ក្រុងប៉ោយប៉ែត ៖ សពប្តីប្រពន្ធ២គ្រួសារដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៦ មីនា ២០១១ បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ «បាងខាយ» ខេត្តរ៉ាក់យ៉ង ប្រទេសសៀមនោះ ត្រូវបានអាជ្ញាធរសៀមបញ្ជូនមកឱ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ មីនា ២០១១ ។
សពប្តីប្រពន្ធ២គូនេះ រួមមាន ១-ឈ្មោះនៅ សាបាន ភេទប្រុស អាយុ២៧ឆ្នាំ ២-ឈ្មោះងួន សុភី ភេទស្រី អាយុ២១ឆ្នាំ ជាប្តីប្រពន្ធនឹងគ្នា ៣-ឈ្មោះទុន ថន ភេទប្រុស អាយុ២៩ឆ្នាំ និង៤-ឈ្មោះនៅ សាបូ ភេទស្រី អាយុ២៣ឆ្នាំ ជាប្តីប្រពន្ធនឹងគ្នា។ ពួកគេទាំង៤នាក់មានទីលំនៅក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាពលករចូលទៅធ្វើការក្នុងទឹកដីសៀមតាមច្រករបៀង ។ បើតាមការឱ្យដឹងពីឈ្មោះឈុំ ឆុន ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវជាឪពុកមារបស់សពទាំង២គ្រួសារ បានប្រាប់ថា ការស្លាប់របស់ក្មួយគាត់ទាំង២គ្រួសារនេះ គឺគាត់បានទទួលព័ត៌មានតាមរយៈអ្នករួមដំណើរជាខ្មែរម្នាក់ដែលរងរបួសស្រាល ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ជាមួយគ្នា ទូរស័ព្ទមកប្រាប់ថា ឈ្មោះទាំង៤នាក់ខាងលើបានស្លាប់ ដោយក្រឡាប់រថយន្ត ។
បុរសឈ្មោះឆុន ប្រាប់ថា សពទាំង៤នាក់គឺជាសាច់ញាតិនឹងគ្នា ហើយថា ពួកគេជាពលករចូលទៅដីសៀមតាមច្រករបៀងមិនមែនទៅតាមរយៈក្រុមហ៊ុននោះទេ ។ ខណៈសពត្រូវបានបញ្ជូនមកដល់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតគេឃើញមានវត្តមានលោកនេត សារី អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសសៀម និងមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ទាំងខាងកម្ពុជាទាំងខាងថៃ បានដឹកជញ្ជូនសពឆ្លងមកចាត់ចែងដល់សាច់ញាតិជនរង
គ្រោះ ៕



ចែករំលែកព័តមាននេះ