ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​ម៉ា​ឡេ​ស៊ី​កើនឡើង​2,1%​ក្នុង​ខែវិច្ឆិកា ឆ្នាំ​2014

9 ឆ្នាំ មុន

គូ​ឡា​ឡាំ​ពួ ៖ ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​អន្តរជាតិ​បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​របស់​ម៉ា​ឡេ​ស៊ី ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៤ កើនឡើង​២,១% ឬ​ស្មើនឹង​១៧,៨៤​ពាន់​លាន​ដុល្លារ

គូ​ឡា​ឡាំ​ពួ ៖ ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​អន្តរជាតិ​បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​របស់​ម៉ា​ឡេ​ស៊ី ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៤ កើនឡើង​២,១% ឬ​ស្មើនឹង​១៧,៨៤​ពាន់​លាន​ដុល្លារ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​សម្រាប់​ខែវិច្ឆិកា ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ក្រសួង​បាន​លើក​ឡើង​ថា ការ​នាំ​ចេញ​ទំនិញ​ឧស្សាហកម្ម​បាន​កើនឡើង​៤,៦% ឬ​ស្មើនឹង​១៣,៨៨​ពាន់​លាន​ដុល្លារ​ធៀប​នឹង​ខែវិច្ឆិកា ឆ្នាំ​២០១៣ ដោយសារ​តែ​ការ​នាំ​ចេញ​ខ្ពស់​ជាង​មុន​នៃ​ផលិតផល​អគ្គិសនី និង​អេ​ឡិច​ត្រូ​និក​ប្រមាណ​៤២៥,៥៩​លាន​ដុល្លារ ។

ចំណែក​ផលិតផល​សារធាតុ​គីមី​១១៣,២៨​លាន​ដុល្លារ ដែក​និង​ដែកថែប​៩៧,២១​លាន​ដុល្លារ ។ រីឯ​ការ​នាំ​ចេញ​ទំនិញ​កសិកម្ម​ធ្លាក់​ចុះ​១៣,៤% ឬ​ស្មើនឹង​១,៤៤​ពាន់​លាន​ដុល្លារ នោះ​ក៏​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​ដូងប្រេង​និង​កៅស៊ូ​ធម្មជាតិ​មិន​ទាន់​ស្ល ពីព្រោះ​តម្លៃ​និង​បរិមាណ​ទាប​ជាង​មុន ។ ការ​នាំ​ចេញ​ទំនិញ​ជា​ប្រភេទ​រ៉ែ​ថយ​ចុះ​០,៤% ឬ​ស្មើនឹង​២,៤២​ពាន់​លាន​ដុល្លារ ដោយសារ​ការ​នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ​បាន​តិច​ជាង​មុន ឬ​ស្មើនឹង​១១៥,៣៨​លាន​ដុល្លារ ។

ទោះជា​យ៉ាងណា ការ​នាំ​ចេញ​ប្រេងកាត​មិន​ទាន់​ចម្រាញ់​កើនឡើង​១២,៥% ដោ​យោសារ​បរិមាណ​ច្រើន​ជាង​មុន ។ ក្រសួង​ក៏​បាន​បង្ហើប​ឱ្យ​ដឹងផង​ដែរ​ថា ផល​លើស​ផ្នែក​ពាណិជ្ជកម្ម​ដែល​បាន​ចុះបញ្ជី គឺ​មាន​ចំនួន​៣,១១​ពាន់​លាន​ដុល្លារ ជា​កម្រិត​ខ្ពស់​បំផុត​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១១ មក ។  ការ​នាំ​ចូល​គឺ​នៅ​តែ​ស្ថិត​ក្នុង​អត្រា​១៤,៧២​ពាន់​លាន​ដុល្លារ ។ ចំណែក​ទំហំ​ពាណិជ្ជកម្ម​សរុប​ក្នុង​ខែវិច្ឆិកា មាន​ចំនួន​៣២,៥៧​ពាន់​លាន​ដុល្លារ កើនឡើង​១,២% ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៣​។

សរុប​មក​ក្នុង​រយៈពេល​១១​ខែ ដើមឆ្នាំ​២០១៤ ម៉ា​ឡេ​ស៊ី​សម្រេច​បាន​ផល​លើស​ផ្នែក​ពាណិជ្ជកម្ម ឬ​អាច​និយាយ​បាន​ថា រើប​ឡើង​វិញ​២០,១% ឬ​ស្មើនឹង​២០,៦៩​ពាន់​លាន​ដុល្លារ ធៀប​នឹង​ឆ្នាំទៅ​ដែល​ធ្លាក់​ចុះ​២៩,៧% ៕