ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចក្រុង​បើកប្រតិបត្តិការ​បង្ក្រាប​សំបុកក្រុម​ជនសង្ស័យ​ប្លន់​ប្រដាប់អាវុធ​រហូតផ្ទុះអា​វុធជាច្រើន​គ្រាប់​ស្លា.ប់ម្នាក់ ឃាត់ខ្លួនបាន​២នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ​ហេតុការណ៍​មួយបា​នកើតឡើងបង្កឱ្យ​មាន​ការភ្ញាក់​ផ្អើលជា​ខ្លាំងបន្ទាប់​ពីមាន​ការ បា.ញ់​ត​ដៃ​គ្នារ​វាងសមត្ថកិច្ច​នៃស្នង​ការនគរ​បាលរាជ​ធានីភ្នំពេញ ជា​មួយនឹង​ក្រុមជន​សង្ស័យ​ប្លន់ប្រដាប់​អាវុធ ជាច្រើន​គ្រាប់ ​។ ជា​លទ្ធិផលជន​សង្ស័យ​ជាមុខ​សញ្ញា​ចោរ​ប្លន់​​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​បា.ញ់​ស្លា.ប់ និងធ្វើការ​ឃាត់ខ្លួន​

រាជ​ធានី​ភ្នំពេញ ​៖ ​ហេតុការណ៍​មួយបា​នកើតឡើងបង្កឱ្យ​មាន​ការភ្ញាក់​ផ្អើលជា​ខ្លាំងបន្ទាប់​ពីមាន​ការ បាញ់​ត​ដៃ​គ្នារ​វាងសមត្ថកិច្ច​នៃស្នង​ការនគរ​បាលរាជ​ធានីភ្នំពេញ ជា​មួយនឹង​ក្រុមជន​សង្ស័យ​ប្លន់ប្រដាប់​អាវុធ ជាច្រើន​គ្រាប់ ​។ ជា​លទ្ធិផលជន​សង្ស័យ​ជាមុខ​សញ្ញា​ចោរ​ប្លន់​​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​បាញ់​ស្លាប់ និងធ្វើការ​ឃាត់ខ្លួន​បាន​២នាក់ ។ ​ហេតុការណ៍​ភ្ញាក់ផ្អើនេះ​កើតឡើង​នៅចំណុចផ្ទះ​ជួលគ្មាន​លេខមួយ​កន្លែង ​ស្ថិតក្នុងក្រុមទី ​៦ ភូមិទ្រាទី៤ ​សង្កាត់ស្ទឹងមានជ័យ ​ខណ្ឌមានជ័យ ​កាលពីវេលាម៉ោង៥​ល្ងាច ថ្ងៃទី១ ខែមករា ​ឆ្នាំ២០១៥​។

