ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកទេស​ដំឡើង​ម៉ាស៊ីន DVD​ក្នុង​រថយន្ត​កុំឱ្យ​ខ្ជះខ្ជាយ​ពេលវេលា

9 ឆ្នាំ មុន

ការ​មាន​ក្បាល​ចាក់ DVD ក្នុង​រថយន្ត​បាន​ប្រែ​ក្លាយទៅជា​ភាព​ចាំបាច់​បំផុត​សម្រាប់​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ដើម្បី​ជា​គ្រឿង​កម្សាន្ត​អារម្មណ៍​បំបាត់​ក្តី​សៅហ្មង​ទាំងឡាយ

ការ​មាន​ក្បាល​ចាក់ DVD ក្នុង​រថយន្ត​បាន​ប្រែ​ក្លាយទៅជា​ភាព​ចាំបាច់​បំផុត​សម្រាប់​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ដើម្បី​ជា​គ្រឿង​កម្សាន្ត​អារម្មណ៍​បំបាត់​ក្តី​សៅហ្មង​ទាំងឡាយ​មក​ជា​ភាព​រីករាយ​ប្រកបដោយ​ផាសុកភាព ។ ស្រស់ស្រាយ​ដូចនេះ​សូម​ណែនាំ​ពី​របៀប​ដំឡើង​ម៉ាស៊ីន​ចាក់ DVD ក្នុង​រថយន្ត​ដូច​តទៅ​៖

១-​ផ្តាច់​ចរន្ត​ភ្លើង​ដែល​រត់​ចេញពី​អា​គុយ​។​ការ​អនុវត្ត​គឺ​បើក​គម្រប​ម៉ាស៊ីនរថយន្ត​ហើយ​ដក​ឬ​ផ្តាច់​ចរន្ត​ចេញ​តាម​រយៈ​តង្កៀប​ដែល​ចាប់​ភ្ជាប់​នឹង​អា​គុយ​ទៅ​នឹង​ខ្សែ​មួយ​ចំនួន​ឬ​ក៏​សមាសធាតុ​ផ្សំ​ខ្លះ​ចេញ ។ ធ្វើ​បែប​នេះ​ដើម្បី​ឱ្យ​មាន​ភាព​ងាយស្រួល​កត់សម្គាល់​ពី​បណ្តាញ​ខ្សែ​ប៉ូ​ល (+) និង​(-) ដែល​ភ្ជាប់​ជាមួយនឹង​អា​គុយ ។

២-​ដោះ​គ្រឿង​បំពង​សំឡេង​ដែល​ស្ថិត​នឹង​តួ​ប្រអប់​មេ​នៃ​ផ្ទៃ​ខាងក្នុង​រថយន្ត ។ រក​មើល​គ្រាប់​ខ្ចៅ​ដែល​មាន​ហើយ​ដោះ​ចេញ​ដើម្បី​ងាយស្រួល​យក​សំណុំ​ឧបករណ៍​គ្រឿង​បំពង​សំឡេង​នោះ​ចេញ ។ ផ្នែក​ខ្លះ​នៃ​ប្រអប់​ឬ​ថត​ផ្សេង​ៗ​ចាំបាច់់​ត្រូវ​តែ​ដោះ​ចេញ​មុន​ទើប​អាច​ឈាន​ដល់​ប្រអប់​សំណុំ​ឧបករណ៍​ទាំងនោះ​បាន ។ បន្ទាប់​មក​ផ្តាច់់​ចរន្ត​ខ្សែ​រវាង​គ្រឿង​បំពង​សំឡេង​នោះ​និង​ខ្សែចម្លង​ចរន្ត​របស់​រថយន្ត​ដោយ​ប្រុង​ប្រយ័ត្ន និង​យកចិត្ត​ទុ​ុ​ក​ដាក់​បំ​ផុ​ុ​ត ។

៣-​ត​ភ្ជាប់​នូវ​បណ្តុំ​សរសៃ​ខ្សែ​តូច​ៗ​ដែល​មាន​ក្បាល​តំណ​ឱ្យ​បាន​ត្រឹមត្រូវ ។ បណ្តុំ​ខ្សែ​ដែល​មាន​ក្បាល​តំណ​រួម​នោះ​អាច​រក​ទិញ​បាន​នៅ​តាម​កន្លែង​លក់រាយ​ដែល​មាន​ដាក់​លក់​គ្រឿង​បំពង​សំឡេង​និង​បរិក្ខារ​ផ្សេង​ៗ​សម្រាប់​រថយន្ត ។

៤-​ដាក់​ឬ​ស៊ក​បញ្ចូល​ក្បាល​DVD នោះ​ចូល​ទីតាំង​ដែល​តម្រូវ​ឱ្យ​ស៊ក ។ ចំពោះ​រថយន្ត​មួយ​ចំនួន​ពុំ​មាន​កន្លែង​ដែល​សមគួរ​នឹង​បំពាក់់​ក្បាល​ចាក់ DVD នោះ​ឡើយ ដូច្នេះ​ពេល​ខ្លះ​គឺ​តម្រូវ​ឱ្យ​អ្នក​មានការ​កែ​ច្នៃ​បន្ថែម​តិចតួច​ទើប​ជា​ការ​ប្រសើរ ។

៥-​ត​ភ្ជាប់​ខ្សែចម្លង​ចរន្ត​ពី​ក្បាល DVD ទៅ​នឹង​ចុង​ម្ខាង​នៃ​ក្បាល​តំណ​នៅ​សេសសល់​ពី​កា​រត​ភ្ជាប់​ត្រង់​ចំណុច​ទី​៣ ។ បន្ទាប់​មក​ត​ភ្ជាប់​ខ្សែ​អង់​តែ​ន​រថយន្ត​ទៅ​រន្ធ​ដោត​អង់​តែ​ន​ដែល​មា​នទី​តាំងនៅ​ខាងក្រោយ​ក្បាល DVD ឱ្យ​បាន​ត្រឹមត្រូវ ។

៦-​ស៊ក​បញ្ចូល​ក្បាល DVD ទៅ​ក្នុង​ប្រអប់​មេ​ឱ្យ​បាន​រៀបរយ​និង​ប្រុង​ប្រយ័ត្ន ។ នៅ​គ្រានោះ​បណ្តាញ​ខ្សែ​ផ្សេង​ៗ​ដែល​បាន​ផ្តាច់​ចេញ​កន្លង​មក​ត្រូវ​ត​ភ្ជាប់​ឡើង​វិញ​ពិសេស​ខ្សែ​ត​ភ្ជាប់​រវាង​ក្បាល DVD និង​ខ្សែចម្លង​ចរន្ត​របស់​រថយន្ត ។

៧-​ត​ភ្ជាប់​តង្កៀប​ចាប់​អា​គុយ​ឡើង​វិញ ហើយ​ចាប់ផ្តើម​ធ្វើតេស្ត​ភ្លើង​ថា​តើ​វា​រត់​ធម្មតា​វិញ​ឬ​យ៉ាងណា ? ចំណែក​កា​រត​ភ្ជាប់​ចរន្ត​ភ្លើង​ចេញពី​អា​គុយ​សា​ជា​ថ្មី​ត្រូវ​ធានា​បាន​ថា​អ្វី​ៗ​ពិតជា​បាន​អនុវត្ត​ត្រឹមត្រូវ​ដោយ​ពុំ​មាន​ខ្វះចន្លោះ​ឡើយ ទើប​ការ​ប្រើប្រាស់​ប្រព្រឹត្ត​ទៅ​ដោយ​ក្តី​រីករាយ ៕