ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែល​ខំ​លាក់ គេ​កាន់តែ​ចង់​ដឹង

9 ឆ្នាំ មុន

ឱ​! បាត់ដំបង​បណ្តូលចិត្ត​អើយ​… សង្ស័យ ឱ​! បាត់ដំបង​បណ្តូលពោត​អើយ​ទេ​ដឹង? បើ​តែ​យ៉ាងហ្នឹង​! រឿង​ចម្លង​មេរោគ​អេ​ដស៍​ឡើង​ដល់​រាប់រយ​នាក់​នៅ​ខេត្តបាត់ដំបង គេ​នាំ​គ្នា​គ្រប់​ជាន់ថ្នាក់​«​បិទ​» ដូច​ចាក់សោ​ជាប់ អត់​ឲ្យ​កាសែត​ណា​ដឹង​ដូច​កាលពី​ដំបូង​ទេ​។

រឿង​ចម្លង​មេរោគ​អេ​ដស៍​ឡើង​ដល់​រាប់រយ​នាក់​នៅ​ខេត្តបាត់ដំបង គេ​នាំ​គ្នា​គ្រប់​ជាន់ថ្នាក់​«​បិទ​» ដូច​ចាក់សោ​ជាប់ អត់​ឲ្យ​កាសែត​ណា​ដឹង​ដូច​កាលពី​ដំបូង​ទេ​។

ដំបូង​រក​ឃើញ​ជិត​មួយ​រយ​នាក់ គេ​ស្រែ​កថា​មក​ពី​ពួក​កាសែត​ចេះ​តែ​បំប៉ោង​តួលេខ​… នាំ​ឲ្យ​មានការ​រំជើបរំជួល ពួក​កាសែត​នាំ​ខូច​បរិយាកាស​ល្អ​អស់​របស់​សង្គម ។ ឲ្យ​តែ​មានរឿង​មិន​ស្រួល​…​គេ​ស្រែក​រករឿង​ពួក​អ្នក​ឆ្លុះ​កង្កែប ឆ្លុះ​កណ្តុ​រថា ជា​ពួក​មាត់ដាច​… ទោះបី​ខំ​និយាយ​ពិត​ និយាយ​ត្រង់ ក៏​ទទួលកំហុស​ដែរ​… ។

អាសូរ​ពេក​ក្រៃ អ្នក​ភូមិ​រកា​ដែល​ឆ្លង​មេរោគ​អេ​ដស៍ ឫ​និយាយ​ឲ្យ​ចំ របៀប​កុំ​ខ្លាច​…​គឺ​អាសូរ​អ្នក​ស្រូត​ត្រង់ ដែល​សុខ​ៗ​កើត​អេ​ដស៍​ពេញ​ស្រុក ។ ដល់​គេ​នាំ​គ្នា​«​បិទ​ដំណឹង​»​ទៀត ធ្វើ​ឲ្យ​អ្នក​កើត​អេ​ដស៍​ដ៏​ស្លូតត្រង់​ទាំងអស់ កំពុង​ក្លាយជា​អ្នក​ភូមិ​«​ឯកា​» គួរ​ឲ្យ​អាសូរ​… អាណិត​បំផុត​ប្រៀប​ដូច​បិទទ្វារ​របង​…​វ៉ៃ​ឆ្កែ​… ។

ដល់​គេ​«​បិទ​» មិន​ជិត ស្រាប់តែ​ឮដំណឹង​ថា មិនមែន​៨០…​មិនមែន​៩០…​ជាង​ទេ គេ​ឮ​ល្វើយ​ៗ​ថា ជាង ២០០ នាក់​ហើយ ។

ល្មម​ប្រាប់​ត្រង់​ហើយ​… កុំ​ឲ្យ​អ្នកស្រុក​ភ្ញាក់ផ្អើល ភ័យ​ព្រួយ​ពេក​… ជាង ២០០​នាក់​មែនរឺ​អត់?

អា​ឡេវ​គិត​ថា អ្វី​ដែល​គេ​ខំ​លាក់​… គឺ​អ្វី​ហ្នឹងហើយ​ដែល​គេ​ចង់​ដឹង​… បើ​កុំ​លាក់​…​អត់​អ្នក​ណា​ច​ង់​ដឹង​ទេ​…​។ លាក់​ក៏​លាក់​មិន​ជិត​ដែរ មើល​តាម​ប្រហោង​ឃើញ​ស្រកាក ។

គួរ​ «​កុំ​លាក់​»…​គួរ ​«​ប្រាប់​ត្រង់​»​ទៅ​… ដើម្បី​ទាំងអស់​គ្នា ទាំង​ជាតិ ទាំង​អន្តរជាតិ​រួម​គ្នា​ជួយ​…​។ បើ​នាំ​ក្នា ​«​លាក់​» ធំ​ម្លឹ​ង​ៗ ភាព​ភ័យ​ក្លា​ច រងា​ឯកោ ឫ​អស់​ទីពឹង​មាន​ទម្ងន់​កាន់តែ​ធ្ងន់​ដល់​អ្នកជំងឺ​ហើយ​… កំហឹង​អាច​នឹង​ពុះកញ្ជ្រោល ឫ​ផ្ទុះ​នៅ​ពេល​ណាមួយ​…​។

ឱ​! បាត់ដំបង​បណ្តូលចិត្ត​អើយ​… សង្ស័យ ឱ​! បាត់ដំបង​បណ្តូលពោត​អើយ​ទេ​ដឹង? បើ​តែ​យ៉ាងហ្នឹង​​ !