ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខខណ្ឌ​គួរ​អនុវត្ត​ក្នុង​ការ​ធ្វើតេស្ដ​ខ្សែ​ប៊ូ​ស៊ី​រថយន្ត​ថា​តើ​ខូច ឬ​នៅ​ប្រើ​ការ​បាន

9 ឆ្នាំ មុន

ខ្សែ​ប៊ូ​ស៊ី​គឺជា​សមាសធាតុ​ផ្សំ​សំខាន់​មួយ​នៃ​ម៉ា​ស៊ីន​រថយន្ត​វា​ជា​អ្នករ៉ាប់រង​នូវ​ចរន្ត​ភ្លើង​ដែល​ផលិត​ដោយ​បូ​បី​ន ឬ​សំណុំ​បញ្ឆេះ​ទៅ​នឹង​ប៊ូ​ស៊ី​។ នៅ​ពេល​ណា​វា​បង្ហាញ​ឱ្យ​ឃើញ​ពី​កម្ដៅ​និង​ដំណើរ​រំ​ញ័រ​

ខ្សែ​ប៊ូ​ស៊ី​គឺជា​សមាសធាតុ​ផ្សំ​សំខាន់​មួយ​នៃ​ម៉ា​ស៊ីន​រថយន្ត​វា​ជា​អ្នករ៉ាប់រង​នូវ​ចរន្ត​ភ្លើង​ដែល​ផលិត​ដោយ​បូ​បី​ន ឬ​សំណុំ​បញ្ឆេះ​ទៅ​នឹង​ប៊ូ​ស៊ី​។ នៅ​ពេល​ណា​វា​បង្ហាញ​ឱ្យ​ឃើញ​ពី​កម្ដៅ​និង​ដំណើរ​រំ​ញ័រ​សារធាតុ​កាបូន​នៅ​ក្នុង​ខ្សែ​អាច​ជ្រុះ​ចេញ​ហើយ​ថែម​ទាំង​កាត់​បន្ថយ​នូវ​ការ​ដឹកនាំ​ភ្លើង​រវាង​បូប៊ីន​បញ្ឆេះ​និង​ប៊ូ​ស៊ី ។

ចំពោះ​ប្រតិបត្តិការ​ម៉ា​ស៊ីន​ដែល​ល្អ​ប្រសើរ​ខ្សែ​ប៊ូ​សី​ុ​គួរតែ​ផ្លាស់​ប្ដូរ​នៅ​វេលា​សមគួរ​ណាមួយ ។

ដោយ​មើលឃើញ​ពីសារ​សំខាន់​ទាំងនេះ​កោះសន្ដិភាព​សូម​លើកយក​នូវ​វិធីសាស្ត្រ ក្នុង​ការ​ធ្វើតេស្ដ​ខ្សែ​ប៊ូ​ស៊ី​រថយន្ត​ថា​តើ​ខូច​ឬ​នៅ​ប្រើ​បាន​ដូច​តទៅ​៖

១-​ពិនិត្យ​អាកា​រៈ​នៃ​បញ្ហា​របស់​វា ។ ភាព​ខ្វះចន្លោះ​នៃ​ខ្សែ​ប៊ូ​សី​ុ​កើត​ចេញពី​សញ្ញា​មួយ​ចំនួន​នៃ​ការ​ខូចខាត​របស់​វា​ដូច​ជា ៖
-​ដំណើរការ​ខុស​ប្រក្រតី
-​ម៉ា​សី​ុ​ន​រថយន្ត​មិន​ឆេះ​ឬ​អត់​ភ្លើង
-​ប្រព័ន្ធ​វិទ្យុ​មានការ​បង្អាក់​មិន​ដំណើរការ
-​កុង​ទ័​រ​រង្វាស់​ចម្ងាយ​និង​អត្រា​ប្រេងឥន្ធនៈ​នៅ​នឹង​ផ្ទាំង​តាប់​ឡូ​ថយ​ចុះ

២-​ពិនិត្យ​ទៅ​លើ​ខ្សែ​ប៊ូ​ស៊ី ។ ប្រើប្រាស់​ភ្លើង​បញ្ចាំង​មើល​ឬ​អនុវត្ត​នៅ​តំបន់​មាន​ពន្លឺ​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ពិនិត្យ​ឱ្យ​ឃើញ​ពី​សភាព​ខ្សែ​ប៊ូ​ស៊ី​នោះ
-​ពិនិត្យ​រក​មើល​ភាព​ខូច​នៅ​លើ​តួ​របស់​វា​មាន​ដាច់​រលាត់​ឬ​ស្នាម​រោល​ខ្លោច ។
-​ពិនិត្យ​នៅ​ត្រង់​មុខតំណ​ដែល​ញែក​ចេញពី​គ្នា​នៅ​ជុំវិញ​ខ្សែ ។
-​ពិនិត្យ​មើល​ភាព​សឹក​រេច​រិល​ដោយសារ​តែ​កម្ដៅ​ភាយ​ចេញពី​ប្លុក​ម៉ា​សី​ុ​ន ។
-​ពិនិត្យ​មើល​ភាព​ពុក​ផុយ​ឬ​កាត់​ស៊ីនៅ​ចន្លោះ​ខ្សែ​ប៊ូ​ស៊ី និង​បូប៊ីន​បញ្ឆេះ ។

៣-​ដេរ​បញ្ឆេះ​ម៉ា​ស៊ីន ។ សង្កេត​មើល​ផ្កាភ្លើង​ដែល​ចេញ​មក​ឬ​ស្ដាប់​សំឡេង​ផ្ទាត់​ព្រៀក​ៗ​ដែល​ចង្អុលបង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​បញ្ចេញ​ចរន្ត​ភ្លើង​ក្នុង​ថាមពល​ខ្លាំង ។

៤-​ចាត់ចែង​ប្រើ​ខ្សែ​ប៊ូ​ស៊ី​ដែល​មាន​ភាព​ធន់​និង​ការ​ធ្វើតេស្ដ ក្នុង​នោះ​អ្នក​ក៏​អាច​ប្រើប្រាស់​ឧបករណ៍​អូ​ម​ម៉ែត្រ​ដើម្បី​ស្ទង់​កំណត់​ប្រសិនបើ​ភាព​ធន់​របស់​ខ្សែ​ប៊ូ​ស៊ី​ស្ថិត​ក្នុង​កម្រិត​នៃ​សេចក្ដីណែនាំ​ឬ​បទដ្ឋាន​ត្រឹមត្រូវ ។

៥-​កំណត់​ឱ្យ​ច្បាស់​ថា ខ្សែ​ប៊ូ​ស៊ីពិតជា​បាន​ដាក់​បំពាក់​ទៅ​កន្លែង​ដើម​ត្រឹមត្រូវ​ហើយ ។ នៅ​គ្រានោះ​គឺ​គួរ​សង្កេត​មើល​ឬ​ធ្វើ​ដោយ​ផ្ទាល់​ដៃ​ទើប​ជា​ការ​ប្រសើរ ៕