ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់បើក​រថយន្តបុក​ម៉ូតូ​គេរួច​ព្យាយាម​បើកគេច​ខ្លួន​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​បណ្តាល​ឱ្យ​បាក់.ក ស្លា.ប់​យ៉ាងអាណោច​អាធ័ម​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ជា​អ្នក​បើក​បរ​រថយន្ត​ម្នាក់​បាន​បាក់.ក ស្លា.ប់កៀប​ជាប់​នៅ​ក្នុង​រថ​យន្ត​បន្ទាប់ពី​បុរស​រូប​នេះ​បើក​រថយន្ត​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​របួស​ធ្ងន់ ហើយបាន​ព្យាយាម​​បើក​រថយន្ត​គេច​ខ្លួន​ ក៏ជ្រុល​ទៅ​បុក​រថយន្ត​ធុន​ធំមួយ​គ្រឿង​បើក​ច្រាស់ទិសគ្នា​ពេញ​ទំហឹងតែម្តង ។ ហេតុការណ៍​គ្រោះ​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ជា​អ្នក​បើក​បរ​រថយន្ត​ម្នាក់​បាន​បាក់.ក ស្លាប់កៀប​ជាប់​នៅ​ក្នុង​រថ​យន្ត​បន្ទាប់ពី​បុរស​រូប​នេះ​បើក​រថយន្ត​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​របួស​ធ្ងន់ ហើយបាន​ព្យាយាម​​បើក​រថយន្ត​គេច​ខ្លួន​ ក៏ជ្រុល​ទៅ​បុក​រថយន្ត​ធុន​ធំមួយ​គ្រឿង​បើក​ច្រាស់ទិសគ្នា​ពេញ​ទំហឹងតែម្តង ។ ហេតុការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៨ និង៤០នាទី​យប់ ថ្ងៃ​ទី​៨ មករា ២០១៥ នៅ​ចំណុច​ទល់មុខ​មូល​ដ្ឋាន​ស្ថាប​នា​ថ្នល់ តាម​បណ្តោយ​ផ្លូវ​ជាតិលេខ៤ ស្ថិត​ក្នុង​ភូមិ​អូរ​ឌឹម សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែន​ជ័យ ។

បុរស​រង​គ្រោះ​ដែលស្លាប់មាន​ឈ្មោះ ហ៊ុន សារ៉ា អាយុ៤០ឆ្នាំ ជា​តៃកុង​រថយន្ត​ មាន​ស្រុក​កំណើត​នៅ​ក្នុង​ភូមិ​រវៀ ស្រុក​ព្រះ​ស្តេច ខេត្ត​ព្រៃ​វែង ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ ពណ៌ខៀវ​មួយ​គ្រឿង ពាក់ស្លាក​លេខ​ភ្នំ​ពេញ​2I-4298 បើក​បរ​ដោយ​បុរស​រង​គ្រោះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិលេខ៤ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ខណៈពេលបើក​បរ​មកដល់​ចំណុច​ទល់មុខ​ស្ថានីយ៍ប្រេង​ឥន្ធនះ​សូគីមិច អូរឌឹមស៊ីធី រថយន្ត​កូរ៉េនោះ​ក៏បាន​បើក​ទៅ​បុក​ម៉ូតូ​វ៉េវ ពណ៌ខ្មៅ​មួយ​គ្រឿង​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​ធ្ងន់​ត្រូវ​គេបញ្ជូន​ទៅ​សង្រ្គោះនៅ​មន្ទីរ​ពេទ្យ ។ ចំណែក​រថយន្ត​បង្ក​មិន​បាន​ឈប់ទេ​គឺ​បាន​ព្យាយាម​បើក​រថយន្ត​គេច​ខ្លួន​បាន​ប្រមាណ​ជិត​២០០​ម៉ែត្រ មក​ដល់​ចំណុច​ទល់មុខ​មូល​ដ្ឋាន​ស្ថាប​នា​ថ្នល់​ រថយន្ត​កូរ៉េនោះ​ក៏បាន​បើក​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ធុន​ធំ មួយ​គ្រឿង​ ពាក់ស្លាក​លេខ​បណ្តោះ​អាសន្ន​4229​ ដែលបើក​បរ​ធ្វើ​ដំណើរ​បញ្រ្ចាសទិសគ្នាចំ​ពី​​មុខ​​ពេញ​​ទំហឹង បណ្តាល​ឱ្យ​បុរស​បើក​រថយន្ត​កូរ៉េ​បាក.ក កៀប​ជាប់ក្នុង​រថយន្ត​ស្លាប់​យ៉ាង​អាណោច​អាធ័ម ។ ចំណែក​តៃកុង​រថយន្ត​ធុន​ធំ​បានបើក​ទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់ស្រមោល ។

ក្រោយពេល​កើត​ហេតុ​គេឃើញ​ប្អូន​របស់រង​គ្រោះ​បាន​ហៅ​រថយន្ត​សាមុយ​ដឹក​សាក​សព​បុរស​រង​គ្រោះទៅ​រៀប​ចំធ្វើបុណ្យ​តាម​ប្រពៃណី ។ នៅ​នឹង​កន្លែង​កើត​ហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង និង យក​រថយន្ត​ទាំង​ពីរ​គ្រឿង​បញ្ជូន​ទៅ​កាន់ការិយាល័យ​ចរាចរ​ផ្លូវ​គោក នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​ដើម្បី​ឱ្យ​ម្ចាស់​ចូល​ខ្លួន​មក​ដោះ​ស្រាយ​តាម​និតិ​វិធីច្បាប់ ។