ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​អភ័ព្វ​ឈា​មស​ស៊ី​ឈាមក្រហម​ទទួល​អំណោយ​តាម​រយៈ​កោះ​សន្តិ​ភាព

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ក្មេង​ប្រុស​អភ័ព្វ​ឈ្មោះ​គួយ វាសនា ​មាន​ជំងឺ​ឈាម​ស​ស៊ីឈាម​ក្រហម​ដែល​កំពុង​សំរាក​ព្យា​បាល​នៅ​មន្ទី​រពេទ្យ​គន្ធ​បុប្ផា​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ពី​វេជ្ជ​បណ្ឌិត​នោះ​បាន​ទទួល​អំណោយតាម​រយៈ​កោះ​សន្តិ​ភាព​ជូន​ដល់​ស្ត្រី​ជា​ម្តាយ​​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ ធ្នូ​ ២០១០ នៅ​ក្រៅ​របង​មន្ទីរ​ពេទ្យ។ បន្ទាប់​ពី​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​ចុះ​ផ្សាយ​ស្តី​ពី​ស្ត្រី​មេម៉ាយ​បេះ​ត្រកួន​លក់​​ មាន​កូន​ប្រុស​អាយុ​៦​ឆ្នាំ​កើត​ជំងឺ​ឈាម​ស​ស៊ីឈាម​ក្រហម​គួរ​ឱ្យ

រាជធានីភ្នំពេញ​ ៖ ក្មេង​ប្រុស​អភ័ព្វ​ឈ្មោះ​គួយ វាសនា ​មាន​ជំងឺ​ឈាម​ស​ស៊ីឈាម​ក្រហម​ដែល​កំពុង​សំរាក​ព្យា​បាល​នៅ​មន្ទី​រពេទ្យ​គន្ធ​បុប្ផា​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ពី​វេជ្ជ​បណ្ឌិត​នោះ​បាន​ទទួល​អំណោយតាម​រយៈ​កោះ​សន្តិ​ភាព​ជូន​ដល់​ស្ត្រី​ជា​ម្តាយ​​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ ធ្នូ​ ២០១០ នៅ​ក្រៅ​របង​មន្ទីរ​ពេទ្យ។ បន្ទាប់​ពី​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​ចុះ​ផ្សាយ​ស្តី​ពី​ស្ត្រី​មេម៉ាយ​បេះ​ត្រកួន​លក់​​ មាន​កូន​ប្រុស​អាយុ​៦​ឆ្នាំ​កើត​ជំងឺ​ឈាម​ស​ស៊ីឈាម​ក្រហម​គួរ​ឱ្យ​សង្វេគ​រួច​មក​បាន​ទទួល​ថវិកាឧបត្ថម្ភ​ក្នុង​ក្តី​អាណិត​អាសូរ​​ពីលោក​តែ​ សុខឡុង និង​ភរិយា​ចំនួន​២០​ម៉ឺន​រៀល​។ លោក​មាស​ សារ៉េត អនុ​ប្រធាន​កណ្តាល​សា​ធារណៈ​ស្នង​ការដ្ឋាន​​នគរ​បាល​ខេត្ត​កណ្តាល​ចំនួន​២ម៉ឺន​រៀល​ និង​ថវិកា​ចំនួន​១០០​ដុល្លារ​ជាអំណោយសប្បុរស​ជន​ខ្មែរ​រស់​នៅ​រដ្ឋ​ហា​វ៉ៃ សហ​រដ្ឋ​អាមេរិក​តាម​រយៈ លោក​វរ​សេនីយ៍​សំ សឿន ។ ថវិកា​ទាំង​នេះ​ត្រូវ​បាន​តំណាង​កោះ​សន្តិ​ភាព​ប្រគល់​ជូនដល់​ដៃ​អ្នក​ស្រី​ គួយ សារ៉ា អាយុ​៣២​ឆ្នាំ ជា​ម្តាយ​នៅ​ក្រៅ​របង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ ធ្នូ ២០១០​។

នៅ​ពេល​បាន​ទទួល​ថវិកា​សប្បុរស​ជន​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​អ្នក​ស្រី​គួយ សារ៉ា បាន​លើកដៃ​សំពះ​​ថ្លែង​អំណរ​គុណ និង​ជូន​ពរ​សប្បុ​រស​ជន​ទាំង​អស់​ជួប​ប្រទះ​តែ​សេចក្តី​សុខ​។ អ្នក​ស្រី​​និយាយ​ថា រយៈ​ពេល​ជិត​មួយ​ខែ​មក​ហើយ​ដែល​កូន​ប្រុស​របស់​គាត់​បាន​ចូល​សំរាក​ព្យាបាល​​នៅ​ មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ដោយ​សារ​ជំងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម​ ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​​វេជ្ជ​បណ្ឌិត​នៅ​ទី​នោះ​ ដោយ​ពុំ​តំរូវ​ឱ្យ​បង់​ថ្លៃ​ទេ ទាំង​ការ​បញ្ចូល​ឈាម​ ថ្នាំ​ពេទ្យ​ ព្រម​ទាំង​ផ្តល់​ថវិកា​ប្រចាំ​​ថ្ងៃ​សំរាប់​ការ​ហូប​ចុក​។ ​អ្នក​ស្រី​បាន​​ថ្លែង​អំណរ​គុណ​សប្បុរស​ជន​ក្នុង​ និង​ក្រៅ​ប្រទេស​ដែល​បាន​បរិច្ចាគ​ធន​ធាន​ផ្ទាល់​​ខ្លួន​តាម​រយៈ​សារ​ព័ត៌​មាន​កោះ​សន្តិ​​ភាព ជូន​ដល់​អ្នក​ស្រី​ដែល​នេះ​ជា​ទឹក​ចិត្តសប្បុរស​​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ​។ ពេល​នេះ​អ្នក​ស្រី​ដូច​ជា​សត្វ​ធ្លាក់​ទឹក​​ ហើយ​មាន​តែ​ម្រាម​ដៃ​ដប់​លើក​ប្រណម្យ​ជូន​ពរ​ដល់​សប្បុ​រស​ជន​ទាំង​អស់​ជួប​តែ​សេចក្តី​សុខ​គ្រប់​ពេល​វេលា​៕