ប្រភពព័ត៌​​មានទាក់ទិ​ននឹង​ប្រតិបត្តិការ​​បង្ក្រាបជនសង្ស័យ​មួយក្រុម​ខាងលើនេះ​ជាជំហាន​ដំបូង បានឱ្យ​ដឹងថា នគរ​បាលការិយា​ល័យព្រហ្មទណ្ឌ​នៃស្នងការ​ដ្ឋាននគរ​​បាលរាជធានីភ្នំពេ​ញ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មានជ័យ ​បានបើក​ប្រតិបត្តិការ​ចុះឆែកឆេរ​ទីតាំងខាង​លើ ​ដោយ​សង្ស័យ​ថាទី​តាំ​​ងផ្ទះ​ជួលខាង​លើ មាន​ជន​​សង្ស័យមួយក្រុម ​កំពុងពួន​សំងំលាក់​ខ្លួន ​។ ប្រភពដដែល​​បន្តថា ខណៈដែល​សមត្ថកិច្ច ចុះទៅ​ធ្វើការ​ឡោម​ព័ទ្ធទីតាំ​ងផ្ទះជួល​ខាងលើ ​ជនសង្ស័យ​២នាក់ ​ ក្នុងចំណោ​មបក្ខ​ពួកទាំង​៤នាក់​បានលោតចុះ​ពីលើ​អា​គារផ្ទះ​ជួលចុះ​មកក្រោម​ដោយ ​ក្នុងនោះ​ជនសង្ស័យ​ទាំង២នាក់​ដែល​បានលោត​ចុះ​មក មាន១​ម្នាក់​ប្រដាប់​ដោយ​អាវុធ​ខ្លីម៉ាក​កា៥៤ ​​បានធ្វើបាញ់​​ស្រោចទៅលើ​សមត្ថកិច្ច​ជាច្រើនគ្រាប់ ​ដើម្បីគំរាម​សមត្ថកិច្ច រួមហើយ​ព្យាយាម​រត់គេចខ្លួន  ។ ​ភ្លាមៗ នោះ​ជនសង្ស័យ​ដែលមាន​កាំភ្លើងខាង​លើបាន​​​ប្លន់យកម៉ូតូ​សង់កូរ៉េ​ពី បុរស​ម្នាក់​ ហើយព្យា​យាមជិះ​​​គេចខ្លួន រហូតដល់​​​ចំណុចធនាគារកាណាឌី​យ៉ា ដោយសារ​ម៉ូតូ​សង់កូរ៉េ​មាន​ល្បឿន​យឺត​ពេក រូបគេ​ក៏ផ្តួល​ម៉ូតូចុះ​ ហើយ​ស្ទុះទៅប្លន់​យកម៉ូតូមួយ​គ្រឿងទៀ​តម៉ាកសង់​សេ១២៥ ​ស៊េរីឆ្នាំ​២០១៤ ពី​​​បុរសម្នាក់ដែលកំពុងចត​ស្ងៀម​នៅលើ​ដងផ្លូវ ​អង្គុយចាំ​ប្រពន្ធ​របស់ខ្លួន​ចេញពីធ្វើកា​ររោង​ចក្រ បាន​សម្រេច​ជន​សង្ស័យ​ព្យាយាមជិះ​​គេចខ្លួន រហូតដល់​ចំណុចវាល​ស្រែមួយក​ន្លែង ស្ថិតក្នុងភូមិ ​សាស្ត្រសង្កាត់​ដង្កោរ​​ខណ្ឌដង្កោរ ​ ទើប​ត្រូវសមត្ថកិច្ចខ​ណ្ឌពោ​ធិ៍សែនជ័យ​ សហកា​រជាមួយ​សមត្ថកិច្ច ​ខណ្ឌ​ដង្កោរ ឡោម​ព័ទ្ធ​ចាប់​ខ្លួន​ជន​​សង្ស័យ ដែល​ខណៈ​នោះ​ជន​សង្ស័យ​បាន​ព្យាយាម​បាញ់​ជាច្រើន​ គ្រាប់​​​ទៀតទៅលើសម​ត្ថកិច្ច ធ្វើ​ឱ្យ​សមត្ថកិច្ច​បង្ខំចិត្ត បាញ់រះ​ទៅលើជន​សង្ស័យ​បណ្តាល គ្រាប់កាំភ្លើង​ធា្លយចូល​ពេញដង​ខ្លួនជន​សង្ស័យ​ស្លាប់​បាត់បង់​ជីវិតនៅ​នឹងកន្លែងភ្លាមៗ​ ( ដូចខ្មោចឆ្កែ ) ​។​ចំណែក​ជនសង្ស័យ​ម្នាក់ដែល​បានលោតចុះ​មកខាង​ក្រោម​ ​បានរត់គេ​​ចខ្លួនបាត់ស្រមោល​សូន្យឈឹង​ ។ នៅ​សល់ជ​នសង្ស័យ២​នាក់ទៀត​ដែលត្រូវ​ជាបក្ខ​ពួកនឹ​ង​គ្នា​កំពុង​​ពួនសំងំលាក់ខ្លួន​លើ​ដំបូលផ្ទះ​ក្បែរអាគារ​ផ្ទះ​ជួល ​ក៏ត្រូវសមត្ថកិច្ច​ក្របួចបាន​នៅនឹង​កន្លែង​ផងដែរ ។

