ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ភ្ជាប់​កម្មវិធី​ទិន្នន័យ​របស់ iPad ប្រើ​ជាមួយនឹង​ទូរទស្សន៍

9 ឆ្នាំ មុន

កម្មវិធី​ផ្សេង​ៗ​ដែល​មាន​ផ្ទុក​ក្នុង iPad ជាទី​ស្រឡាញ់​របស់​លោក​អ្នក គឺ​អាច​ប្រើប្រាស់​បាន​នៅ​លើ​អេ​ក្រង់​នៃ​កញ្ចក់​ទូរទស្សន៍​ទាន់សម័យ​ពេល​បច្ចុប្បន្ន ដូច​ជា​ផលិតផល​របស់ Apple

កម្មវិធី​ផ្សេង​ៗ​ដែល​មាន​ផ្ទុក​ក្នុង iPad ជាទី​ស្រឡាញ់​របស់​លោក​អ្នក គឺ​អាច​ប្រើប្រាស់​បាន​នៅ​លើ​អេ​ក្រង់​នៃ​កញ្ចក់​ទូរទស្សន៍​ទាន់សម័យ​ពេល​បច្ចុប្បន្ន ដូច​ជា​ផលិតផល​របស់ Apple ជាដើម ដែល​ប្រើ​តាម Air Play និង Air Play Mirroring ជា​ពពួក​គ្រឿង iOS លើ​ប្រតិបត្តិការ​នេះ ។ រីឯ​ជម្រើស​ផ្សេង​ទៀត​នោះ គឺ​លោក​អ្នក​អាច​ប្រើប្រាស់​នូវ​ឧបករណ៍​សម្រាប់​ភ្ជាប់​ពី​ទូរទស្សន៍​មក iPad ដោយ​កា​រត​ភ្ជាប់​បណ្តាញ​ដោយ​ផ្ទាល់​ក៏​បាន ។ ដូចនេះ​កោះសន្តិភាព​សូម​លើកយក​នូវ​វិធី​ភ្ជាប់​កម្មវិធី​របស់ iPad ឱ្យ​ប្រើប្រាស់​បាន​ជាមួយនឹង​ទូរទស្សន៍​ដូច​តទៅ​៖

១-​ត្រូវ​ច្បាស់​ថា iPad និង​ទូរទស្សន៍​អ្នក​ត្រូវ​បាន​ចុក​បើក ហើយ​ភ្ជាប់​ណ្តា​ញ Wireless ដូច​គ្នា ។

២-​ចុក​ទៅ​លើ​ប៊ូ​តុង Home របស់ iPad ពីរ​ដង ។

២-​ប្រើ​ម្រាមដៃ Touch លើ​អេ​ក្រង់ iPad ពីឆ្វេង​ទៅ​ស្តាំ​លើ​ផ្ទាំង​កម្មវិធី (icons) ដែល​មាន​លោត​ឡើង​នោះ ។ បន្ទាប់​មក​ផ្អាក ឬ​បញ្ឈប់​សកម្មភាព​នេះ​នៅ​ពេល​អ្នក​មើលឃើញ​សញ្ញា​ចាក់​ឱ្យ​ដំណើរការ​នៃ​កម្មវិធី​(Playback) និង​ប៊ូ​តុង Air Play ដែល​មាន​ទម្រង់​ដូច​ជា​បួន​ជ្រុង​ទ្រវែង​មាន​ខ្នាត​តូច​បន្តិច ។

៤-​ចុច​លើ​ប៊ូ​តុង Air Play ដែល​ឃើញ​នោះ​។ ជ្រើសរើស​យក Apple TV ពី​បញ្ជី​នៃ​កម្មវិធី​ផ្សេង​ៗ​ដែល​បង្ហាញ ឬ​លេចធ្លោ​ឡើង​នោះ បន្ទាប់​មក​បង្កើត​ជម្រើស នៃ Mirroring មក​ពាក្យ ON ។

ពេល​នោះ​ផ្ទៃ​អេ​ក្រង់ iPad របស់​អ្នក​នឹង​លេចឡើង​នៅ​លើ​កញ្ចក់ ឬ​អេ​ក្រង់​ទូរទស្សន៍​ភ្លាម ៕