ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកទេស​ឈប់​ម៉ូតូ​ទាំង​ស្ថានភាព​ប្រថុចញ៉ុច​កុំឱ្យ​មាន​គ្រោះថ្នាក់

9 ឆ្នាំ មុន

ការ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ពុំ​មែន​សុទ្ធសឹងតែ​តម្រូវ​ឱ្យ​មានការ​ជាន់​ហ្វ្រាំង​បញ្ឈប់​ល្បឿន​តាមតែ​អំពើ​ចិត្ត​នោះ​ទ្បើ​យ គឺ​ចាំបាច់​ត្រូវ​អនុវត្ត​ឬ​លៃលក​យ៉ាងណា​ឱ្យ​ស្រប​តាម​ស្ថានការណ៍

ការ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ពុំ​មែន​សុទ្ធសឹងតែ​តម្រូវ​ឱ្យ​មានការ​ជាន់​ហ្វ្រាំង​បញ្ឈប់​ល្បឿន​តាមតែ​អំពើ​ចិត្ត​នោះ​ទ្បើ​យ គឺ​ចាំបាច់​ត្រូវ​អនុវត្ត​ឬ​លៃលក​យ៉ាងណា​ឱ្យ​ស្រប​តាម​ស្ថានការណ៍ ដើម្បី​ទទួល​បាន​សុវត្ថិភាព​ទាំង​អ្នកបើកបរ​និង​អ្នក​ប្រើប្រាស់​ផ្លូវ​ដទៃ​ទៀត ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ក៏​ពុំ​មាន​ន័យ​ថា អ្វី​ៗ​សុទ្ធតែ​ត្រូវ​ប្រតិបត្តិ​តាម​ការ​លើក​ទ្បើ​ង​នេះ​ទ្បើ​យ ព្រោះ​មាន​ពេល​ខ្លះ​អ្នក​ជិះ​ម៉ូតូ​ក៏​នឹង​ចាំបាច់​ត្រូវ​ប្រើ​ហ្វ្រាំង​ជា​បន្ទាន់ ដើម្បី​ស្តារ​ស្ថានការណ៍​ឱ្យ​ប្រសើរ​ទ្បើ​ង​វិញ ខណៈ​ជួប​ហេតុការណ៍​មិន​នឹក​ស្មាន​ដល់ ។ ដូចនេះ​សូម​លើកយក​នូវ​របៀប​ឈប់​ម៉ូតូ​ទាំង​ស្ថានភាព​ប្រថុចញ៉ុច​ឱ្យ​មាន​សុវត្ថិភាព​៖

១-​ពិនិត្យពិច័យ​ហ្វ្រាំង​ម៉ូតូ​មុន​ពេល​ទ្បើ​ង​អង្គុយ​កាន់ចង្កូត​ចេញដំណើរ ហើយ​ក៏​កុំ​ភ្លេច​សង្កេត​មើល​ភ្លើង​ហ្វ្រាំង​នៃ​ស្តុ​ប​ក្រោយ​ដែល​បញ្ចេញ​ពន្លឺ​ពេល​ជាន់​ហ្វ្រាំង​ផង​ដែរ ។

២-​ដើម្បី​បញ្ឈប់​ល្បឿន​បំ​លាស់​ទី​របស់​ម៉ូតូ​ភ្លាម​ៗ ឬ​ក្នុង​ស្ថានការណ៍​ប្រថុចញ៉ុច​លោក​អ្នក​ចាំបាច់​ត្រូវ​តែ​ប្រើប្រាស់​ទាំង​ហ្វ្រាំង​មុខ​និង​ក្រោយ​ក្នុង​ពេល​ជាមួយ​គ្នា​ទើប​ជា​ការ​ប្រសើរ ។ ពោល​គឺ​ជើង​ស្តាំ​ជាន់​ឈ្នាន់​ហ្វ្រាំង ដៃស្តាំ​ច្របាច់​ហ្វ្រាំង​មុខ ។

៣-​ដើម្បី​នឹង​បញ្ឈប់​ល្បឿន​ម៉ូតូ​ភ្លាម​ៗ ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ អ្នក​ត្រូវ​តែ​ជាន់​ហ្វ្រាំង​ក្រោយ​ឱ្យ​ខ្លាំង​បន្តិច ហើយ​បន្ធូរ​ហ្វ្រាំង​មុខ​ឱ្យ​មាន​កម្លាំង​បញ្ឈប់រ​ង្វិ​ល​ជុំ​កង់​តិច​ជាង​ហ្វ្រាំង​ក្រោយ ។ ប៉ុន្តែ​សូមកុំ​ភ្លេច​ថា ហ្វ្រាំង​ក្រោយ​គឺជា​អ្នក​កំណត់​នៃ​អត្រា​ល្បឿន​របស់​ម៉ូតូ ។

៤-​លោក​អ្នក​មិន​ត្រូវ​ចាប់ ឬ​ច្របាច់​ហ្វ្រាំង​មុខ​ដោយ​បង្ខំ​ពេក​ទេ ព្រោះ​វា​អាច​នាំ​ឱ្យ​ផ្នែក​ខាងក្រោយ​នៃ​តួ​ម៉ូតូ​អាច​ហោះ​កង់​បោក​ដួល​ច្រងាប់ច្រងិល​បាន ម្យ៉ាងទៀត​វា​គឺជា​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នកបើកបរ ។

៥-​ខណៈ​ពេល​នៃ​ការ​ជាន់​ហ្វ្រាំង ចាំបាច់​ត្រូវ​ធានា​ថា អ្នក​មិន​ត្រូវ​បន្ធូរ​ហ្វ្រាំង​ក្រោយ​ទ្បើ​យ​រហូត​ដល់​ម៉ូតូ​ឈប់​១០០% ។ ការ​បន្ធូរ​ហ្វ្រាំង​នឹង​បង្ខំ​ឱ្យ​កង់​ក្រោយ​របស់​ម៉ូតូ​រអិល ដែល​នឹង​នាំ​ឱ្យ​បាត់បង់​ម្ចាស់​ការ​ដល់​អ្នកបើកបរ ។

៦-​ដើម្បី​បញ្ឈប់​ល្បឿន​ម៉ូតូ​ក្នុង​ស្ថានភាព​ប្រថុចញ៉ុច អ្នក​ត្រូវ​តែ​ប្រើប្រាស់​ជើង​ឆ្វេង​ជាន់​លើ​ដី ស្រប​ពេល​ដែល​ជើង​ស្តាំ​នៅ​លើ​ឈ្នាន់​ហ្វ្រាំង ។

៧-​ចំពោះ​ម៉ូតូ​ដែល​ប្រើប្រាស់​អំ​ប្រា​យ៉ា លោក​អ្នក​នឹង​ត្រូវ​ច្របាច់​អំ​ប្រា​យ៉ា​ដែល​ស្ថិត​នៅ​ផ្នែក​ខាងឆ្វេង​នៃ​ដៃចង្កូត ។ ធ្វើ​បែប​នេះ​នឹង​ធានា​បាន​ថា ម៉ាស៊ីន​ម៉ូតូ​មិន​មាន​កម្លាំង​ថាមពល ឬ​ចលនា​ចាប់ពី​ពេល​អនុវត្ត​តទៅ ដូច្នេះ​ហ្វ្រាំង​ម៉ូតូ​ទាំង​មុខ​-​ក្រោយ​អាច​បំពេញ​មុខងារ​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព ៕