ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បម្រែបម្រួល​អាកាសធាតុ​ប៉ះពាល់​ការ​ផលិត​ស្បៀង​ក្នុង​ឆ្នាំ​2025

9 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ កន្លង​ទៅ​នេះ​បាន​ផ្សាយ​ដោយ​យោង​តាម​លទ្ធផល​អង្កេត​ចុង​ក្រោយ​បង្ហាញ​ពី​បម្រែបម្រួល​អាកាសធាតុ​នៅ​លើ​ផែនដី នឹង​ផ្ដល់​ផល​ប៉ះពាល់​ដល់​ការ

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ កន្លង​ទៅ​នេះ​បាន​ផ្សាយ​ដោយ​យោង​តាម​លទ្ធផល​អង្កេត​ចុង​ក្រោយ​បង្ហាញ​ពី​បម្រែបម្រួល​អាកាសធាតុ​នៅ​លើ​ផែនដី នឹង​ផ្ដល់​ផល​ប៉ះពាល់​ដល់​ការ​ផលិត​ស្បៀងអាហារ​សម្រាប់​ចិញ្ចឹមជីវិត​របស់​ប្រជាជន​នៅ​លើ​ពិភពលោក ដោយ​បរិមាណ​ស្បៀង​អាច​បាត់បង់​ប្រហែល​១៨% ឬ​ជិត​១​ភាគ​៥​ក្នុង​រយៈពេល​៣៥​ឆ្នាំ​ខាង​មុខ ។

លទ្ធផល​អង្កេត​ដែល​បោះពុម្ពផ្សាយ​ក្នុង​ឯកសារ​« Environmental Reseach Leltere»​បញ្ជាក់​ថា បម្រែបម្រួល​អាកាសធាតុ​នៅ​លើ​ផែនដី​នឹង​ផ្ដល់​ផល​ប៉ះពាល់​សំខាន់​ដល់​ការ​ផលិត​ស្បៀងអាហារ​របស់​មនុស្សជាតិ និង​ផល​ប៉ះពាល់​នេះ​កើតឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​ជីវិត​របស់​ពលរដ្ឋ​បច្ចុប្បន្ន ។

លោក​ម៉ៃ​ឃើ​ល អូ​ប័​៊​រ​ស្ដៃ​ន័​រ ក្នុង​ចំណោម​អ្នកចូលរួម​សិក្សា​ស្រាវជ្រាវ​បញ្ជាក់​ថា បញ្ហា​ដ៏​លេចធ្លោ​ដែល​បណ្ដាល​ឱ្យ​កើត​មាន​បម្រែបម្រួល​អាកាសធាតុ​លើ​ផែនដី​នេះ​គឺ​បញ្ហា​កង្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់ និង​កសិកម្ម​ដោយ​មាន​លក្ខណៈ​ទ្វេ​ដង ពិសេស​បញ្ហា​កើត​ពី​ការ​គ្រប់គ្រង​ទឹក​ដោយ​គ្មាន​ប្រសិទ្ធភាព ។

នៅ​ទ្វីបអឺរ៉ុប​មាន​និន្នាការ​អាច​ពឹងផ្អែក​លើ​ខ្លួនឯង និង​គេច​ផុត​ពី​វិបត្តិ​កង្វះខាត​ស្បៀងអាហារ​និង​ទឹក​ច្រើន​បំផុត ពី​ការ​គ្រប់គ្រង ចាត់ចែង​លើ​ការ​ផលិត​ស្បៀង​និង​ចែក​ទឹក​របស់​អង្គភាព​ដែល​ពាក់ព័ន្ធ ។ ចំណែក​នៅ​ទ្វីបអាហ្វ្រិក​តំបន់​ភាគច្រើន​នៅ​តែ​ត្រូវ​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ទំនិញ​ប្រភេទ​ម្ហូបអាហារ​ពី​បរទេស​ដ៏​យូរលង់​បន្ត​ទៀត ។

លទ្ធផល​អង្កេត និង​សិក្សា​ស្រាវជ្រាវ​នោះ​លើក​ឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល និង​អង្គភាព​ពាក់ព័ន្ធ​នៅ​ក្នុង​ប្រទេស​នានា​នៅ​លើ​ពិភពលោក អាច​គ្រប់គ្រង​ពី​ការ​ប្រឈម​មុខ​លើ​បម្រែបម្រួល​អាកាសធាតុ​បាន​ដោយ​សម​ស្រប​គឺ​មានឱកាស​ច្រើន​ក្នុង​ការ​ផលិត​បរិមាណ​ស្បៀង​កើនឡើង​ប្រហែល​៣%​នៅ​ឆ្នាំ​២០២៥ ជំនួស​ការ​ធ្លាក់​ចុះ​ប្រហែល​១៨% ៕