ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​​នយោ​បាយ​​កេនយ៉ា​​6នាក់ត្រូវ​​កោះហៅ​ឡើងតុលាការ​​ឧក្រិដ្ឋ​​កម្ម​អន្តរជាតិ

15 ឆ្នាំ មុន

មេដឹកនាំ​​​នយោបាយ​​កេនយ៉ា​​​៦​នាក់  ដែល​ត្រូវ​ចោទប្រកាន់​​ពីបទ​​ជាប់ពាក់ព័ន្ធ​​ជាមួយ​អំពើ​ហិង្សា​​ដែលកើតឡើង​​ក្រោយពី​ការបោះ​​​ឆ្នោ​ត​ប្រធានាធិបតី​​ដែលមាន​ភាពចម្រូង​ចម្រាស​​កាលពីឆ្នាំ​២០០៧កន្លង​មក ត្រូវបាន​កោះ​​ហៅ​​ឱ្យ​បង្ហាញ​​​ខ្លួននៅ​​​ចំពោះមុខ​តុលាការ​ឧក្រិដ្ឋ​​កម្មអន្តរ​ជាតិ​​ ICC ជាផ្នែកមួយនៃការស៊ើបអង្កេត​​លើ​ការ​​ចោទប្រកាន់​​​ពីបទ​ឧក្រិដ្ឋ​​កម្មប្រឆាំង​​​មនុស្ស​​ជាតិ។​
រដ្ឋ​អាជ្ញា​​​តុលាការ​ឧក្រិដ្ឋ​​​កម្មអន្តរជាតិ​​ លោក Luis Moreno Ocampo កាលពីខែ​​ធ្នូ ឆ្នាំ​​២០១០ ​កន្លង​មក ​បានចុះ​ឈ្មោះ​​អ្នក​ទាំង​​៦​នាក់​នោះ​មាន ៖ លោក​ Uhuru Ken yatta ឧប​នាយករដ្ឋ​មន្ត្រី​​​ លោក Francis Muthaura លេខា​​​ធិការ​គណៈ​រដ្ឋ​មន្ត្រី​​ លោក Hussein Ali អតីត​នាយ​ប៉ូលិស​​ លោក William Ruto អតីត​រដ្ឋ​​មន្ត្រី​​ក្រសួងកសិ​កម្ម លោក Joshua Arap Sang  ​អ្នក​យកព័ត៌​មាន​​​ឱ្យវិទ្យុ​​ជនជាតិភាគតិច និង​លោក Hengry Kosgey េម​ដឹកនាំ​​ក្រុម​​ប្រឆាំង​​ជាជន​សង្ស័យ​​ក្នុងការ​រៀបចំ​ឱ្យមាន​អំពើ​ហិង្សា​​ ដែល​បណ្តាល​ឱ្យស្លាប់​​មនុស្ស​​​ជាង​​១០០​នាក់ ​និង​​ជា​ច្រើនម៉ឺននាក់​​ទៀត​រត់ចោល​​ផ្ទះ​សម្បែង ។​
ការបោះឆ្នោត​​ជ្រើស​រើស​​ប្រធានាធិបតី​​ដែល​មាន​ភាពចម្រូង​ចម្រាស​​របស់ប្រទេស​កេនយ៉ា ញ៉ាំង​​ឱ្យមានភាព​ចលាចល​​រហូត​ក្លាយ​​ទៅ​ជា​អំពើ​ហិង្សា​​ដែលធ្វើ​​​ឱ្យអ្នកគាំទ្រ​​​ប្រធានាធិបតី​​ផុត​អាណត្តិ​ លោក Mwi Kibaki ប្រ​​​ឆាំង​អ្នកគាំទ្រ​គូប្រជែង​​​របស់​លោក​ គឺ​លោក Raila Odinga ដែលត្រូវ​​បានតែង​តាំង​​ជា​នាយក​រដ្ឋ​មន្ត្រី​​ដោយ​មាន​កិច្ចព្រមព្រៀង​​បែង​ចែក​​អំណាច​គ្នា​ ។​
តុលាការ​​ឧក្រិដ្ឋ​​​កម្ម​អន្តរជាតិ​​បានចេញ​​ការ​កោះ​​ហៅ​អ្នក​​​ទាំង​​៦​នាក់​​កាលពីថ្ងៃទី​៨ មីនា ​កន្លង​​មក​នេះ ៕