​ដោយ​ផ្ទាល់​ជាមួយនឹង​អ្នកលក់​អំពី​សេចក្តីណែនាំ​នៃ​របៀប​ប្រើប្រាស់​វា​ឱ្យ​បាន​ត្រឹមត្រូវ ។ ចៀសវាង​ប៉ះ​ចំ​ឧបករណ៍​សម្អាត​ដែល​ប្រើ​ជាមួយនឹង​ម្សៅ​សាប៊ូ (​បោក​ខោអាវ​) ដែល​អាច​នាំ​ឱ្យ​ខូច​ទ្រង់ទ្រាយ ឬ​ពណ៌​ដើម​នៃ​ផលិតផល​ស្បែក​ទាំងនោះ និង​បណ្តាល​ឱ្យ​មាន​ស្នាម​ប្រេះ និង​ក្រៀម​ស្វិត​ក៏​ថា​បាន ។

៣-​ចៀសវាង​ធ្វើ​ឱ្យ​រហែក​នៅ​ត្រង់​ស្បែក​ទាំងនោះ ។ ការ​ចៀសវាង​មិន​ឱ្យ​មានការ​ដាច់​រហែក​ត្រង់​ចំណុច​ណាមួយ គឺជា​ប្រការ​សំខាន់​ក្នុង​ការ​ទំនុកបម្រុង​នៃ​ស្បែក ដែល​លម្អ​នៅ​ផ្ទៃ​ខាងក្នុង​រថយន្ត ។ ជាមួយ​គ្នា​នោះ​ដែរ ក៏​លោក​អ្នក​គួរតែ​ទុក​ប៊ិក ឬ​របស់​ដែល​មាន​ចុង​ស្រួច​ឱ្យ​ឆ្ងាយ​ពី​ផ្ទៃ​ស្បែក​បន្តិច ដើម្បី​បង្ការ​ក្រែង​មាន​ស្នាម​ប្រ​ទ្បា​ក់ ឬ​កោស​ដាច់​លើ​វា​ពីព្រោះ​ស្នាម​នោះ ពិបាក​សម្អាត​ចេញពី​ផ្ទាំង​ស្បែក​ណាស់ ៕