ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​ចតុទិស​សង្គហៈ​នឹង​ដង្ហែ​ក្បួន ធម្ម​យាត្រា​សុំ​សន្ដិភាព​ជូន​ពិភពលោក​មក ដល់​ភ្នំពេញ

13 ឆ្នាំ មុន

យោង​តាម​លិខិត​ជូនដំណឹង​មួយ​របស់ ក្រសួង​ធម្មការ និង​សាសនា ចុះ​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​២០១០ ជំរាប​ជូន​លោក​អភិបាល ខេត្ដបន្ទាយមានជ័យ លោ​អភិបាលខេត្ដ​បាត់ដំបង និង​លោក​អភិបាលខេត្ដ​កំពង់ឆ្នាំង ឱ្យ ដឹង​ថា នឹង​មាន​អង្គការ​ចតុទិស​សង្គហៈ​កម្ពុជា សហការ​ជាមួយ​អង្គការ​ចតុទិស​សង្គហៈ ជប៉ុន​អន្ដរជាតិ​ធ្វើ​ធម្ម​យាត្រា​ពិសេស​មួយ​ឆ្លងកាត់ ខេត្ដ​ទាំងនេះ មក​កាន់​រាជធានី​ភ្នំពេញ ។

ក្រសួង​ធម្មការ និង​សាសនា​ជា​អ្នក​រៀបចំ​កម្មវិធី​ពិសេស​នេះ គឺ​ព្រះ​ធម្ម​វិសេស ទេសនា​ស​ទ្ធ​ម​បុណ្ឌរិក​ស​ត្ថ ហើយ​អង្គការ ចតុទិស​សង្គហៈ​នឹង​ដង្ហែ​ធម្ម​យាត្រា​បួងសួង​សុំ​សន្ដិភាព​ជូន​ពិភពលោក ដោយ​ចេញ ដំណើរ​ពី​ប្រទេស​ថៃ ឆ្លងកាត់​ច្រកព្រំដែន អន្ដរជាតិ​ប៉ោយ​ប៉ែ​ត នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​៣១ ឧសភា ចូល​ខេត្ដបាត់ដំបង កំពង់ឆ្នាំង និង ធ្វើ​ដំណើរ​បន្ដ​មក​ដល់​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ មិថុនា ២០១០ ខាង​មុខ​នេះ ។

ទោះបីជា​មានការ​ជូន​ដំណឹ​ង​យ៉ាងនេះ​ក្ដី ប៉ុន្ដែ​ក្នុង​ឯកសារ​ពុំ​បាន​លំអិត​ថា មាន​ចំនួន មនុស្ស ព្រះសង្ឃ​ប៉ុន្មាន​នាក់ ​អង្គ ហើយ​មកពី​ប្រទេស​ណាខ្លះ​នោះ​ទេ ។ ចំណែក​ភាព​ជាក់ស្ដែង រហូត​មក​ទល់​នឹង​ម៉ោង​៦​ល្ងាច​ថ្ងៃ ដដែល នៅ​តែ​ពុំ​ទាន់​ឃើញ​ក្បួន​ដង្ហែ​ធម្មយាត្រា​នោះ​មក​ដល់​ទឹកដី​កម្ពុជាយើង​នៅ ឡើយ​ទេ ។ ព័ត៌មាន​លំអិត​នឹង​ផ្សាយ​ជូន​នៅ ពេល​ក្រោយ និង​នៅ​លើ​ទំព័រ​កាសែត​កោះសន្ដិភាព ៕