ជនសង្ស័យ​២នាក់​ដែលត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួនខាង​លើមាន​ឈ្មោះ ស៊ូត យ៉ា ​ភេទប្រុស ​អាយុ២៥​ឆ្នាំ មាន​ស្រុកកំ​ណើតនៅ​ខេត្តតាកែវ និ​ងម្នាក់ទៀត​មិនត្រូវ​បានស្គាល់​អត្តសញ្ញាណ​ ។ ចំណែក ជនសង្ស័យ​ដែលត្រូវ​បាន​សមត្ថកិច្ច​បាញ់ស្លាប់​មានឈ្មោះ ​ហេង ហៅ ​អាខូរល័ ​អាយុ២៥ ​​ឆ្នាំ ហើយ​បច្ចុប្បន្ន​សពត្រូវ​បានយក​ទៅ​តម្កល់​នៅឈា​​​បនដ្ឋាន នៃវត្តមួយកន្លែងក្នុងភូមិ​សាស្ត្រខ​ណ្ឌដង្កោរ ។

ក្នុងប្រតិបត្តិការ​ចុះបង្ក្រា​​​បក្រុមជនចោរប្លន់ប្រដាប់​អាវុធខាង​លើនេះ ​សមត្ថកិច្ចបាន​ដក​បាន កាំភ្លើងខ្លី​ចំនួន​២​ដើម ​​មួយដើមម៉ាកកា​៥៤ ដកហូត​ពីជនសង្ស័យ​ដែល​ត្រូវស​មត្ថកិច្ច​​បាញ់សម្លាប់ និ​ង មួយ​ដើម​ទៀត​ម៉ាក​កា​៥៩ ​​ត្រូវបានដកហូតពី​ជនសង្ស័យ​ម្នាក់ដែល​កំពុងពួន​សំងំ​ក្នុងអាគា​រផ្ទះជួល​ ។ ​​ ក្រោយការឃាត់​ខ្លួនភា្លម​ៗ ជន​សង្ស័យ​ទាំង២នាក់​ រួមជាមួយ​វត្ថុតាង​​ដែលមានដូចជា​(កាំភ្លើងខ្លី ​២ដើម និងម៉ូតូ​៣​គ្រឿង​ដែល​ជន​សង្ស័យ​ធ្វើ​សកម្មភាព​ប្លន់ )   ត្រូវបាន​សមត្ថកិច្ច​បញ្ចូនទៅ​កាន់ស្នងការ​ដ្ឋាននគរ​បាលរាជ​ធានីភ្នំ​ពេញ ធ្វើការ​ស្រាវ​ជ្រាវ​បន្ត​ទៅតាម​នីតិវិធីច្បាប់ ​។

ប្រជាពលរដ្ឋ​ពិតជាមាន​សេចក្តីត្រេក​អរជាខ្លាំង​ពន់ពេក​ចំពោះ​សមត្ថកិច្ច​ដែលបាន​ធ្វើការ​បង្ក្រាប ក្រុមចោរ​ប្លន់​ប្រដាប់​អាវុធយ៉ាង​សកម្មក្នុង​រាជធានី ​មួយសំបុក​ធំបែបនេះ ។ ​ហើយចំពោះ​ការបង្ក្រាប​ខាង​លើនេះពួក​គាត់ នាំ​គ្នាគិត​ថាវាជាកាដូរ ​របស់​ពួកគាត់​សម្រាប់​ដើមឆ្នាំ២០១៥​ ដែល​វាជាកាដូរ​ដ៏ថ្មី ស្រ​ឡាង​របស់ សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល​រាជធានីភ្នំពេញ និ​ងសមត្ថ​កិច្ចមូល​ដ្ឋានប្រគល់​ជូនពួក​គាត់ ។