ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ថែទាំ​តួ​រថយន្ត​ឱ្យ​សោភ័ណ​ភាព​ភ្លឺ​រលោង​គួរ​ជាទី​ពេញចិត្ត

9 ឆ្នាំ មុន

ការ​ថែទាំ​រថយន្ត​ឱ្យ​មាន​សោភ័ណ​ភាព​ដូច​ថ្មី​សន្លាង លោក​អ្នក​ចាំបាច់​ត្រូវ​ចាត់ចែង​កិច្ចការ​មួយ​ចំនួន​ឱ្យ​ក្លាយទៅជា​ទម្លាប់ ទើប​អាច​សម្រេច​បាន​ដូច​បំណង​ក្នុង​នោះ

ការ​ថែទាំ​រថយន្ត​ឱ្យ​មាន​សោភ័ណ​ភាព​ដូច​ថ្មី​សន្លាង លោក​អ្នក​ចាំបាច់​ត្រូវ​ចាត់ចែង​កិច្ចការ​មួយ​ចំនួន​ឱ្យ​ក្លាយទៅជា​ទម្លាប់ ទើប​អាច​សម្រេច​បាន​ដូច​បំណង​ក្នុង​នោះ មានការ​លាង​សម្អាត​និង​ប៉ូ​លា​ជាដើម ដើម្បី​បង្ការ​ក្រែង​កើត​មាន​ច្រែះ​ចាប់ ស្នាម ប្រ​ទ្បា​ក់ ឬ​ឆ្កូត​នានា ដែល​ធ្វើ​ឱ្យ​ខូច​ទឹក​ថ្នាំ​នៃ​តួ​របស់​រថយន្ត ។

ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​នៃ​ការ​ថែទាំ​តួ​រថយន្ត​ឱ្យ​មាន​សោភ័ណ​ភាព​៖

១-​លាង​សម្អាត​រថយន្ត​របស់​អ្នក​ឱ្យ​បាន​ទៀងទាត់​យ៉ាង​ហោច​មួយ​ខែ​ម្តង ព្រោះថា​ការ​លាង​សម្អាត​បែប​នេះ នឹង​ជម្រះ​ចេញ​រាល់​សារជាតិ​ប្រៃ ធូលី និង​កម្ទេចកម្ទី​ផ្សេង​ៗ​ពី​ផ្ទៃ​រថយន្ត​បាន​យ៉ាង​ល្អ ខណៈ​ដែល​វា​អាច​បណ្តាល​ឱ្យ​មាន​ស្នាម​ប្រ​ទ្បា​ក់​ជា​អចិន្ត្រៃយ៍ ឬ​ក៏​ទ្បើ​ង​ច្រែះ​ចាប់ និង​ពុក​ផុយ​ជាដើម ប្រ​សិន​ពុំ​មានការ​សម្អាត​វា​ចេញ​ទេ​នោះ ។

២-​ប្រើ​ទឹក​លាង​សម្អាត ឬ​ជម្រះ​អាចម៍​បក្សី​ដែល​ជាប់​នៅ​លើ​ផ្ទៃ​រថយន្ត ។ ពីព្រោះ​ថា វា​អាច​ជា​គ្រឿងផ្សំ​មួយ​ដែល​ធ្វើ​ឱ្យ​សឹក​ទឹក​ថ្នាំ​បាន ម្យ៉ាងទៀត​វា​ថែម​ទាំង​មាន​ជាតិ​អាស៊ីត ដែល​អាច​ធ្វើ​ឱ្យ​ប្រ​ទ្បា​ក់​ជាប់​ជា​អចិន្ត្រៃយ៍​លើ​តួ​រថយន្ត​ដោយ​មិន​នឹក​ស្មាន​ដល់ ប្រសិនបើ​អ្នក​មិន​បាន​លាង​ជម្រះ​ចេញ​ទាន់​ពេលវេលា​នោះ ។

៣-​ឧស្សាហ៍​ប៉ូ​លា​រថយន្ត​ជា​រៀង​រាល់​៣​ទៅ​៤​ខែ​ម្តង ។ ការ​ប៉ូ​លា​នឹង​ជួយ​ការពារ​ទឹក​ថ្នាំ​រថយន្ត និង​បង្ការ​ភាព​កាត់​ស៊ី ឬ​ពុក​ផុយ តាម​រយៈ​ការ​ដក់​ទឹក ដែល​អាច​ជ្រាប​ទៅ​នឹង​ស្នាម​កោស​លើ​ផ្ទៃ​រថយន្ត ។

៤-​ប៉ូ​លា​ដោយ​ប្រើ​ថ្នាំ​កាត់​ច្រែះ​បៀក​លើ​តួ​រថយន្ត ។ សាច់​ថ្នាំ​ប្រភេទ​នេះ មាន​សមត្ថភាព​ខ្ពស់​ជាមួយនឹង​ការ​កម្ចាត់​ជាតិ​ប្រៃ​នៅ​ក្នុង​ខ្យល់ ឬ​តាម​ផ្លូវ​ពេល​ធ្វើ​ដំណើរ ម្យ៉ាង​ផលិតផល​នេះ នឹង​ជួយ​បន្ថែម​ការ​ការពារ​តួ​រថយន្ត​ពី​ភាព​ពុក​ផុយ​ទៀត​ផង ។

៥-​បៀក​ទឹក​ថ្នាំ​ទៅ​លើ​ចំណុច​ដែល​កកិត​កោស​ដាច់​រលាត់​ថ្នាំ​នៃ​តួ​រថយន្ត ដើម្បី​បង្ការ​ក្រែង​ប៉ះពាល់ ឬ​បន្ត​រលាត់​ដល់​តំបន់​ដទៃ​ពី​ភាព​ពុក​ផុយ ។

៦-​ប៉ូ​លា​នៅ​តំបន់​ផ្សេង​ៗ​ដែល​កើត​មាន​បញ្ហា​បន្ទាប់បន្សំ ឬ​ក៏​ចំណុច​ដែល​ដាច់​រលាត់​ទឹក​ថ្នាំ​សើរ​ៗ និង​បន្តិចបន្តួច​ជា​ការ​ស្រេច ៕