ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mazda​ផលិត​រថយន្ត​10​ម៉ឺន​គ្រឿង​នៅ​រោងចក្រ​ម៉ិក​ស៊ិ​ក

9 ឆ្នាំ មុន

បណ្ដាញ​ព័ត៌មាន​បរទេស​ផ្សាយ​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​Mazda បាន​ផលិត​រថយន្ត​ចំនួន​១០​ម៉ឺន​គ្រឿង​នៅ​រោងចក្រ​របស់​ខ្លួន​ក្នុង​ប្រទេស​ម៉ិក​ស៊ិ​ក​គឺ​ក្នុងអំឡុងពេល​១១​ខែ​បន្ទាប់​ពី​ការ​ចាប់ផ្ដើម​ផលិតកម្ម​កាលពីដើម​ឆ្នាំ​២០១៤ ។ រថយន្ត​១០​ម៉ឺន​គ្រឿង​ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​សាខា​ប្រចាំ​

បណ្ដាញ​ព័ត៌មាន​បរទេស​ផ្សាយ​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​Mazda បាន​ផលិត​រថយន្ត​ចំនួន​១០​ម៉ឺន​គ្រឿង​នៅ​រោងចក្រ​របស់​ខ្លួន​ក្នុង​ប្រទេស​ម៉ិក​ស៊ិ​ក​គឺ​ក្នុងអំឡុងពេល​១១​ខែ​បន្ទាប់​ពី​ការ​ចាប់ផ្ដើម​ផលិតកម្ម​កាលពីដើម​ឆ្នាំ​២០១៤ ។ រថយន្ត​១០​ម៉ឺន​គ្រឿង​ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​សាខា​ប្រចាំ​ប្រទេស​ម៉ិក​ស៊ិ​ក​នោះ​គឺ​ម៉ូ​ដែល​Mazda2 សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​អឺរ៉ុប ។

លោក Keishi Egawa នាយ​ប្រតិបត្តិ​ក្រុមហ៊ុន​សាខា​ម៉ិក​ស៊ិ​កបាន​និយាយ​ថា រោងចក្រ​ដំឡើងរថយន្ត​នៅ​ទី​នេះ​ក៏​មាន​ផលិត​រថយន្ត​Mazda 3 ប្រភេទ​Hatchback (​ទ្វារ​៥) ធុន​តូច​និង​ស៊ី​ដាន​ផង​ដែរ ។ មួយវិញទៀត​ចំពោះ​បរិមាណ​ផលិតកម្ម​១០​ម៉ឺន​គ្រឿង​ដែល​រោងចក្រ​សម្រេច​គឺ​មាន​សារសំខាន់​បំផុត​ហើយ​យើង​មិន​អាច​សម្រេច​វា​ឡើង​ដោយ​ពុំ​មានការ​គាំទ្រ​ពី​សំណាក់​អតិថិជន​បណ្ដា​អ្នក​ផ្គត់ផ្គង់​និយោជិត​របស់​យើង​ក៏​ដូច​ជា​សហព័ន្ធ​និង​រដ្ឋាភិបាល​ក្នុងស្រុក​ផង​ដែរ ។ ជាង​នេះ​ទៅ​ទៀត​យើង​កត់សម្គាល់​ឃើញ​ថា ការ​សម្រេច​បាន​នា​ពេល​នេះ​គឺ​ឆ្លុះ​បញ្ចាំង​ពី​គោលដៅ​មួយ​នៅ​លើ​ផ្លូវ​ឆ្ពោះទៅ​មុខ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​បេសកកម្ម​របស់​យើង​នៃ​ការ​បង្កើត​ឱ្យ​មាន​រោងចក្រ​នេះ​ដែល​ជា​ផ្នែក​មួយ​នៃ​ទីតាំង​ភូមិសាស្ត្រ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​បោះ​ជំហាន​ផលិតកម្ម​លើ​ពិភពលោក​របស់​ត្រកូល​Mazda ។

លោកនាយក​បាន​បន្ថែម​ថា រោងចក្រ​ដំឡើងរថយន្ត​ប្រចាំ​ប្រទេស​​ម៉ិក​ស៊ិ​ក​របស់​ក្រុមហ៊ុន​Mazda បាន​ព្យាករ​ទុក​នូវ​សមត្ថភាព​ផលិតកម្ម​ប្រចាំ​ចំនួន​ឆ្នាំ​១៤​ម៉ឺន​គ្រឿង គ្រោង​នឹង​បង្កើន​ទិន្នផល​ឱ្យ​បាន​២៣​ម៉ឺន​គ្រឿង​នៅ​ខែមីនា​ឆ្នាំ​២០១៦ ។ ការ​ពង្រីក​ផលិតកម្ម​ដ៏​ខ្លាំងក្លា​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ផ្នែក​មួ​យ​នៃ​ការ​ពង្រឹង​ខ្លួន​របស់​យើង​ដោយសារ​តែ​យីហោ​Toyota រថយន្ត​ប្រភេទ​ពាក់កណ្ដាល​ខ្នាត​តូច​ដែល​មាន​ស្ទីល​ភិនភាគ​ប្រហាក់ប្រហែល​នឹង​Mazda2​នឹង​មាន​ដំឡើង​នៅ​ក្នុង​ប្រទេស​នេះ​ដែរ ។ ក្នុង​នោះ​Toyota គ្រោង​នឹង​ដំឡើងរថយន្ត​ក្រោម​កិច្ចសន្យា​ដែល​ចាប់ផ្ដើម​ឡើង​នៅ​ក្នុង​រដូវក្ដៅ​ឆ្នាំ​២០១៥ ៕