ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ពិនិត្យ​និង​ចាក់​បំពេញបន្ថែម​ប្រេង​ចង្កូតរថយន្ត​ឱ្យ​បាន​ត្រឹមត្រូវ

9 ឆ្នាំ មុន

គ្រប់​រថយន្ត​ទាំងអស់​សុទ្ធសឹងតែ​មាន​បំពាក់​មក​ជាមួយ​ដោយ​ប្រព័ន្ធ​ថាមពល​ដៃចង្កូត ដែល​មានមុខ​ងារ​ជួយ​ឱ្យ​អ្នកបើកបរ​ងាយស្រួល​យក​ចង្កូត​បត់​ក្នុង​ស្ថានភាព​ផ្លូវ​កាច់ជ្រុង ឬ​ចាក់​គួ​ខ្លាំង ។ ចំណែក​ប្រតិបត្តិការ​ដ៏​សំខាន់​ផ្សេង​ទៀត របស់​វា​ជាមួយនឹង​ចលនា​បំ​លាស់​ទី​របស់​កង់​មុខ គឺ​ទទួល​រង​សម្ពាធ​

គ្រប់​រថយន្ត​ទាំងអស់​សុទ្ធសឹងតែ​មាន​បំពាក់​មក​ជាមួយ​ដោយ​ប្រព័ន្ធ​ថាមពល​ដៃចង្កូត ដែល​មានមុខ​ងារ​ជួយ​ឱ្យ​អ្នកបើកបរ​ងាយស្រួល​យក​ចង្កូត​បត់​ក្នុង​ស្ថានភាព​ផ្លូវ​កាច់ជ្រុង ឬ​ចាក់​គួ​ខ្លាំង ។ ចំណែក​ប្រតិបត្តិការ​ដ៏​សំខាន់​ផ្សេង​ទៀត របស់​វា​ជាមួយនឹង​ចលនា​បំ​លាស់​ទី​របស់​កង់​មុខ គឺ​ទទួល​រង​សម្ពាធ​ពី​ប្រេង​ចង្កូត​តែ​ម្តង ប្រសិនបើ​វត្ថុ​រាវ​ផ្តល់​ជាតិ​រំអិល​នោះ រីងស្ងួត​អស់​ឬ​មិន​គ្រប់គ្រាន់​តាម​បទដ្ឋាន វា​នឹង​នាំ​ឱ្យ​ការ​យក​ចង្កូត​បត់​ជួប​ការ​លំបាក​ជាង​ធម្មតា ឬ​អាច​ខូច​ក៏​ថា​បាន ។ ដូចនេះ​សូម​លើកយក​វិធីសាស្ត្រ​ពិនិត្យ​និង​ចាក់​បំពេញបន្ថែម​ប្រេង​ចង្កូត​របស់​រថយន្ត​ឱ្យ​ត្រឹមត្រូវ​ដូច​តទៅ​៖

១-​ពិនិត្យ​មើលទៅ​លើ​រេ​ស៊ី​វ័​រ​ផ្ទុក​ប្រេង​ចង្កូត​នោះ ។ ប្រសិនបើ​អ្នក​ហាក់​មាន​អារម្មណ៍​ថា ការ​យក​ចង្កូត​បត់​រថយន្ត​តាម​ស្ថានភាព​ផ្លូវ​ជាក់ស្តែង​ដូច​ជា តឹង​ឬ​ពិបាក​តម្រូវ​តាម​ការ​ចង់បាន ឬ​ក៏​មាន​បន្លឺ​សូរ​សំ​ទ្បេ​ង​ខ្លាំង​នៅ​ពេល​បត់​គាប់​ជួន គឺ​វា​អាច​បណ្តាល​មក​ពី​កម្រិត​ប្រេង​ចង្កូតរថយន្ត​អ្នកមាន​កម្រិត​ទាប ។

២-​ពិនិត្យ​មើល​កម្រិត​ប្រេង​ចង្កូត​ថា តើ​វា​ខ្វះ​គ្រប់​អស់ ឬ​យ៉ាងណា ។ ប្រសិនបើ​ស៊ី​ទ្បាំ​ង​រេ​ស៊ី​វ័​រ​ប្រេង​ចង្កូត​ធ្វើ​ពី​ជ័រ​ថ្លា អ្នក​ប្រហែលជា​អាច​មើលឃើញ​ច្បាស់​ពី​កម្រិត​ប្រេង ដែល​មាននៅ​ក្នុង​នោះ​ជា​មិន​ខាន ។ ក្នុង​ដំណាក់កាល​នេះ​នឹង​តម្រូវ​ឱ្យ​លោក​អ្នក​ពិនិត្យ​ស្ទង់​មើល​កម្រិត​ប្រេង​តាម​រយៈ​ការ​មួល​បើក​គម្រប​វា​និង​យក​ដង​វាស់​ស្ទង់​ជ្រលក់​មើល​ថា កម្រិត​ប្រេង​ស្ថិត​នៅ​ចំណុច​ណា ?

