ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ញឹក ប៊ុនឆៃ ៖ ​សម្តេចតេជោ ​ហ៊ុន សែន ​សាទរចំពោះ​ការយាងសម្តេច​ក្រុមព្រះមកធ្វើ​ជាប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិចវិញ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ អគ្គលេខាធិការ​គណបក្សហ្វ៊ុនស៊ិនប៉ិច ​លោក ញឹក ប៊ុនឆៃ ​បានមានប្រសាសន៍ថា ​មន្រ្តីជាន់ខ្ពស់​គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្ស​

រាជធានីភ្នំពេញ ​៖ អគ្គលេខាធិការ​គណបក្សហ្វ៊ុនស៊ិនប៉ិច ​លោក ញឹក ប៊ុនឆៃ ​បានមានប្រសាសន៍ថា ​មន្រ្តីជាន់ខ្ពស់​គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្ស​សង្គមរាស្រ្ត​រាជាធិបតេយ្យ​​​បានឯកភាពគ្នា​​យាងសម្តេចក្រុម​ព្រះនរោត្តមរណប្ញទ្ឋិ​មកធ្វើជាប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិចឡើងវិញ​ ហើយថាបញ្ហានេះក៍​មាន​ការសាទរ​តាមទូរស័ព្ទពី​សំណាក់សម្តេច​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ ផងដែរ ។

លោក ញឹក ប៊ុនឆៃ ​​មានប្រសាសន៍បែបនេះ​​បានធ្វើឡើង​​នៅប៉ុន្មាននាទីមុននេះ​ ​ក្នុងសន្និសីទកាសែត​​ស្តីពីការវិលវិញ​​របស់សម្តេចក្រុមព្រះ ។

បើតាមលោក ​ញឹក ប៊ុនឆៃ​ ការបង្រួបបង្រួមគ្នា​ឡើងវិញនាពេលនេះ ​មិនមានកម្លំាង​នយោបាយណានៅពីក្រោយនោះទេ​ ។ លោកបន្តថា​​សមាជ​បញ្ចូលគ្នា​រវាងគណបក្សហ្វ៊ុនស៊ិនប៉ិច​និង​គណបក្សសង្គមរាស្រ្ត​រាជាធិបតេយ្យ​ដើម្បីជ្រើសតំាងសម្តេចក្រុម​ព្រះ​ជា​ប្រធាន​គណបក្ស​គណបក្សហ្វ៊ុនស៊ិនប៉ិចនោះ មិន​ទាន់កំណត់​កាលបរិច្ឆេទ​ពិតបា្រកដនៅឡើយទេ គ្រាន់តែគម្រោងនឹងធ្វើ​នៅក្នុងខែមករានេះ៕