៣-​ពិនិត្យ​មើល​ថា តើ​ដង​វាស់​ស្ទង់​ដែល​ជ្រលក់​ចូល​នោះ​មាន​ដិត​ជាប់​ជាតិ​ប្រេងរំអិល​កម្រិត​ណា ? នៅ​ក្នុង​ការ​ប្រតិបត្តិ​ជំហាន​ដំបូង គឺ​ត្រូវ​ជូត​សម្អាត​ប្រដាប់​វាស់​ស្ទង់​នោះ មុន​នឹង​ជ្រលក់​ចូល​រេ​ស៊ី​វ័​រ​ប្រេង​ចង្កូត ដើម្បី​ងាយ​កត់សម្គាល់​ពី​ស្នាម​ដិត​ជាប់​នៃ​ប្រេង​ថា វា​គ្រប់​ខ្វះ អស់​ឬ​យ៉ាងណា ។

៤-​ពិនិត្យ​មើល​ពណ៌​របស់​ប្រេង​នោះ ។ ប្រេង​ចង្កូត​ដែល​ល្អ​គួរតែ​មាន​សភាព​ភ្លឺ​ថ្លា ឬ​ពណ៌​ស៊ី​ជម្ពូ ។ តែបើ​វា​ទ្បើ​ង​សម្បុរ​ខ្មៅ ឬ​ពណ៌​ត្នោត ដែល​មាន​ភាព​កខ្វក់​ខ្លាំង​និង​លាយ​ទ្បំ​ដោយ​កម្ទេច​កៅស៊ូ​ដែល​ជ្រុះ​ចេញពី​ទុយោ ឬ​ហ្វឺ​ត​បង្ហូរ​ប្រេង​ចូល​ចង្កូត​នោះ អ្នក​គួរតែ​ឱ្យ​ជាង​ពិនិត្យ​មើល​ថា តើ​វា​ចាំបាច់​ត្រូវ​ផ្លាស់​ប្តូរ​ថ្មី ឬ​យ៉ាងណា ។

៥-​ការ​ចាក់​បំពេញបន្ថែម​ប្រេង​ចង្កូត​ចាំបាច់​ត្រូវ​តែ​លៃលក​ឱ្យ​មាន​កម្រិត​ត្រឹមត្រូវ ។ ប្រសិនបើ​រថយន្ត​មានការ​ថយ​ចុះ​ជា​លំដាប់​នូវ​កម្រិត​ប្រេង​ក្នុង​ស៊ី​ទ្បាំ​ង​រេ​ស៊ី​វ័​រ គឺ​អ្នក​អាច​ចាក់​បំពេញបន្ថែម​ឱ្យ​ពេញ​ដូច​ដើម​បាន ។ ប្រសិនបើ​អ្នក​ពិនិត្យ​នូវ​កម្រិត​ប្រេង ដោយ​ប្រើ​ដង​វាស់​ស្ទង់​ជាប់​ជាមួយនឹង​គម្រប​នោះ រាល់​ការ​ចាក់​បន្ថែម​គឺ​ចៀសវាង​ការ​កំពប់​ហៀរ​ចេញ​ក្រៅ​រេ​ស៊ី​វ័​រ ។ ម្យ៉ាងទៀត ការ​ប្រើប្រាស់​ប្រេង​ចង្កូត​ក៏​ចាំបាច់ ត្រូវ​តែ​មាន​ភាព​ខាប់​អន្ធិល​ៗ​ទើប​ជា​ការ​ប្រសើរ ។

៦-​ចូរ​ប្រុង​ប្រយ័ត្ន​កុំឱ្យ​ការ​ចាក់​បំពេញ​នោះ​លើស​ឱ្យ​សោះ ។ តែបើ​ការ​ចាក់​បំពេញបន្ថែម​នោះ​ស្ទើរ​ពេញ​ប្រហែលជា​ប្រសើរ​ជាង​លើស​កម្រិត ។ ចំពោះ​ហេតុផល​នោះ គឺ​ដោយសារ​តែ​ប្រេង​ចង្កូត​ពង្រីក​វិសាលភាព​នៃ​ជាតិ​រំអិល ខណៈ​ពេល​វា​ទ្បើ​ង​កម្តៅ និង​ការ​អន្តរាគមន៍​លើ​មុខងារ​ចម្បង​តែ​ម្តង ។ កាលណា​អ្នក​ចាក់​បំពេញ​ច្រើន​ជ្រុល​លើស​កំណត់​ប្រតិបត្តិការ​គ្រប់​ច្រកល្ហក​របស់​វា នឹង​ហៀរ​ចេញ​ហើយ​សម្ពាធ​ដែល​បាន​ពង្រីក​នោះ​អាច​នឹង​ចាប់ផ្តើម​នាំ​បញ្ហា​ចូល​បណ្តើរ​ទៀត​ផង ៕